Friday, June 16, 2017

ប្រព័ន្ធ Renin-Angiotensin-Aldosterone System (RAAS) និង សម្ពាធឈាម




Renin-Angiotensin-Aldosterone System (RAAS) គឺ ជាប្រព័ន្ធអ័រម៉ូន (hormone system) ទាក់ទងទៅនឹងកំហាប់ប្លាស្មាសូដ្យូម (plasma sodium concentration) និង សម្ពាធឈាម (arterial blood pressure) ។ សមាជិកដ៏សំខាន់នៃប្រព័ន្ធនេះរួមមាន ១) Renin ២) Angiotensin និង ៣) Aldosterone ៤) Angiotensin Converting Enzyme។ 


Renin-angiotensin system.

នៅពេលដែលសម្ពាធឈាមធ្លាក់ចុះដោយសារមូលហេតុណាមួយ កោសិកាពិសេសនៅក្នុងតម្រងនោម សម្គាល់ការផ្លាស់ប្តូរ ហើយបញ្ចេញ Renin ចូលទៅក្នុងចរន្តឈាម។ Renin បម្លែងទម្រង់បែបបទអសកម្មនៃ Angiotensin ដែលផលិតដោយថ្លើមនោះទៅជា Angiotensin I បន្ទាប់មកបម្លែងទៅជា Angiotensin II ។ ការបម្លែងប្តូរទីពីរនេះ គឺ កើតឡើងនៅក្នុងសួតតាមរយៈម៉ូលេគុលមួយទៀតហៅថា Angiotensin Converting Enzyme (ACE) ។


Angiotensin II គឺជាអ័រម៉ូនដែលអាចធ្វើសកម្មភាពដោយផ្ទាល់ទៅលើសរសៃឈាមធ្វើអោយកំណើននៃសម្ពាធឈាមហើយមុខងារដ៏សំខាន់មួយទៀតគឺជំរុញអោយមានការបញ្ចេញ Aldosterone ។Aldosterone បង្កអោយសសៃរឈាមរួមតូចហើយសម្ពាធឈាមឡើងខ្ពស់ទន្ទឹមនិងនោះរោះវាអាចផ្លាស់ប្តូរសកម្មភាពរបស់តម្រងនោម។ Aldosterone បណ្តាលអោយតម្រងនោមរក្សាសារជាតិអំបិលនិង ទឹក នោះធ្វើអោយបរិមាណទឹកនៅក្នុងរាងកាយកើនឡើង។ ការកើនឡើងនេះបង្កើនកម្រឹតនៃសម្ពាធឈាម។


No comments:

Post a Comment