Tuesday, December 9, 2014

ថ្នាំព្យាបាលជម្ងឺលើសឈាម : អ្វីៗដែលយើងគួរឈេ្វងយល់


បុព្វកថា


ជម្ងឺលើសឈាម ឬ សម្ពាធឈាមខ្ពស់ (High blood pressure/Hypertension) គឺ ជាលក្ខណៈជម្ងឺទូទៅមួយក្នុងចំណោមជម្ងឺជាច្រើនប្រភេទ ហើយដែលភាគច្រើនត្រូវបានឃើញនៅក្នុងមន្ទីរថែទាំ បឋម (Primary Care - មន្ទីរថែទាំបឋម គឺ សំដៅទៅលើការព្យាបាល និង ការថែទាំនៅក្នុងមន្ទីរពេទ្យ) ហើយជម្ងឺនេះក៏ជាមូលហេតុឈានមុខគេមួយ ដែលអាចបណ្តាលឱ្យកើតជម្ងឺសរសៃឈាម បេះដូងជាច្រើនប្រភេទទៀត ដូចជា ៖ ជម្ងឺគាំងបេះដូង ជម្ងឺដាច់សរសៃឈាមខួរក្បាល ជម្ងឺ ខូចតម្រោងនោម និង ការបាត់បង់ជីវិតប្រសិនបើមិនបានត្រូវរកឃើញភ្លាមៗ ហើយមិនបានទទួលការព្យាបាលសមរម្យ ។ 

អ្នកជម្ងឺចង់បានការធានាក្នុងការព្យាបាលសម្ពាធឈាម ដែលនឹងការកាត់បន្ថយនូវបន្ទុកទាំងឡាយកើតមានឡើងពីជម្ងឺរបស់ពួកគេ ខណៈដែលគ្រូពេទ្យចង់បានការណែនាំការគ្រប់គ្រងសម្ពាធ ឈាមខ្ពស់/លើសឈាមច្បាស់លាស់មួយដែលផ្អែកទៅលើភស្តុតាងវិទ្យាសាស្រ្តដ៏ល្អបំផុត 

សម្ពាធឈាមធម្មតា

(រូបភាពខាងលើ) SBP ស្ថឹតនៅក្រោម ១២០ មីល្លីម៉ែត្របារត និង DBP ៨០ មីល្លីម៉ែត្របារត (mm Hg - millimeters of mercury) 

ចំណាំ
  
Systolic Blood Pressure (SBP) = សម្ពាធឈាមនៅពេលដែលបេះដូងកំពុងកន្រ្តាក់ និង ជំរុញឈាមឆ្ពោះទៅកាន់សរសៃឈាមក្រហមទាំងឡាយនៅក្នុងរាងកាយ ។

Diastolic Blood Pressure (DBP) = សម្ពាធក្នុងសរសៃឈាម ខណៈដែលបេះដូងសម្រាក់ក្នុងចន្លោះចង្វាក់និមួយៗ ។
សេចក្តីសម្រេចចិត្តរបស់វេជ្ជបណ្ឌឹត

វេជ្ជបណ្ឌឹតនឹងចេញវេជ្ជបញ្ជាថ្នាំពេទ្យសម្រាប់ព្យាបាលជម្ងឺលើសឈាមមួយប្រភេទក្នុងចំណោមថ្នាំជាច្រើនប្រភេទជូនអ្នកជម្ងឺ អាស្រ័យលើស្ថានភាព និង លក្ខណៈរោគជាក់ស្តែងរបស់អ្នកជម្ងឺម្នាក់ៗ ។

ការទទួលខុសត្រូវរបស់គិលានុបដ្ឋាយិកា

គិលានុបដ្ឋាយិកាម្នាក់ៗ មានកម្រឹតចំណេះចេះដឹងខុសគ្នា ហើយពួកគេក៏មានជម្រើសផ្ទាល់ខ្លួនក្នុងការអនុវត្តន៏ការងាររបស់គេ អាស្រ័យទៅតាមគំនឹតផ្ទាល់ខ្លួន និង ទីកន្លែងដែលគេបម្រើការងារផងដែរ (មន្ទីរពេទ្យ ឬ មន្ទីរថែទាំមនុស្សជរា) ។ នេះបានសេចក្តីថា មិនមែនជាការខុសឆ្គងណាមួយនោះឡើយ ដោយហេតុថាគិលានុបដ្ឋាយិកាមួយរូបៗ មានការតព្វកិច្ចនិងការទទួលខុសត្រូវចំពោះសកម្មភាពផ្ទាល់ខ្លួនរបស់គេ ។

ចំណាំ

ឆ្មប និង គិលានុបដ្ឋាយិកាទាំងអស់ ត្រូវចុះឈ្មោះ និង ស្ថឹតនៅក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារគ្រប់គ្រងអ្នកបម្រើេសេវកម្មសុខាភិបាលអូស្រ្តាលី (ឈ្វេងយល់អំពីភ្នាក់ងារនេះ -Australian Health practitioner Regulator Agency និង ក្រមសីលធម៌សម្រាប់គិលានុបដ្ឋាក) 


អ្វីដែលខុសប្លែកគ្នានោះ គឺ គិលានុបដ្ឋាយិកាដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យអាចរកអ្នកជ្រោមជ្រែងភ្លាមៗ អំពីសំណាក់វេជ្ជបណ្ឌឹតសឹងតែគ្រប់ពេលវេលា មិនដូចគ្នានិងសមភាគីដែលបម្រើការងារនៅមន្ទីរថែទាំមនុស្សចាស់ជរា ។

គិលានុបដ្ឋាយិកា

ទទួលខុសត្រូវដើម្បីធានាថា អ្នកជម្ងឺស្ថឹតនៅក្រោមការថែទាំរបស់ខ្លួននឹងទទួលបាននូវថ្នាំព្យា បាលដូចបានចេញក្នុងបទបញ្ទទិញពីវេជ្ជបណ្ឌឹត 


- មានកាតព្វកិច្ចឈ្វេងយល់អំពីប្រភេទថ្នាំនិមួយៗ និង ប្រត្តិកម្មទៅលើរាងកាយ (សំដៅទៅលើចំណេះដឹងអំពីថ្នាំ និង ប្រត្តិកម្មនៃថ្នាំទៅលើអ្នកជម្ងឺពេលបានទទួលទានថ្នាំនោះ) 

- មានកាតព្វកិច្ចពន្យល់ និង ផ្តល់ព័ត៍មានទាក់ទងទៅនឹងការសម្រេចចិត្តរបស់អ្នកជម្ងឺ ជាពិសេសប្រសិនបើថ្នាំនេះជាថ្នាំថ្មី ដែលទើបនឹងផ្តល់ជាលើកដំបូង ។

យោងតាមបទពិសោធន៏

ថ្នាំព្យាបាលជម្ងឺសម្ពាធឈាមខ្ពស់តែងតែមានប្រត្តិកម្ម មិនថាឡើយចំពោះអ្នកដែលទើបនិងប្រើប្រាស់ជាលើកដំបូង ឬ អ្នកធ្លាប់បានប្រើប្រាស់មួយរយៈ ឬ ជាយូរខែឆ្នាំមកហើយ ។ 

មូលហេតុ?

សម្ពាធឈាមរបស់យើងមានការប្រែប្រួល ។ អាចថា ការប្រែប្រួលនេះ ចាប់ផ្តើមភា្លមៗ ឬ ក្នុង រយះពេល ១ ម៉ោងក្រោយពេលវ៉ាស់សម្ពាធឈាមលើកដំបូង ។

- សម្ពាធឈាមដែលវ៉ាស់ពីដៃឆ្វេង និង ដៃស្តាំ គឺ មានតួលេខខុសគ្នា ។

- សម្ពាធឈាមវ៉ាស់ពេលសម្រាកស្ងៀមនៅលើគ្រែ ពេលអង្គុយ និង ពេលឈរ គឺ មានតួលេខខុសគ្នាដែរ ។

អ្វីៗដែលយើងគួរឈេ្វងយល់

- ថ្នាំពេទ្យតែងតែមានផលប៉ះពាល់ មិនថាឡើយថ្នាំប្រភេទណាមួយ - វាអាចជាផលប៉ះពាល់មិនប្រពៃ អាចទ្រាំទ្របាន ឬ អាចមានគ្រោះថ្នាក់ ។

- ខណៈដែលសម្ពាធឈាមមានកម្រឹតទាប (សូមមើលរូបភាពខាងលើ) ហើយយើងលេបថ្នាំព្យាបាលនោះវាអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាបទៅ។

- ចូរប្រុងប្រយ័ត្ននៅពេលដែលសម្ពាធឈាមរបស់យើងមានកម្រឹតទាប ជាពិសេសពេលងើបពីដំណេក មិនគួរងើបឡើងជាបន្ទាន់ភ្លាមៗ នោះឡើយ ។

- គួរតែផា្លស់ប្តូរឥរិយាបទរបស់យើង - ប្រែខ្លួនរបស់យើង ងើបពីគ្រែជាសន្សឹមៗ អង្គុយលើគ្រែមួយ រយះទើបងើបឈរ ។

- ខណៈដែលយើងឈរ ហើយយើងហាក់ដូចជាធេងធោង ឬ ងងឹតមុខ នោះយើងគួរតែអង្គុយចុះតាមសម្រួល មិនគួរប្រឹងដើរឡើយ 


  

No comments:

Post a Comment