Saturday, February 28, 2015

ការថែទាំអ្នកមានវ័យចំណាស់ ឬ មនុស្សចាស់ជរា (Aged Care Nursing)


សេចក្តីផ្តើម

បច្ចុបន្ននេះ ការថែទាំអ្នកមានវ័យចំណាស់ ឬ មនុស្សចាស់ជរា (Aged Care Nursing) ត្រូវបានទទួលស្គាល់ថាជាតំបន់ឯកទេសនៃការថែទាំ។ វិទ្យាសាស្រ្តនៃឱសថ ការថែទាំ អាហារូបត្ថម្ភ និង ការសិក្សាពីបរិស្ថានក្នុងចំណោមការសិក្សាដទៃទៀត បាននាំមកនូវការពន្យារជីវិត ជាពិសេសនៅក្នុងអំឡុងពេលរាប់រយឆ្នាំកន្លងមកនេះ។អាយុកាលមធ្យម (Life expectancy) កាន់តែកើនឡើង ជាពិសេសក្នុងសតវត្សទី២០ នេះ។ ចំនួនប្រជាជនដែលមានវ័យចំណាស់បានកើនឡើងគួរឱ្យកត់សម្គាល់ ហើយកំណើននេះនៅតែបន្ដទៅទៀតរហូត។ ទន្ទឹមនឹងនេះ ការធ្លាក់ចុះនៃមរណៈភាព ជម្ងឺ និង រោគាក៏កើនឡើងផងដែរ។ នេះមានន័យថា មនុស្សមានវ័យចំណាស់កាន់តែចាស់ទៅ ស្ថានភាពសុខភាពមានសភាពទន់ខ្សោយហើយឈឺច្រើនជាងមុនផងដែរ។

ការថែរទាំនៅក្នុងស្ថាប័ន ជាជំនាញពិសេសនៃការថែទាំអ្នកមានវ័យចំណាស់ ឬ មនុស្សចាស់ជរា។ ទោះជាយ៉ាងណាក្តី ដោយសារតែធនធាននៅក្នុងសហគមន៍មានកំណត់ ការច្រានចោលជាមុននៃការទទួលយកអ្នកដែលមានវ័យចំណា់ឬមនុស្សចាស់អោយចូលទៅស្នាក់នៅក្នុងភូមិសម្រាប់អ្នកចូលនិវត្តន៍ មន្ទីរថែថែទាំមនុស្សចាស់ជរាទន់ខ្សោយ ដែលត្រូវការពឹងផ្អែកទាំងស្រុង ត្រូវបានអនុ វត្តនៅផ្ទះរបស់គាត់ទាំងពួងដោយផ្ទាល់។ ការថែទាំក្រៅស្ថាប័ន (Non-institutional Care) ត្រូវបានហៅថាការថែទាំនៅក្នុងសហគមន៏ (Community Care) 

គិលានុបដ្ឋាយិកាថែទាំអ្នកមានវ័យចំណាស់ ឬ មនុស្សចាស់ជរា

ដើម្បីផ្តល់នូវការគោរព និង ការថែរក្សាត្រឹមត្រូវ បុគ្គលិកថែទាំអ្នកមានវ័យចំណាស់ ឬ មនុស្សចាស់ជរា ទាមទារឱ្យមានចំណេះដឹង និង ជំនាញទូលំទូលាយ។ បុគ្គិលកទាំងអស់ត្រូវឆ្លងកាត់ការសិក្សានៅវិទ្យាស្ថានអប់រំដែលផ្តល់នូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រ សញ្ញាប័ត្រ និង  វិញ្ញាបនប័ត្រ (III) ក្នុងការថែទាំអ្នកមានវ័យចំណាស់ ឬ មនុស្សចាស់ជរា (Certificate III In Age Care)។ 

បុគ្គលិកបម្រើការងារនៅក្នុងមណ្ឌលថែទាំអ្នកមានវ័យចំណាស់ ចែកចេញជាច្រើនថ្នាក់ រួមាន

  • គិលានុបដ្ធាយិកាថ្នាក់ខ្ពស់ - Registered Nurse ជាអ្នកដែលបានឆ្លងកាត់ការសិក្សានិងទទួលបានបរិញ្ញាប័ត្រ (Bachelor in Nursing)។ 
  • គិលានុបដ្ធាយិកាថ្នាក់កណ្តាល - Enrolled Nurse (with Medication Endorsement) ជាអ្នកដែលបានឆ្លងកាត់ការសិក្សា និង ទទួលបានសញ្ញាប័ត្រ (Diploma in Nursing)។គិលានុបដ្ធាយិកាថ្នាក់កណ្តាល
  • ជំនួយការថែទាំ - Assistant in Nursing ជាអ្នកដែលបានឆ្លងកាត់ការសិក្សា និង ទទួលបានវិញ្ញាបនប័ត្រ (Certificate III In Age Care)
(តួនាទី និង ភារៈកិច្ចរបស់គិលានុបដ្ធាយិកាថ្នាក់ខ្ពស់ គិលានុបដ្ធាយិកាថ្នាក់កណ្តាល ជំនួយការថែទាំ នឹងលើកយកពិភាក្សានៅថ្ងៃក្រោយ)

គិលានុបដ្ធាយិកាថ្នាក់ខ្ពស់ និង ថ្នាក់កណ្តាលត្រូវបានចុះឈ្មាះជាមួយ ទីភ្នាក់ងារបទប្បញ្ញត្តិអ្នកផ្តល់សេវាកម្មសុខភាពអូស្រ្តាលី (Australian Health Practitioner Regulation Agency)

បច្ចុប្បន្ននេះវិស័យអប់រំផ្នែកបណ្តុះបណ្តាលគិលានុបដ្ធាយិកាត្រូវបានគ្របដណ្តប់ដោយទិន្នន័យនៃលទ្ធផលនៃការស្រាវជ្រាវដែលបានកត់ត្រាជាឯកសារកន្លងមក។ ប៉ុន្តែការចែករំលែកនូវប្រាជ្រនិងជំនាញនៃការអនុវត្តន៏ជាក់ស្តែងនៅតែជាផ្នែកមួយដ៏សំខាន់ក្នុងការអប់រំប្រាកដនិយមទាំងស្រុង។


ចំណេះដឹងជាមូលដ្ឋាន

ដើម្បីសម្រេចបាននូវការថែទាំដ៏ល្អប្រសើរ វាជាសេចក្តីតម្រូវការចាំបាច់បំផុតដែលគិលានុបដ្ឋាកជំនាញផ្នែកការថែទាំមនុស្សចាស់ជរាត្រូវអនុវត្តនូវចំណេះដឹងរបស់គេ ត្រូវឈ្វេងយល់អំពីអ្វីដែលជាជរាភាពធម្មតា អ្វីដែលជាជរាភាពជាមិនធម្មតា (វាអាចបណ្តាលមកពីដំណើរការ និង ដំណាក់កាលនៃការអភិវត្តន៏ និង វិវត្តន៏ ដែលទាក់ទងនឹងការផ្លាស់ប្តូរកាយវិភាគវិទ្យា ដូចជា វ័យកាន់តែ កើិនឡើង រោគា និង ជម្ងឺ ។ល។) 

ជំនាញត្រូវការចាំបាច់សម្រាប់គិលានុបដ្ឋាយិកា

គិលានុបដ្ឋាយិកាត្រូវមានជំនាញក្នុងការរៀបចំផែនការ និង ការអនុវត្តគម្រោង ក្នុងនោះរួមមាន

  • ការវាយម្លៃ
  • ការវិភាគ
  • ការរៀបចំផែនការនៃការថែទាំ
  • ការអនុវត្តន៏ និង
  • ការវាយតម្លៃគម្រោងជាថ្មីឡើងវិញ។

ដើម្បីឱ្យមានភាពត្រឹមត្រូវច្បាស់លាស់ មានប្រសិទ្ធិភាព និង ជោគជ័យក្នុងការថែទាំ គិលានុបដ្ឋា យិកាគួរចងចាំថាសុខភាពរបស់អ្នកដែលស្ថឹតនៅក្រោមការថែទាំរបស់ខ្លួន គឺខុសប្លែកពីគ្នាម៉្លោះហើយការរៀបចំផនការនៃការថែទាំត្រូវតែយោងទៅតាមស្ថានភាពសុខភាពរបស់បុគ្គលនិមួយៗ។


អត្ថបទនេះផ្អែកទៅលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំដែលជាបុគ្គលិកមួយរូបបម្រើការងារនៅក្នុងមណ្ឌលថែទាំអ្នកមានវ័យចំណាស់ ឬ មនុស្សចាស់ជរា។


No comments:

Post a Comment