Friday, August 22, 2014

ផ្លែ berries ផលប្រយោជន៍សុខភាព (Berries: Health Benefits)


វិធីសាស្រ្តថ្មីអំពីជម្ងឺដែលទាក់ទងទៅនឹងរបបអាហារ
new approach in diet-related diseases

ផ្លែ berries ទាំងអស់ គឺ ល្អសម្រាប់សុខភាពរបស់អ្នក មិនថាឡើយតើផ្លែនោះជា raspberries strawberries BlackBerry blueberries ឬ cranberries នេះបើយោងតាមសេចក្តីប្រកាសនៃការ ស្រាវជ្រាវនាសប្តាហ៍នេះ ដោយ Yves DesJardin ពីសាកលវិទ្យាល័យ Laval ប្រទេសកាណាដា នៅក្នុងសម័យប្រជុំសាកវប្បកម្មសភាពិភពលោកនៅទីក្រុង Brisbane ដែលបានសន្និដ្ឋានថា វាអាចសម្រកបានប្រមាណជា ១០% នៃទម្ងន់រាងកាយ និង បញ្ឈប់ការកើនទម្ងន់បន្ថែមទៀត ដោយគ្រាន់តែបរិភោគផ្លែ berries មួយដៃក្នុងមួយថ្ងៃ ។ 

ផ្លែ berries ទាំងអស់ត្រូវបានគេស្គាល់ផងដែរ អំពីលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់វា ក៏ប៉ុន្តែការបង្កើនសុខភាពចុងក្រោយបំផុតដែលផ្តល់ដោយ berries គឺ សមត្ថភាពរបស់វា ក្នុងការ ពង្រឹងឥទ្ធិពលរបស់បាក់តេរី «ល្អ» នៅក្នុងក្រពះដែលជួយកាត់បន្ថយការធាត់ជ្រុល។

ហេតុអ្វីបានជាស្ដារតុល្យភាពបាក់តេរីនៅក្នុងវៀននេះ គឺ ជាការសំខាន់

នៅពេលដែលអ្នកធាត់ជ្រុល ឬ ទទួលទានរបបអាហារ McDonald មិនល្អប្រពៃ បាក់តេរីនៅក្នុងពោះ វៀនរបស់អ្នក បញ្ចេញជាតិអាសីុដខ្លាញ់ទាំងឡាយ ដែលបានធ្វើឱ្យអ្នកកើនទម្ងន់បន្ថែមទៀត ថ្លើម គ្មានសុខភាពល្អ អាចនឹងអភិវឌ្ឍជម្ងឺទឹកនោមផ្អែម និងជម្ងឺមេតាប៉ូលីមួយចំនួន ។

All berries are good for your health whether they are raspberries, strawberries, blackberries, blueberries or cranberries  according to research announced this week at the World Horticultural Congress in Brisbane by Yves Desjardins, of Canada’s Laval University; concludes that it is possible to lose 10 per cent of body weight and stop further weight gain overall by eating a handful of berries a day.


Berries are well known for its antioxidant properties but the latest health boost offered by berries is its ability to enhance the dominance of “good” stomach and gut bacteria that helps reduce obesity.

why restoring bacterial balance in the gut is important 


When you are obese or have a bad ‘McDonald’s’ diet, the bacteria in your gut releases fatty acids, which make you put on more weight, have a fatty, unhealthy liver and become more likely to develop diabetes and metabolic syndrome.

អានអត្ថបទដើម Daily berry fix helps to stave off obesity, diabetes



No comments:

Post a Comment