Thursday, January 22, 2015

ថ្នាំខ្លាញ់ត្រីបន្សំបង្រ្គប់ (Fish Oil Supplement)

ដកស្រង់ពីអត្ថបទ Fish Oil Supplements



អំពីថ្នាំគ្រាប់ខ្លាញ់ត្រី

ថ្នាំគ្រាប់ខ្លាញ់ត្រី គឺ ជាថ្នាំបន្សំបង្រ្គប់ (Supplement) ដែលបានប្រើដោយជនជាតិអូស្រ្តាលីមួយចំនួនធំ។ ថ្នាំគ្រាប់នេះមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ប្រភេទអាស៊ីត Eicosapentaenoic (EPA) និង docosahexaenoic (DHA) ដែលជាសារធាតុដ៏សំខាន់សម្រាប់រាងកាយរបស់យើងក្នុងការលូតលាស់ ការអភិវឌ្ឍន៏ ការស្ថាបនា និង ជួសជុល ។ អាស៊ីតខ្លាញ់អូមេហ្គា  ដែលត្រូវបានគេរកឃើញនៅក្នុងអាហារមួយជំពូកធំ រួមមាន ខ្លាញ់ត្រី អាហារសាច់ក្រហមដែលបំប៉នដោយស្មៅ ស៊ុតដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ នំបុ័ង និង ទឹកដោះគោដែលបានបន្ថែមនូវសារធាតុទាំងនេះ ក៏ដូចជាដើមរុក្ខជាតិ និង ប្រេងធញ្ញជាតិ (រួមមាន flaxseed linseed canola Walnut) ផងដែរ។

ថ្នាំគ្រាប់ខ្លាញ់ត្រីអាចមានប្រយោជន៍ ប្រសិនបើអ្នកមិនបានទទួលបាននូវអាស៊ីតខ្លាញ់អូមេហ្គា ៣ គ្រប់គ្រាន់ពីរបបអាហាររបស់អ្នក។ អ្នកប្រហែលជាទទួលនូវអនុសាសន៍អោយប្រើប្រាស់ថ្នាំនេះ ប្រសិនបើអ្នកមានស្ថានភាពសុខភាព ដូចជា សម្ពាធឈាមខ្ពស់បណ្តាលពីទ្រីគ្លីសេរីដ (High blood triglyceridesឬ ជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ (rheumatoid arthritis)។ ទោះជាយ៉ងណាក្តីសម្រាប់លក្ខណៈសុខភាពមួយចំនួន ភស្តុតាងកន្លងមក គឺ មិនច្បាស់លាស់ ឬ មានការប្រែប្រួលជាលំដរលំដាប់ ទន្ទឹមនឹងនេះអត្ថប្រយោជន៍ដែលអាចទទួលបានពីការប្រើប្រាស់ថ្នាំគ្រាប់ខ្លាញ់នៅតែមិនមានភាពច្បាស់លាស់ផងដែរ ។ ថ្នាំគ្រាប់ខ្លាញ់ត្រីមិនមានផលប៉ះពាល់ណាមួយដែលគួរអោយ កត់សម្គាល់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំគ្រាប់ខ្លាញ់ត្រីក្នុងកម្រឹតខ្ពស់ អាចមានប្រតិកម្មជាមួយនឹងថ្នាំកាត់បន្ថយឈាមកក ដែលទំនងជាអាចធ្វើឱ្យមានស្នាមជាំ និង ការហូរឈាមជាដើម។

No comments:

Post a Comment