Wednesday, December 31, 2014

ស្បែក និង ភ្នាសរាងកាយ (Skin & Body Membranes)





ប្រភេទធំចំបងចំនួន ២ នៃភ្នាសរាងកាយ គឺ Epithelial Membranes ដែលត្រូវគេហៅផងដែរថាភ្នាសគ្របដណ្តប់ / ភ្នាសស្រទាប់ និង ជាលិកាដែលតភ្ជាប់ អាស្រ័យតាមការប្រភេទនៃជាលិកាដែលបានបង្កើតពួកគេ ។ 

ភ្នាសគ្របដណ្តប់ / ភ្នាសស្រទាប់ (Epithelial Membranes) ចែកចេញជាប្រភេទរងធំ ចំនួន ៣ រួមមាន:-

ភ្នាសស្បែក (Cutenaoeus Membranes) គឺ ស្បែករបស់យើង 

ភ្នាសស្បែកស្តើង (ដែលរអឹលដូចសំបោរ) - Mucous Membranes: គឺ ជាភ្នាសស្បែកទ្រនាប់នៃបន្លប់រាងកាយដែលបើកចំហទៅខាងក្រៅ ដូចជាសរីរាង្គប្រហោងមួយចំនួន រួមមាន សរីរាង្គផ្លូវដង្ហើម សរីរាង្គផ្លូវទឹកមូត្រ សរីរាង្គរំលាយអាហារ និង សរីរាង្គបន្តពូជ ។ ល ។

ភ្នាសស្រទាប់ (ដែលមានផ្ទុកសេរ៉ូម serum) - Serous Membranes: សមាសភាពនៃភ្នាសនេះរួមមានកោសិកាស្តើងរាងសំប៉ែត (រកឃើញនៅក្នុងស្រទាប់គ្របដណ្តប់ ដូចជា ស្បែក និង សរសៃ ឈាម និង បំពង់អាហារ epithlium squanous) ដែលត្រដាងលើស្រទាប់ស្តើងនៃជាលិកាតភ្ជាប់ ។

Source: Elaine N. Marieb, Essential of Human Anatomy and Physiology

No comments:

Post a Comment