Saturday, July 26, 2014

អត្ថប្រយោជន៏សុខភាពនៃផ្លែត្របែក (Health Benefits of Guava)




គុណភាពអាហារូបត្ថម្ភនៃផ្លែត្របែក

បើយោងតាម​​ការស្ទង់មតិមួយ ដែលបានធ្វើឡើងស្តីអំពីអត្ថប្រយោជន៍សុខភាពរបស់ផ្លែត្របែក: ផ្លែ ត្របែក ១ ពែង ឬ ទម្ងន់ ១៦៥ ក្រាម មានផ្ទុកកាឡូរី ១១២ កាឡូរី  ប្រូតេអ៊ីន ៨% ក្នុងទម្ងន់ ៤.២ ក្រាម (ទម្ងន់នៃផ្លែត្របែក) វីតាមីន A ២១% វីតាមីន C ៦២៨% ជាតិដែក២% និង កាលស៉្យូម៣% ។ (ប្រភព: ទិន្នន័យសារធាតុចិញ្ចឹមត្រូវបានផ្តល់ដោយក្រសួងកសិកម្មអាមេរិកSR-21) ។

តាមបែបវិទ្យាសាស្រ្ត ដើមត្របែកត្រូវបានគេស្គាល់ជា 'guajava psidium (ឈ្មោះរុក្ខជាតិ guajava psidium ឈ្មោះសមាញ្ញដែលគេហៅតាមបណ្តាប្រទេសមួយចំនួនGuava Goiaba Guayaba Djamboe)' គឺ ជាដំណាំអាហារដ៏សំខាន់ មួយ ក៏ដូចជារុក្ខជាតិឱសថមួយ នៅក្នុងបណ្តាប្រទេស តំបន់ត្រូពិច និង អនុតំបន់ត្រូពិច ។ ផ្លែត្របែកមានផ្ទុកសារជាតិ phenolic flavonoids carotenoid terpenoid និង triterpene ។ សារធាតុចម្រាញ់យកពីដើមត្របែក ត្រូវបានប្រើសម្រាប់ក្នុងគោល បំណងខាងផ្នែកឱសថផងដែរ ។

ផ្លែឈើនេះ ត្រូវបានគេស្គាល់អំពីលក្ខណៈសម្បត្តិរបស់វា ដូចជា 

antispasmodic (ថ្នាំប្រើប្រាស់ក្នុងការ ព្យាបាលរោគសញ្ញា ដូចជាការឈឺចាប់ និង រមួលដែលបណ្តាលមកពីជម្ងឺ ពោះវៀន - Irritable Bowel Syndromeនិង antimicrobial ("Antimicrobial" គឺ ជាពាក្យទូទៅមួយ ដែលសំដៅទៅលើក្រុមនៃជំពូកថ្នំាផ្សះ - antibiotics anti fungus Antiprotozoals និង ថ្នាំប្រឆាំងវីរុស - anti-viral) ដែល អាចព្យាបាលជម្ងឺរាគរូស និង រាគមួល ។ ជាញឹកញាប់ វាត្រូវបានគេប្រើ  ក្នុងការព្យាបាលកម្រឹត ជាតិស្ករក្នុងឈាមទាប - hypoglycemic ។ 

ការសិក្សាផ្នែកឱសថវិទ្យាបានបង្ហាញថា ដើមត្របែកមានផ្ទុក
  • សារជាតិប្រឆាំងនឹងអុកស៊ីតកម្ម - antioxidant
  • ប្រឆាំងនឹងអាឡឺហ្សុី - anti-allergy
  • សមត្ថភាពក្នុងការបញ្ឈប់ការរងរបួសថ្លើម - hepartoprotection 
  • antimicrobial
  • antiplasmodial,
  • អុកស៊ីតកម្មប្រឆាំង និង ការពារជម្ងឺ មហារីកពោះវៀន - antigenotoxic    
  • ប្រភេទថ្នាំប្រើប្រាស់ក្នុងការព្យបាលជម្ងឺមហារីក - cytotoxic
  • មានប្រសិទ្ធិភាពលើបេះដូង - cardioactive 
  • antispasmodic 
  • ប្រឆាំងនឹងរោគក្អក - anticough 
  • ការប្រឆាំងនឹងការរលាក - anti-inflammatory
  • លក្ខណៈសម្បត្តិប្រឆាំងនឹងជម្ងឺទឹកនោមផ្អែម - antidiabetic 
  • និង antinociceptive  
មានកម្មវិធីព្យាបាលមួយចំនួនក្នុងការការព្យាបាលជម្ងឺរាគក្អួតកុមារ - infantile rotavirus  ជម្ងឺរាគរូស និង ជម្ងឺទឹកនោមផ្អែម ។ 

Nutritional value of guava 

According to a survey done on guava health benefits: 1 cup guava or 165g of guava, it consists of 112 calories, 8% protein per 4.2g, 21% Vitamin A, 628% Vitamin C, 2% Iron and 3% Calcium. (Source: Nutrient data was provided by USDA SR-21).



Guava, scientifically known as ‘psidium guajava’ (psidium guajava - other common names Guava Goiaba Guayaba Djamboe) , is a vital food crop as well as a medicinal plant in the tropical and subtropical countries. It consists of phenolicflavonoidcarotenoid, terpenoid and triterpene. The extracts of this plant are used for pharmacological purposes as well.

This fruit is known for its antispasmodic and antimicrobial properties as it can treat diseases like diarrhea and dysentery. It has frequently been used as a hypoglycemic. 

Studies in pharmacology have shown that this plant has
There are a range of clinical applications for the treatment of infantile rotaviral enteritis, diarrhea and diabetes. Such are the guava health benefits. 


អានអត្ថបទដើម >>> Phenomenal Guava Health Benefits Give you a Long Happy Life

អានបន្ថែម/ប្រភព

ដើមត្របែក (Read more about >>> "Guajava Psidium - National Tropical Botanical Garden" ប្រភព http://ntbg.org/plants/plant_details.php?plantid=9567

អត្ថប្រយោជន៏នៃសារជាតិ  phenolic (សមាសធាតុ phenolic ធម្មជាតិ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការនិងការព្យាបាលជម្ងឺមហារីក) ប្រភព http://www.ncbi.nlm.nih.gov/pubmed/20043255 

អត្ថប្រយោជន៏នៃសារជាតិ flavonoids (សារជាតិ flavonoids ជាច្រើន ត្រូវបានបង្ហាញថា មាន សកម្មភាពប្រឆាំងនឹងអុកស៊ីតកម្ម សមត្ថភាពទប់ស្កាត់រ៉ាឌីកាល់សេរី ការបង្ការជម្ងឺបេះ ដូង និង សកម្មភាពប្រឆាំង មហារីក ខណៈសារជាតិ flavonoids មួយចំនួន បង្ហាញពីសក្តានុពលប្រឆាំងនឹង វីរ៉ុស បណ្តាលមកពីបញ្ហាកង្វះប្រព័ន្ធ ភាពសាុំរបស់មនុស្ស - anti-human immunodeficiency virus functions)
ប្រភព http://www.ncbi.nlm.nih.gov/pubmed/15678717)

អត្ថប្រយោជន៏នៃសារជាតិ >>> carotenoid (Carotenoids គឺ ជាសារធាតុពណ៌ធម្មជាតិទាំងឡាយ ដែលត្រូវ បានសំយោគឡើងដោយរុក្ខជាតិ និង ទទួលខុសត្រូវសម្រាប់ពណ៌ភ្លឺថ្លានៃផ្លែឈើ និង បន្លែ ។ មានសារធាតុ carote-noids រាប់សិបប្រភេទនៅក្នុងអាហារបណ្តាញដែលយើងបរិភោគ ហើយភាគច្រើនបំផុតនៃសារធាតុ carote-noids  មានសកម្មភាពអុកស៊ីតកម្ម)
ប្រភព http://www.ncbi.nlm.nih.gov/pubmed/10511324

អត្ថប្រយោជន៏នៃសារជាតិ >>> terpenoid (សារជាតិ terpenoids ពីរុក្ខជាតិ ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ជាសារធាតុគីមី ក្នុងវិស័យឧស្សាហកម្មរួមរួមទាំងឧស្សាហកម្មផលិតឱសថជាច្រើន ជាជំនួយក្នុងរស់ជាតិ ក្លិន ថ្នាំ សម្លាប់សត្វល្អិត និង ផលិតផលសម្លាប់មេរោគ)
ប្រភព http://www.ncbi.nlm.nih.gov/pubmed/18476870

អត្ថប្រយោជន៏នៃសារជាតិ >>> Triterpene (ឥទ្ធិពលប្រឆាំងនឹងការរលាក និង chemopreventive - សំដៅទៅ លើកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ ឬ ពន្យាពេលការអភិវឌ្ឍនៃជំងឺមហារីក ដោយការប្រើប្រាស់ថ្នាំ វីតាមីន ឬ ភ្នាក់ងារ ដទៃទៀត" នៃ cinnamates triterpene និង acetates ពីជាតិខ្លាញ់ផលិតចេញពីផ្លែ shea)
ប្រភព http://www.ncbi.nlm.nih.gov/pubmed/20484832
chemopreventive - http://www.oncolink.org/resources/article1.cfm?id=1049



No comments:

Post a Comment