Saturday, August 16, 2014

អំពីជម្ងឺធ្លាក់ទឹកចិត្ត (About Depression)"ខ្ញុំមានអារម្មណ៍ទុក្ខព្រួយគ្រប់ពេលវេលា", "ខ្ញុំមិនរីករាយជាមួយនឹងអ្វីៗ ដូចខ្ញុំធ្លាប់បានទទួលពីមុន មក", "ខ្ញុំមានអារម្មណ៍ថាអស់កម្លាំង, អស់សង្ឃឹម ហើយគ្មានសង្ឃឹម» - ពាក្យទាំងនេះ គឺ ជាពាក្យ ដែលយើងបានឮជាញឹកញាប់ហើយពោលដោយអ្នកដែលជួបប្រទះបញ្ហាជម្ងឺធ្លាក់ទឹកចិត្ត។

“I feel sad all the time”, “I just don’t enjoy anything the way I used to”, “I feel exhausted, hopeless and helpless” - These are words we have often heard and said by those encountering depression.   

ទុក្ខព្រួយជាអារម្មណ៍ធម្មតារបស់មនុស្សយើង ហើយយើងទាំងអស់គ្នាតែងមានអារម្មណ៍ទុក្ខព្រួយ នេះគ្រប់ពេល  - ជាការឆ្លើយតបរបស់មនុស្សយើងទៅនឹងបទពិសោធន៍នៃការបាត់បង់ ឬ ការខក ចិត្ត ។ ក៏ប៉ុន្តែ ប្រសិនបើទុក្ខព្រួយកើតឡើងជាញឹកញាប់ពេក វាអាចក្លាយទៅជាជម្ងឺធ្លាក់ទឹកចិត្ត - គឺ ជាលក្ខណៈវេជ្ជសាស្រ្តដែលមនុស្សយើងបានកំពុងជួបប្រទះនូវអារម្មណ៍ដុនដាបមានរយៈពេលយូរនិង ក្រេវក្រោធដែលប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេ ក្នុងការបំពេញការងារ ឬ ទំនាក់ទំនង នឹង អ្នកផ្សេងទៀត ។  អ្នកដែលមានជម្ងឺធ្លាក់ទឹកចិត្ត មានអារម្មណ៍ថា មិនសប្បាយ ឬ កើតទុក្ខ ហើយជា ធម្មតាមិនរីករាយនឹងអ្វីៗទាំងឡាយដែលពួកគេធ្លាប់បានទទួល/មានកន្លងមក ។ 


ជម្ងឺធ្លាក់ទឹកចិត្ត គឺ ជាលក្ខណៈជម្ងឺដ៏ធ្ងន់ធ្ងរមួយ ។ ជាញឹកញាប់ វាធ្វើឱ្យយើងមានអារម្មណ៍ថា អស់ សង្ឃឹម និង គ្មានសង្ឃឹម ហើយអាចនាំឱ្យមានគំនិតចង់ធ្វើអត្តឃាត។

Sadness is a normal human emotion, and all of us feel sad at times - our human response to experiences of loss or disappointment. But, if sadness happens too often, it can become depression - is a medical condition where people experience long and intense periods of low mood which affects their ability to function at work or relate to others. People with depression feel unhappy or sad and usually don't enjoy many of the things they used to.


Depression is a serious condition. It often makes us feel hopeless and helpless, and can lead to suicidal thoughts.

ទទួលសា្គល់អំពីជម្ងឺធ្លាក់ទឹកចិត្ត

១- រោគសញ្ញាផ្នែករាងកាយ រួមមានមានអារម្មណ៍ថាអស់កម្លាំង ឬ ល្ហឹតល្ហៃ ការផ្លាស់ប្តូររបៀបរបប ទទួលទានដំណេក និង ចំណង់អាហារ ការថយចុះក្នុងចំណាប់អារម្មណ៍ផ្លូវភេទ កំណើនបញ្ហាសុខ ភាពរាងកាយ ដូចជា ការចុកចាប់ ការដើរ ឬ ការផ្លាស់ប្តូររាងកាយមានសភាពយឺត។Recognising Depression


1- Physical Symptoms. Including: Feeling tired or exhausted, changes in sleep and appetite, reduced sexual interest, increase in physical health problems like pain, walking or moving more slowly.

២- ការផ្លាស់ប្តូរឥរិយាប រួមមាន: ការឆាប់ខឹងសំបារកាន់តែច្រើន ជៀសវាងពីមនុស្សទាំងពួង និង ទីកន្លែងទាំងឡាយ ហើយជៀសវាងអ្វីៗ ដែលអ្នកធ្លាប់បានរីករាយកន្លងមក ឬ មិនទទួលបាននូវអារម្មណ៍រីករាយដូចមុនពីសកម្មភាពធម្មតាទាំងឡាយ ។

2 - Changes in behaviour. Including: Becoming more irritable, avoiding people and places, and avoiding things you used to enjoy doing or not getting the same pleasure from usual activities.


3 - គំនឹតគ្មានប្រយជន៏ទាំងឡាយ: ការរិះគន់ខ្លួនឯងហួសហេតុ និង គតិអវិជ្ជមានអំពីខ្លួនឯង  មាន អារម្មណ៍ថាអស់សង្ឃឹម ឬ គ្មានសង្ឃឹមជួយខ្លួន និង អនាគតរបស់ខ្លួនផ្ទាល់ មានអារម្មណ៍សោក ស្តាយ  ធ្លាក់ទឹកចិត្ដ ឬ ទុក្ខព្រួយ ពិបាកការក្នុងការប្រមូលផ្តុំអារម្មណ៏ និង ផ្តោតអារម្មណ៏ ការចងចាំ មានសភាពដុនដាប ភ្លេចភ្លាំង និង គំនិតគឹតថា អ្នកមិនគួររស់នៅមានជីវឹត ។
3 - Unhelpful thoughts.Including: Excessive self-criticism and negative thoughts about yourself, feeling hopeless or helpless about yourself and the future, feeling sad, down, depressed, or blue, difficulty concentrating and poor attention, poor memory and forgetfulness, and thoughts that you would rather not be alive.

Source: 
Beyond Blue
Mind Health Connect Organization 

No comments:

Post a Comment