Friday, December 11, 2015

ជម្ងឺនៃការទទួលទាន ឬ ជម្ងឺបណ្តាលមកពីការទទួលទានខុសពីទម្លាប់ធម្មតា (Eating Disorder)

ជម្ងឺនៃការទទួលទាន ឬ ជម្ងឺបណ្តាលមកពីការទទួលទានខុសពីទម្លាប់ធម្មតា (Eating Disorder)

ជម្ងឺការទទួលទាន ឬ ជម្ងឺបណ្តាលមកពីការទទួលទានខុសពីទម្លាប់ធម្មតា។ វាជាបញ្ហាធ្ងន់ធ្ងរ និងស្មុគស្មាញមួយដែលទាក់ទងទៅនឹងអាកប្បកិរិយាក្នុងការបរិភោគ ការសម្លឹងនិងការវិភាគទៅលើរូបភាពរាងកាយរបស់ខ្លួន  រួមទាំងសមាសភាគវេជ្ជសាស្រ្ត និង ផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។ 


Anorexia Nervosa


អ្នកដែលរងគ្រោះដោយសារ Anorexia Nervosa រមែងតែងតែអន្ទះសារ និង ព្រួយបារម្គអំពីទម្ងន់រាងកាយរបស់ខ្លួន។ គេតែងតែគិតថាខ្លួនធាត់ហើយមានទម្ងន់លើសលប់ មិនថាឡើយទម្ងន់នៃរាងកាយរបស់គេស្ថឹតនៅក្នុងកម្រឹតធម្មតា ឬ ស្ថឹតនៅក្រោមកម្រឹតទម្ងន់មួយដែលចាត់ទុកថាជាទម្ងន់រាងកាយមិនសមស្របក្តី ហើយវាមិនមែនជាទម្ងន់រាងកាយដែលមានសុខភាពល្អ ។​ នេះយើងអាចនិយាយថាជាបញ្ហាងប់នឹងក្តីនឹកស្រមៃ។

Bulimia

អ្នកដែលរងគ្រោះដោយសារ Bulimia គឺ ខុសប្លែកពីអ្នកដែលរងគ្រោះដោយសារ Anorexia Nervosa ។ពួកគេតែងតែទទួលទានមិនឈប់មិនឈប់។ បន្ទាប់ពីការទទួលទានមិនឈប់ឈរ ពួកគេបង្ខំអោយមានការក្អួតចង្អោរ (ដូចជារុកម្រាមដៃចូលបំពងក) ឬ ប្រើប្រាស់ថ្នាំបញ្ចុះ។ ភឹតភ័យក្នុងខ្លួនរហូតដល់មានបញ្ហាថប់អារម្មណ៏ បញ្ហាអន្ទះសារ និង ងប់ង្ងល់ ព្រោះភ័យខ្លាចលើសទម្ងន់។  

PICA

PICA ជាករណីកម្រមួយក្នុងចំណោមបញ្ហាដូចបានរៀបរាប់ខាងលើ។ ភាគច្រើននៃអ្នករងគ្រោះដោយសារបញ្ហានេះ គឺ កុមារ អ្នកដែលមានបញ្ហា Autism មនុស្សវង្វែង អ្នកដែលមានជម្ងឺក្រលៀនរ៉ាំរ៉ៃ ហើយនេះវាទាក់ទងទៅនឹងបញ្ហាកង្វះជាតិដែក និង ស័ង្កសី 

No comments:

Post a Comment