Thursday, February 5, 2015

ផ្តល់ថ្នាំពេទ្យអោយកូនប្រកបដោយសុវត្ថិភាព និង មានប្រសិទ្ធិភាព (Giving medicines to children safely and effectively)

ផ្តល់ថ្នាំពេទ្យអោយកូនប្រកបដោយសុវត្ថិភាព និង មានប្រសិទ្ធិភាព (Giving medicines to children safely and effectively) មាន Video ផងដែរ 


អត្ថបទនេះ យោងទៅលើស្ថានភាពមួយចំនួនដែលខ្ញុំធ្លាប់បានជួបប្រទះ ខណៈដែលខ្ញុំស្នាក់នៅស្រុកយើងកន្លងមក។ ជាធម្មតាយើងទាំងអស់គ្នាមានជំនឿ និង ទុកចិត្តទាំងស្រុង ហើយអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌឹត ជាពិសេសការជាវ ការប្រើប្រាស់ថ្នាំពេទ្យដូចមានចែងក្នុងវេជ្ជបញ្ជា ទោះជាថ្នាំពេទ្យទាំងនោះមានវេជ្ជបញ្ជា ឬ ទឹញពីឱសថស្ថានតាមការគិតនឹកឃើញរបស់ខ្លួនយើងផ្ទាល់ ដោយមិនចាំបាច់មានវេជ្ជបញ្ជា។ 


អ្វីដែលអ្នកគួរចង់ចាំ 
  • ថ្នាំពេទ្យ (conventional medicines) ជាសារធាតុមួយចំនួនដែលបានផ្សំបញ្ចូលគ្នា ដែលនឹងផ្លាស់ប្តូរបែបបទ ឬ របៀបដែលរាងកាយរបស់យើងមានប្រត្តិកម្មទៅនឹងជម្ងឺ ឬ ការរងរបួស ឬ ក្នុងការរក្សាសុខភាព និង សុខុមាលភាពរបស់យើងទាំងស្រុង ។

  • ទោះបីជាថ្នាំបង្រ្គប់បន្ថែម (Supplements) ដូចយ៉ាង ឱសថរុក្ខជាតិ (Herbal remedies ដែលយើងតែងតែហៅថាថ្នាំខ្មែរបុរាណ ឬ ថ្នាំចិនសែ) វីតាមីន (Vitamins) សារធាតុខនិជ (Minerals) និង ថ្នាំអាហារបំប៉ន (Nutritional supplements) វាមិនមានលក្ខណៈប្រភេទដូចថ្នាំពេទ្យនោះក្តី តែវាត្រូវបានចាត់ទុកថាជាថ្នាំផងដែរ។

  • ថ្នាំពេទ្យមានច្រើនប្រភេទ វាអាចជាគ្រាប់ (Tablet/capsule) ជាសារធាតុរាវ (liquid) ជាម្សៅ (Powder) ជាដំណក់ (Drops) ជាបំណះ (Patch) ជាក្រែមលាប (Cream) សុលគូថ (Supossitory) និងសម្រាប់ចាក់ (Injections) ។

អ្វីដែលអ្នកគួរអនុវត្តជារៀងរាល់ពេល

១ - សូមអានស្លាកសញ្ញាថ្នាំនិងការវេចខ្ចប់

គួរអានស្លាកសញ្ញាថ្នាំពេទ្យមុនពេលផ្តល់ថ្នាំនោះទៅកូនរបស់អ្នក។ ស្លាកសញ្ញា និង ការវេចខ្ចប់ផ្តល់ព័ត៌មានសំខាន់ៗ ដែលនឹងជួយនិងការការពារពីកំហុសក្នុងការប្រើប្រាស់ថ្នាំ។ 


២ - ដឹងអំពីទម្ងន់របស់កុមារ

គណនាបរិមាណថ្នាំអោយបានត្រឹមត្រូវសម្រាប់កុមារមួយ យោងតាមទម្ងន់ជាក់ស្តែងរបស់ពួកគេ។


៣ - វាស់ថ្នាំរាវ ឬ ប្រភេទទឹក

ដើម្បីធានា និង ជៀសវាងការផ្តល់ថ្នាំលើសពីសេចក្តីតម្រូវការ នោះអ្នកគួរប្រើសឺរាុំង ឬ ឧបករណ៍ដែលបានផ្តល់ជាមួយនឹងថ្នាំមកនោះ។ 


៤ - រក្សាការកត់ត្រានៃថ្នាំពេទ្យដែលអ្នកបានផ្តល់ឱ្យកូនរបស់អ្នក

កត់ត្រាព័ត៌មានសំខាន់អំពីថ្នាំពេទ្យដែលបានផ្ដល់ឱ្យទៅកុមារអាចជួយការពារកំហុសកម្រិតនៃការប្រើប្រាស់ផងដែរ។ 


៥ - សួរសំណួរ ប្រសិនបើអ្នកមិនប្រាកដអំពីបញ្ហាការប្រើប្រាស់ថ្នាំណាមួយ

  • តើខ្ញុំគួរធ្វើយ៉ាងណា ប្រសិនបើខ្ញុំគិតថាខ្ញុំបានផ្តល់ថ្នាំអោយកូនច្រើនលើសពីបរិមាណត្រូវការ?


  • ប្រសិនបើអ្នកមិនប្រាកដថាតើថ្នាំណាមួយដែលត្រូវផ្តល់នោះ?


No comments:

Post a Comment