Sunday, June 18, 2017

ប្រភេទនៃជម្ងឺបេះដូង (Types of Heart Disease)


កត្តាហានិភ័យទូទៅ (common risk factors)  នៃជម្ងឺបេះដូងរួមមាន  

ជក់បារី សម្ពាធឈាមខ្ពស់ (high blood pressure) កូលេស្តេរ៉ុលខ្ពស់ (high cholesterol) ជម្ងឺទឹកនោមផ្អែម (diabetes) ធាត់ជ្រុល (obesity) អសកម្មរាងកាយ (physical inactive) 

ប្រភេទនៃជម្ងឺបេះដូង (Types of Heart Disease)

ជម្ងឺសរសៃឈាមបេះដូង (Coronary Heart Disease)
សរសៃឈាមរាំងស្ទះ (blocked) បណ្តាលអោយលំហូរឈាមទៅកាន់បេះដូងមានកំណត់ និង បង្អត់ការផ្គត់ផ្គងអុកស៊ីហ្សែន និង សារធាតុចិញ្ចឹម (nutrients) ដល់កោសិកានៃសាច់ដុំបេះដូង (cells of the heart)

ចង្វាក់បេះដូងលោតមិនទៀងទាត់ ឬ មិនប្រក្រតី (Arrhythmia) 

ជម្ងឺខ្សោយបេះដូង (Heart Failure) 
បេះដូងមិនអាចបូមដូចប្រក្រតី ដើម្បីផ្គត់ផ្គង់រាងកាយនូវអុកស៊ីហ្សែន និង សារធាតុចិញ្ចឹមដែលបណ្តាលឱ្យសាច់ដុំបេះដូងធ្វើការងាររបស់គេហួសពីធម្មតា (overwork) ហើយចុះខ្សោយ (weaken)

ជម្ងឺវ៉ាល់ ឬ សន្ទះបឹទបើកនៃបេះដូង (Heart Valve Disease)
វ៉ាល់មួយ ឬ វ៉ាល់/សន្ទះបឹទបើកទាំង ២ នៃបេះដូង ដែលគ្រប់គ្រងលំហូរឈាមចូលទៅក្នុង និង ចេញពីបេះដូងមិនដំណើរការ

ជម្ងឺីរីកបេះដូង (Cardiomyopathy)
បេះដូងរឹកធំ ឬ ឡើងរឹង (stiff) ឬ បាត់បង់នូវភាពយឺត (inelastic) ឬ មានកម្រឹតក្រាស់ពីធម្មតាបណ្តាលឱ្យបេះដូងបូមខ្សោយពីធម្មតា ហើយជួនកាលនាំឱ្យមានជម្ងឺខ្សោយបេះ ដូង ឬ ចង្វាក់មិនទៀតទាត់

ជម្ងឺីរលាកស្រោមបេះដូង (Pericarditis)
រលាកភ្នាសទ្រនាប់ស្តើងនៃបេះដូងមួយ (Pericardium) ឬ មួយចំនួនដែលបណ្តាលឱ្យបេះដូង

ជម្ងឺីអាកទែបេះដូង (Aorta / Aorte = ភាសាបារាំង) Aorta Disease


ផ្នែកមួយនៃជញ្ជាំងអាកទែ (aortic wall) បានចុះខ្សោយ ហើយប៉ោងបង្កើតជាប៉េងប៉ោងសរសៃឈាម

ជម្ងឺីសរសៃឈាម (Vascular disease)
ជម្ងឺីបេះដូងតែងតែទាក់ទងទៅនឹងជម្ងឺីនៃប្រព័ន្ធចលនាឈាម (Circulatory System) ឬ ឈាមរត់ រួមទាំងសរសៃឈាមខ្មៅ (Arteries) និង សសៃរឈាមក្រហម (Veins) សសៃរនៃប្រព័ន្ធលសិកា (Lymph / Lymphe= ភាសាបារាំង) និង ជម្ងឺឈាម




No comments:

Post a Comment