Wednesday, December 24, 2014

ប្រព័ន្ធទាំង ១១ នៃរាងកាយ (11 Systems Of The Body)


ប្រព័ន្ធទាំង ១១ នៃរាងកាយ



ប្រព័ន្ធស្បែក (Integumentary system): ជាប្រព័ន្ធគ្របដណ្តប់ផ្នែកខាងក្រៅនៃរាងកាយ ។ ស្បែកការ ពាររាងកាយរបស់យើងពីការជ្រៀបទឹកចូល និង ការពារជាលិកាផ្នែកខាងក្នុងពីការ រងរបួស ។ ស្បែកបញ្ចេញជាតិអំបិល និង អ៊ុយ រ៉េ (Urea) តាមរយះញើស (Perspi ration) និង ជួយគ្រប់គ្រងសីតុណ្ហ ភាពរាងកាយរបស់យើង  

ចំណាំ - Receptors ជាម៉ូលេគុលប្រូតេអ៊ីន (Protein molecule) ជាធម្មតាត្រូវបានរកឃើញនៅលើភ្នាសនៃប្លាស្មា ឬ លោហិតម្ភ (Plasma) ជាអ្នកទទួលសញ្ញាគីមី (Chemical signals) ពីបរិវេណខាងក្រៅនៃកោសិកា (Cell) 

Receptors សីតុណ្ហភាព សម្ពាធ និង ការឈឺចាប់ គឺ ស្ថឹតនៅក្នុងស្បែក ហើយពួកគេផ្តល់នូវសញ្ញាប្រាប់ពួកយើងអំពីបញ្ញាអ្វីៗ ដែលកំពុងកើតមានឡើងនៅលើផ្ទៃរាងកាយរបស់យើង ។


ប្រព័ន្ធឆ្អឹង (Skeletal system)

ប្រព័ន្ធឆ្អឹងរួមមាន ឆ្អឹង (Bones) ឆ្អឹងខ្ចី (Cartilages) សរសៃពួរ (Ligaments) និង សន្លាក់ (Joints) ។ វាគាំទ្ររាងកាយ និង ផ្តល់នូវក្របខ័ណ្ឌដែលសាច់ដុំឆ្អឹងប្រើប្រាស់ដើម្បីបង្កើតនៅចលនាណា មួយ  វាក៏មានមុខងារ ក្នុងការការពារ (ឧទាហរណ៍) លលាដ៍ក្បាលរុំព័ទ្ធ និង ការពារខួរក្បាល) ។ ការកកើតនៃកោសិកាឈាម (Hematopoiesis) គឺ កើតមានឡើងនៅក្នុងប្រហោងនៃគ្រោងឆ្អឹង ។ សារធាតុរឹងនៃឆ្អឹង មានដើរតួនាទីជាឃ្លាំងសម្រាប់ផ្ទុកសារធាតុខនិជទាំងឡាយ ។


ប្រព័ន្ធសាច់ដុំ (Skeletal system) 

សាច់ដុំនៃរាងកាយរបស់យើងមានមុខងារតែ មួយគត់ គឺ កន្រ្តាក់ ឬ បង្រួញខ្លី ។ សាច់ដុំជាម៉ាស៊ីននៃរាងកាយ។ រាល់ការចល័តនៃរាងកាយ គឺ ឆ្លុះបញ្ចាំងពីសកម្មភាពនៃសាច់ដុំ - សាច់ដុំធំ ថ្លោសដែលភ្ជាប់ទៅនឹងឆ្អឹង ។ នៅពេលដែលសាច់ដុំកន្រ្តាក់យើងអាចឈរត្រង់ ដើរ បោះបាល់ ឬ ញញឹម ។ សាច់ដុំនេះ គឺខុសប្លែកពីសាច់ដុំបេះដូង និង សរីរាង្គប្រហោងផ្សេងទៀតៗ ដែលដឹកជញ្ជូនវត្ថុរាវ (ដូចជាឈាម និង ទឹកនោម) ឬ សារធាតុផ្សេងទៀតៗ (ដូចជា អាហារ) តាមច្រកយ៉ាងច្បាស់លាស់នៅក្នុងរាងកាយរបស់យើង ។


ប្រព័ន្ធសសៃរប្រសាទ (Nervous system)

ប្រព័ន្ធសរសៃប្រសាទ គឺ ជាប្រព័ន្ធត្រួតពិនិត្យរាងកាយដែលឆ្លើយតបជាបន្ទាន់នឹងសា្ថនភាពណា មួយ ។ ប្រព័ន្ធនេះ រួមមាន ខួរក្បាល (Brain) សរសៃប្រសាទឆ្អឹងខ្នង ឬ ដែលទូទៅតែងតែហៅថា ខួរឆ្អឹងខ្នង (Spinal cord) សសៃរប្រសាទ (Nerves) និង receptors ខាងវិញ្ញាណ ។



Receptors ខាងវិញ្ញាណ ចាប់/ទទួលការផ្លាស់ប្តូរទាំងឡាយ ដូច ជា ពន្លឺ (Light) សំឡេង (Sound) ឬ ការផ្លាស់ប្តូរសីតុណ្ហភាពទាំងឡាយ (Changes in temperature) ពីខាងក្រៅនៃរាងកាយ និង ខាងក្នុងនៃរាងកាយ ដូចជា ការថយចុះនៃអុកស៊ីហ្សែន (Decrease in oxygen)  ឬ សន្ទឹងភាពនៃជាលិកា (Stret-ching of tissue) ។


ខណៈដែល Receptors ខាងវិញ្ញាណ រកឃើញការផ្លាស់ប្តូរទាំងនេះ នោះវាផ្ញើរសារ (តាមរយៈសញ្ញាអគ្គិសនី ដែលបានត្រូវគេហៅថា "សន្ទុះសរសៃប្រសាទ" - Nerve impulse) ទៅប្រព័ន្ធប្រសាទកណ្តាល (ខួរក្បាល និង សរសៃប្រសាទឆ្អឹងខ្នង) ។ ប្រព័ន្ធសរសៃប្រសាទកណ្តាល ធ្វើការវាយតម្លៃលើពត៌មានទាំងនេះ ហើយឆ្លើយតបដោយធ្វើអោយមានសកម្មភាពពីប្រព័ន្ធប្រត្តិបត្តិរាងកាយសមស្របណាមួយ (Body effectors) ដូចជា សាច់ដុំ ឬ ក្រពេញ  

References: Elaine N. Marieb, Essentials of Anatomy & Physiology




No comments:

Post a Comment