Saturday, July 5, 2014

ឪឡឹក - អត្ថប្រយោជន៍អាហារូបត្ថម្ភ និង សុខភាព (Watermelon - Nutritional and Health Benefits)

ដកស្រង់ពីអត្ថបទ Health Benefits of Watermelon



ផ្លែឪឡឹកមិនត្រឹមតែមានរស់ជាតិដ៏អស្ចារ្យនោះទេ ក៏ប៉ុន្តែវាល្អសម្រាប់អ្នកផងដែរ ។ ផ្លែឪឡឹក មានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន ។

Not only does watermelon taste great but it’s good for you, too. There are so many health benefits of watermelon.

អត្ថប្រយោជន៍អាហារូបត្ថម្ភ និង សុខភាព

ផ្លែឪឡឹកមានផ្ទុកវីតាមីនដែលមានសារៈប្រយោជន៍ជាច្រើន ដូចជា វីតាមីន A, វីតាមីន C, វីតាមីន B-1 និង B-6 ។

វីតាមីន C អាចជួយកសាង និង រក្សាថែទាំប្រព័ន្ធការពាររាងកាយអោយមានសុខភាពល្អជួយ ជម្រុញរបួស / ដំបៅអោយបានជាសះស្បើយ និង ជួយការពារកោសិកាពីការខូចខាត ។

ជំពូកវីតាមីន B ជាពិសេស B-1 និង B-6 ជួយរក្សាមុខងាររបស់ខួរក្បាល និង បង្វែរ / ប្រែក្លាយប្រូ តេអ៊ីនទៅជា ថាមពល។

ទឹកឪឡឹកមួយពែងផ្ដល់ 21% នៃតម្រូវកាវីតាមីន C ប្រចាំថ្ងៃ និង 17% នៃគុណភាពវីតាមីន A ប្រចាំ ថ្ងៃរបស់។

ផ្លែឪឡឹកមានផ្ទុកសារធាតុ lycopene ខ្ពស់បំផុតជាងផ្លែឈើ ឬ បន្លែដ៏ទៃទៀត ។ វាជាសារធាតុ ប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺបេះដូង និង ប្រភេទមួយចំនួននៃជម្ងឺមហា រីក (ដូចដែលបានចេញផ្សាយដោយគណៈកម្មាធិគ្រូពេទ្យទទួលខុសត្រូវផ្នែកវេជ្ជសាស្ត្រ

"ការសិក្សាវិទ្យាសាស្រ្តបានបង្ហាញថា lycopene ជួយទប់ស្កាត់មហារីកក្រពេញប្រូស្តាត សួត និង ក្រពះ ។ មានភស្តុតាងមួយចំនួន បានបង្ហាញថា មហារីកលំពែង ពោះវៀន និង ក្រសាលគូថ បំពង់អាហារ ក្រអូមមាត់ សុដន់ ស្បូន នឹង អាចត្រូវបានកាត់បន្ថយ ដោយការបង្កើនការទទួលទានអាហារសែដលមានសារធាតុ lycopene ។
ផ្លែឪឡឹកផ្ទុកជាតិ 90% និងជាប្រភពដ៏ល្អនៃសារធាតុម៉ាញេស៉្យូម និង ប៉ូតាស៉្យូម ។ ខនិជទាំង ២ ប្រភេទនេះ ជួយសាច់ដុំរបស់យើងធ្វើសកម្មភាព និង សម្រាក ផងដែរជួយដល់មុខងារ នៃប្រព័ន្ធ សរសៃប្រសាទ ។ ពួកគេធ្វើការរួមគ្នា ដើម្បីរក្សាថែទាំ តុល្យភាពនៃអេឡិចត្រូ និង  អាសុីត មូលដ្ឋាន នៅក្នុងរាងកាយ។ 

ប៉ូតាស៉្យូមជួយបន្ទាបសម្ពាធឈាមរបស់យើង ។ លើសពីនេះទៅទៀត ម៉ាញេស៉្យូម គឺ ជាសារធាតុ ព្យាបាលដ៏ល្អ សម្រាប់ការឈឺចាប់រមួលកំភួនជើង

Nutritional and Health Benefits

Watermelon is loaded with beneficial vitamins such as vitamin A, vitamin C, vitamins B-1 and B-6.

Vitamin C helps build and maintain a healthy immune system, also promotes wound healing, and helps prevent cell damage.

The B vitamins, particular the B-1 and B-6 help to maintain brain function, and turn protein into energy

One cup of watermelon provides 21% of the daily need of vitamin C and 17% of the daily value of vitamin A..

Watermelon contains the highest amount of lycopene of any fruit or vegetable. It’s the antioxi-dant that helps fight against heart disease and several types of cancers (published by the Physicians Committee for Responsible Medicine.

“Scientific studies show that lycopene helps prevent prostate, lung, and stomach cancers. There is also some evidence that cancers of the pancreas, colon and rectum, esophagus, oral cavity, breast, and cervix could be reduced with increased lycopene intake
Watermelon is 90% water, is an excellent source of magnesium and potassium. These two minerals help our muscles to work and relax, as well as with the function of the nerves system. They work together to maintain the balance of electrolytes and acidity base in the body.

Potassium also helps with keeping our blood pressure low. Plus, magnesium is a great cure for painful leg cramps.


អានបន្ថែម >>> Health Benefits of Watermelon

No comments:

Post a Comment