Thursday, September 25, 2014

ផ្លែឈើ, បន្លែ និងសុខភាពផ្លូវចិត្ត (Fruits, Vegetables and Mental Health)

box of fruit and vegetables

មានការសិក្សាជាច្រើនកន្លងមកបានបង្ហាញថា ការទទួលទានបន្លែ និង ផ្លែឈើ ៥ ចំណែកក្នុងមួយ ថ្ងៃ គឺ ជាចំនួនដ៏ល្អបំផុតសម្រាប់ការបន្ថយហានិភ័យនៃការស្លាប់ពីមូលហេតុណាមួយ ។

There were many studies in the past suggested that consuming five portions of fruits and vegetables a day is the optimum amount for lowering the risk of death from any cause.

ក្រុមអ្នកស្រាវជ្រាវពីការសិក្សាចុងក្រោយបំផុតនេះ ដឹកនាំដោយលោកបណ្ឌិត Saverio Stranges សាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យWarwick នៅចក្រភពអង់គ្លេស ដែលបានប្រើ ប្រាស់ទិន្នន័យពីការអង្កេតសុខភាពសម្រាប់ប្រទេសអង់គ្លេស បានបង្ហាញថា ការទទួលទាន  បន្លែ និង ផ្លែឈើកាន់តែច្រើន កម្រឹតសុខុមាលភាពកាន់តែខ្ពស់ ជាពិសេសសុខុមាលភាពផ្លូវ   ចិត្តសម្រាប់អ្នកដែលទទួលទានផ្លែឈើនិងបន្លែ ប្រាំចំណែក ឬ ច្រើនជាងនោះក្នុងមួយថ្ងៃ បើ ប្រៀបធៀបទៅនឹងបុគ្គលដែលទទួលទានតិចជាងមួយចំណែកក្នុងមួយថ្ងៃ ។ 



The researchers from this latest study, led by Dr. Saverio Stranges of the University of Warwick Medical School in the UK, used data from the Health Survey for England shown 'The higher the veg and fruit intakes, the higher well-being  in particular mental health for those who consumed  five or more portions of fruits and vegetables a day, compared with those who consumed less than one portion'.


ការរកឃើញនេះ បានបង្ហាញថា ការបរិភោគផ្លែឈើ និង បន្លែ គឺ ជាឥរិយាបទ ដែលទាក់ទងនឹង សុខភាពដែលបានផ្សារភ្ជាប់ជាប់លាប់បំផុតទៅនឹង សុខុមាលភាពផ្លូវចិត្តទាំងពីរ - កម្រឹតទាប និង ខ្ពស់ ។ កម្រឹតសុខុមាលភាពផ្លូវចិត្តខ្ពស់ គឺ មិនត្រឹតមតែអវត្ដមាននៃរោគសញ្ញាឬជម្ងឺនោះឡើយ - វាគឺជា លក្ខណៈនៃការមានអារម្មណ៍ល្អ និង ដំណើរការបានយ៉ាងល្អផងដែរ ។ 




This finding suggested that fruit and vegetable consumption was the health-related behavior most consistently associated with both low and high mental well-being. High mental well -being is more than simply the absence of symptoms or illness - it is the condition of feeling good and functioning well. 

Source: Medical News Today, read original article >>> "Fruit and veg consumption tied to mental health"

No comments:

Post a Comment