Friday, June 16, 2017

ឱសថព្យាបាលជម្ងឺលើសឈាម - ប្រភេទ ACE inhibitors


Image result for ACE inhibitors

មានថ្នាំជាច្រើនប្រភេទដែលត្រូវបានប្រើដើម្បីព្យាបាលជម្ងឺលើស ឈាម (Hypertenion or High Blood Pressure) អាស្រ័យលើជម្រើសរបស់លោកវេជ្ជបណ្ឌិតនិងស្ថានភាពសុខភាពអ្នកជម្ងឺ។ 

ឱសថទាំងនោះត្រូវបានគេចែកចេញជាក្រុម រួមមាន៖

  • ក្រុម ACE inhibitors ក្រុម Sartans ក្រុម Calcium channel blockers និង Beta-blockers

អត្ថបទនេះរៀបរាប់អំពីឱសថមួយចំនួននៅក្នុងក្រុម ACE inhibitors រួមមាន៖
  • Captopril, Enalapril, Fosinopril, Lisinopril, Perindopril, Quinapril, Ramipril, Trandolapril


សកម្មភាពនៃប្រភេទឱសថ ACE inhibitors គឺ ទប់ស្កាត់ការបម្លែងនៃអរម៉ូន Angiotensin ១ ទៅជាអរម៉ូន  Angiotensin ២ ។ ឱសថនេះកាត់បន្ថយផលប៉ះពាល់នៃការបំព្រួញបំពងសសៃរឈាមអោយរួមតូច ដែលបានបង្កឡើងដោយសារអរម៉ូន Angiotensin ២ និង កំហាប់នៃជាតិសូដ្យូម (Sodium Cocentration) នៅក្នុងឈាម ព្រមទាំងបឈ្ឈប់ការរំញោចសកម្មភាពនៃអរម៉ូន Aldosterone ផងដែរ ។ 

No comments:

Post a Comment