Wednesday, December 31, 2014

បន្លប់សព៌ាង្គកាយ និង សរីរាង្គ(Body Cavities & Organs)



បន្លប់សព៌ាង្គកាយផ្នែកខាងក្រោយ (Dorsal body cavity)
បន្លប់សព៌ាង្គកាយផ្នែកខាងក្រោយ ចែកចេញជាចំណែករងចំនួន ២ ដែលបានតភា្ជប់ជាមួយគ្នា គឺ បន្លប់ឆ្អឹងលលាដ៏ក្បាល និង បន្លប់ឆ្អឹងខ្នង ។

បន្លប់ឆ្អឹងលលាដ៏ក្បាល គឺ ទីប្រហោងស្ថឹតនៅខាងក្នុងលលាដ៍ក្បាល ។ បន្លប់ឆ្អឹងខ្នងពង្រីកចេញពីបន្លប់ឆ្អឹងលលាដ៏ក្បាលទៅទល់ចុងជួរនៃឆ្អឹងខ្នង ។ សសៃរប្រសាទឆ្អឹងខ្នង ឬ ខួរឆ្អឹងខ្នងបានការ ពារដោយឆ្អឹងខ្នង ។

បន្លប់សព៌ាង្គកាយផ្នែកខាងមុខ (Ventral body cavity)

បន្លប់សព៌ាង្គកាយផ្នែកខាងមុខ រួមទាំងរចនាសម្ព័ន្ធទាំងឡាយនៃទ្រូង ពោះ និងសរីរាង្គក្នុង (អ្នក ផងទាំងឡាយ តែងតែហៅថាគ្រឿងក្នុង) ។ បន្លប់សព៌ាង្គកាយផ្នែកខាងមុខ ចែកចេញជាចំណែក រងចំនួន ២  គឺ បន្លប់ទ្រូង និង បន្លប់ពោះ ។ បន្លប់ទ្រូងត្រូវបានបំបែកចេញពីបន្លប់សព៌ាង្គកាយផ្នែកខាងមុខដោយបន្ទះសាច់ដុំស្តើង - Diaphragm (ស្ថឹតនៅខាងក្រោមសួត និង បេះដូងដែលបាន បំបែកទ្រូងចេញពីពោះ) ។ 

តំបន់កណ្តលនៃបន្លប់ដើមទ្រូង ដែលត្រូវគេបានហៅថា Mediastinum បំបែកចេញជា បន្លប់សួតខាងឆ្វេង និង ខាងស្ដាំ។ សរីរាង្គនៅបន្លប់នេះ រួមមាន បេះដូង សួត និង សិរីរាង្គផ្សេងៗ ទៀតត្រូវបានការពារដោយគ្រោងនៃឆ្អឹងជំនីរ ។

ផ្ទៃខាងលើនៃតំបន់ពោះ-អាងត្រគាក និង បន្លប់ទាំងឡាយ (Abdominopelvic surface)

ខាងឆ្វេង - ចតុភាគមណ្ឌល ។ ខាងស្តាំ - តំបន់ទាំង ៩ នៃ ទីតាំងរចនាសម្ព័ន្ធរាងកាយទាំង ៤

(រូបភាពខាងលើ) ខាងស្តាំ "តំបន់ទាំង ៩ នៃ ទីតាំងរចនាសម្ព័ន្ធរាងកាយទាំង ៤" រួមមាន
  • តំបន់ផ្ចិត (Umbilical Region) គឺ ជាតំបន់កណ្តាល ជ្រៅទៅក្នុង និង នៅជុំវិញផ្ចិត
  • តំបន់ផ្នែកខាងលើនៃក្រពះ (Epigastric Region
  • តំបន់ផ្នែកខាងក្រោមនៃក្រពះ (Hypogastric Region)
  • តំបន់ខាងឆ្វេង និង ខាងសា្តំនៃផ្នែកខាងលើនៃឆ្អឹងត្រគាក (right and left Iliac Region)
  • តំបន់ខាងឆ្វេង និង ខាងសា្តំនៃចឡក (right and left Lumbar Region)
  • តំបន់ខាងឆ្វេង និង ខាងសា្តំនៃផ្នែកខាងក្រោមចុងផុតនៃឆ្អឹងជំនីរ  (right and left Hypochon- driac Region)



ទិដ្ឋភាពពីមុខនៃបន្លប់រាងកាយផ្នែកខាងមុខ បង្ហាញពីសរីរាង្គទាំងឡាយដែលមាននៅក្នុងបន្លប់នោះ


Source: Elaine N. Marieb, Essential of Human Anatomy & Physiology.









No comments:

Post a Comment