Saturday, July 19, 2014

ភាពអស់កម្លាំង (Fatigue)


ភាពអស់កម្លាំងផ្នែក/ខាងរាងកាយ និង ខាងផ្លូវចិត្ត (physical fatigue and psychological fatigue)


អស់កម្លាំង គឺ ជាអារម្មណ៍នៃភាពល្ហឹតល្ហៃ ភាពអស់កំលាំង ឬ ភាពកង្វះថាមពលដែលមិនបាត់ ទៅវិញ ខណៈដែលអ្នកសម្រាក ។ មនុស្សអាចមានអារម្មណ៍ថាអស់កម្លាំង - ផ្នែក/ខាងរាងកាយ ឬ ខាងផ្លូវចិត្ត (physical fatigue or psychological fatigue) ។ 

អស់កម្លាំងផ្នែក/ខាងរាងកាយ នោះសាច់ដុំរបស់អ្នកមិនអាចធ្វើចលបានងាយស្រួលដូចប្រក្រតី ។ អ្នកប្រហែលជាអាចកត់សម្គាល់ឃើញ ខណៈដែលអ្នកឡើងជណ្តើរដោយយូរថង់គ្រឿងទេសនៅ ជាប់នឹងខ្លួន ។

អស់កម្លាំងខាងផ្លូវចិត្ត វាអាចជាការលំបាកក្នុងការផ្តោតអារម្មណ៍បានយូរដូចប្រក្រតី ។ ក្នុងករណី ធ្ងន់ធ្ងរ អ្នកមានអារម្មណ៍ថា មិនចង់ងើបពីគ្រែនៅពេលព្រឹក និង ធ្វើសកម្មភាពប្រចាំថ្ងៃធម្មតារបស់ អ្នក  

Fatigue is a feeling of weariness, tiredness, or lack of energy that does not go away when you rest. People may feel fatigued – in body or mind (physical fatigue or psychological fatigue).


With physical fatigue, your muscles cannot do things as easily as they used to. You might notice this when you climb stairs or carry bags of groceries. 

With psychological fatigue, it may be difficult to concentrate for as long as you used to. In severe cases, you might not feel like getting out of bed in the morning and doing your regular 
daily activities. 

រោគសញ្ញា 

ការអស់កម្លាំង អាចបណ្តាលឱ្យមានរោគសញ្ញាមួយចំនួនធំ ទាំងផ្នែក/ខាងរាងកាយ ទាំងខាងផ្លូវចិត្ត និង អារម្មណ៍ដទៃទៀត ក្នុងនោះរួមមាន: 
  • អស់កម្លាំងរ៉ាំរ៉ៃ ឬ ងងុយគេង 
  • ឈឺក្បាល 
  • វិលមុខ 
  • ឈឺ  ឬ ចុកចាប់ក្នុងសាច់ដុំ  
  • សាច់ដុំមានសភាពទន់ខ្សោយ 
  • ចលនាសាច់ដុំធ្លាក់ចុះ និង មិនមានសកម្មភាពដូចប្រក្រតី 
  • ឱនភាពក្នុងការសម្រេចចិត្ត និង ការពិចារណា 
  • អារម្មណ៏មិនល្អ ឆាប់ខឹងឆេវឆាវ 
  • បាត់បង់ចំណង់អាហារ 
  • មុខងារប្រព័ន្ធភាពស៊ាំធ្លាក់ថយចុះ 
  • មើលឃើញរូបភាពមិនច្បាស់/ភ្នែកព្រឹល 
  • បញ្ហាការចងចាំអំពីរើងទើបតែកន្លងទៅភ្លាមៗ 
  • បញ្ហាក្នុងការផ្តោតអារម្មណ៍ 
  • មមើលមមាល 
  • ធ្លាក់ថយចុះសមត្ថភាពក្នុងការយកចិត្តទុកដាក់ទៅលើបញ្ហាកន្លងផុតទៅភ្លាមៗ 
  • ការជម្រុញលើកទឹកចិត្តមានកម្រឹតទាប។
Symptoms

Fatigue can cause a vast range of other physical, mental and emotional symptoms including:
  • Chronic tiredness or sleepiness
  • Headache
  • Dizziness
  • Sore or aching muscles
  • Muscle weakness
  • Slowed reflexes and responses
  • Impaired decision-making and judgement
  • Moodiness, such as irritability
  • Appetite loss
  • Reduced immune system function
  • Blurry vision
  • Short-term memory problems
  • Poor concentration
  • Hallucinations
  • Reduced ability to pay attention to the situation at hand
  • Low motivation.
មូលហេតុចំបងចំនួន ៣ ដែលបង្កអោយអស់កម្លាំង រួមមាន: 

មូលហេតុវេជ្ជសាស្រ្ត - ការអស់កម្លាំងមិនឈប់ឈរអាចប្រហែលជា សញ្ញានៃជម្ងឺមួយ ដូចយ៉ាង ជម្ងឺក្រពេញទីរ៉ូអ៊ី ជម្ងឺបេះដូង ឬ ជម្ងឺទឹកនោមផ្អែម។

មូលហេតុដែលទាក់ទងនឹងរបៀបរស់ - ជាញឹកញាប់អារម្មណ៍នៃភាពអស់កម្លាំង តែងតែមានមូល ហេតុជាក់ស្តែង ដូចជាកង្វះការទទួលទានដំណេក ធ្វើការងារហួសកំលាំង ឬ មានទម្លាប់មិនល្អ។

ការព្រួយបារម្ភ និង ភាពតានតឹង (ខាងផ្លូវចិត្ត) - អស់កម្លាំង គឺ ជារោគសញ្ញាទូទៅនៃបញ្ហាសុខភាព ផ្លូវចិត្ត ដូចជាកាន់ទុក្ខ និង ជម្ងឺ ធ្លាក់ទឹកចិត្ត ហើយអាចនឹងអមដោយសញ្ញា និង រោគសញ្ញាផ្សេងៗ ទៀត រួមមានការឆាប់ខឹងរួមនិងកង្វះការលើកទឹកចិត្ត។

3 main causes that can trigger fatigue include:

Medical causes – unrelenting exhaustion may be a sign of an underlying illness, such as a thyroid disorder, heart disease or diabetes.

Lifestyle-related causes – feelings of fatigue often have an obvious cause, such as sleep deprivation, overwork or unhealthy habits.

Emotional concerns and stress – fatigue is a common symptom of mental health problems, such as depression and grief, and may be accompanied by other signs and symptoms, including irritability and lack of motivation.

មូលហេតុវេជ្ជសាស្រ្ត 

ជម្ងឺនិងបញ្ហាជាច្រើនអាចបង្កឱ្យអស់កម្លាំង រួមទាំង: 

  • ជម្ងឺគ្រុនផ្តាសាយ 
  • ជម្ងឺគ្រុនប្រភេទ Glandular (ពីដើមឡើយត្រូវគេទទួលស្គាលថាជារោកបណ្តាលពីការថើប "Kissing disease" វាច្រើនកើតមានឡើងចំពោះមនុស្សពេញវ័យ បណ្តាលឱ្យគ្រុនក្តៅខ្លួន ឈឺ បំពង់ក និង ហើមកូនកណ្ណុរ)
  • ជម្ងឺស្លេកស្លាំង (ដែលទូទៅហៅថាជម្ងឺខ្វះឈាមក្រហម)
  • បញ្ហានៃការទទួលទានដំណេក ដូចជា បញ្ហាផ្លូវដង្ហើមខណៈទទួលទានដំណេក រោគកន្រ្តាក់ ជើង 
  • អស់កម្លាំងរ៉ាំរ៉ៃ "Chronic Fatigue Syndrome ឬ ជម្ងឺ Myalgic Encephalopathy
  • ជម្ងឺក្រពេញទីរ៉ូអ៊ី - មិនដំណើរការល្អប្រពៃ និង មិនបានផលិតអរម៉ូនបានគ្រប់គ្រាន់ (hypothyroidism
  • ជម្ងឺរលាកថ្លើម 
  • ជម្ងឺរបេង 
  • ឈឺចាប់រ៉ាំរ៉ៃ 
  • ជម្ងឺ Coeliacដែលទូទៅយើងតែងហៅថា ជម្ងឺរលាកពោះវៀនតូច (ជាប្រភេទជម្ងឺនៃប្រព័ន្ធ ភាពសាុំមួយ បង្កការខូចខាតដល់ស្រទាប់ខាងក្នុងនៃ ពោះវៀនតូច)  
  • ជម្ងឺ Addision's (ជាជម្ងឺដ៏កម្រមួយ ដែលបង្កឡើងដោយអសមត្ថភាពនៃក្រពេញផ្នែកខាងលើ នៃក្រពេញតម្រងនោមក្នុងការបង្កើតអ័រម៉ូនគ្រប់គ្រងបានគ្រប់គ្រាន់) 
  • ជម្ងឺវង្វែងប្រភេទ Parkinson 
  • បញ្ហាបេះដូង 
  • មេរោគអេដស៍ 
  • ជម្ងឺមហារីក 
  • ថ្នាំពេទ្យមួយចំនួន
Medical causes

Many diseases and disorders can trigger fatigue, including:
  • The flu
  • Glandular fever
  • Anaemia
  • Sleep disorders, such as sleep apnoea or restless leg syndrome
  • CFS/ME (formerly known as chronic fatigue syndrome or myalgic encephalopathy)
  • Hypothyroidism
  • Hepatitis
  • Tuberculosis
  • Chronic pain
  • Coeliac disease
  • Addison’s disease
  • Parkinson’s disease
  • Heart problems
  • HIV
  • Cancer
  • Certain medications.
មូលហេតុទាក់ទងនឹងបៀបរស់នៅ

ជម្រើសនៃរបៀបរស់នៅធម្មតា ដែលអាចបណ្តាលអោយអស់កម្លាំង រួមមាន:
  • កង្វះការទទួលទានដំណេក - ជាធម្មតាមនុស្សពេញវ័យ ត្រូវការទទួលទានដំណេកប្រមាណ ជា ៨ ម៉ោង នារាត្រីនីមួយ ។ 
  • ការទទួលទានដំណេកច្រើនពេក - មនុស្សពេញវ័យទទួលទានដំណេកច្រើនជាង ១១ ម៉ោង ក្នុងមួយថ្ងៃ អាចនាំឱ្យងងុយគេងនាពេលថ្ងៃ ។ 
  • គ្រឿងស្រវឹងនិងថ្នាំ - គ្រឿងស្រវឹង គឺ ជាថ្នាំនៃជម្ងឺធ្លាក់ទឹកចិត្ត ដែលបន្ថយលទ្ធភាពនៃប្រព័ន្ធ សរសៃប្រសាទ និង រំខានដល់លំនាំគេងធម្មតា។ ថ្នាំដទៃទៀត ដូចជា បារី និង ជាតិកាហ្វេអ៊ីន ជំរុញលទ្ធភាពប្រព័ន្ធនៃសរសៃប្រសាទ ហើយអាចបណ្តាលឱ្យគេងមិនលក់។ 
  • ការរំខានការទទួលទានដំណេក - ការរំខានដល់ការទទួលទានដំណេក អាចកើត មានឡើង ដោយសារតែមូលហេតុមួយចំនួន ឧទាហរណ៍ ការរំខានអ្នកជិតខាង កូនរបស់អ្នកធ្វើអោយ អ្នកភ្ញាក់នាពេលយប់ ដៃគូររបស់អ្នកគេងស្រមុក ឬ បរិស្ថានដំណេកមិនប្រពៃ ដូចយ៉ាង បន្ទប់គេងមានសភាពអាប់អួរ ។ 
  • កង្វះលំហាត់ប្រាណបានទៀងទាត់ និង ឥរិយាបទសុខស្រួល - សកម្មភាពរាងកាយ ត្រូវបាន គេស្គាល់ថា កែលម្អសម្បទាសុខភាព និង សុខុមាលភាព កាត់បន្ថយភាពតានតឹង និង ជួយ បង្កើនកម្រិតថាមពល ។ វាក៏អាចជួយអ្នកទទួលទានដំណេកផងដែរ ។ 
  • របបអាហារមិនប្រពៃ/មិនអំណោយផល  - របបអាហារដែលកម្រឹតមានផ្ទុកកាឡូរីទាប របប អាហារដែលមានផ្ទុកកម្រឹតកាបូអ៊ីដ្រាតទាប ឬ អាហារដែលមានផ្ទុកកម្រឹតថាមពលខ្ពស់ ដែលមានអាហារូបត្ថម្ភមកម្រឹតទាប មិនបានផ្តល់ដល់រាងកាយនូវថាមពលគ្រប់គ្រាន់ ឬ សារ ធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីដំណើរការរបស់គេ (រាងកាយ) បានល្អប្រពៃ ។ អាហារជំនួយ (ដើម្បីបង្កើនថាមពលភ្លាមៗ) ដូចជា សូកូឡា ឬ ភេសជ្ជៈដែលផ្ទុកសារជាតិកាហ្វេអីុន បាន ត្រឹមតែផ្តល់នូវការជម្រុញនៃថាមពលជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយត្រូវបាត់បង់ទៅ វិញយ៉ាងឆាប់រហ័សនិងបង្កបញ្ហាអស់កម្លាំងកាន់តែធ្ងន់ធ្ងរទៅវិញ ។ 
  • កត្តាផ្ទាល់ខ្លួន - ជម្ងឺផ្ទាល់ខ្លួន ឬ ការរងរបួសផ្ទាល់ខ្លួន ជម្ងឺ ឬ ការរងរបួសនៃសមាជិកក្នុងក្រុម គ្រួសារ  កាតព្វកិច្ចដ៏ច្រើនលើសលប់ (ឧទាហរណ៍ ធ្វើការពីរកន្លែង)  ឬ បញ្ហាហិរញ្ញវត្ថុក៏អាច បណ្តាលឱ្យអស់កម្លាំង ។
Lifestyle related causes

Common lifestyle choices that can cause fatigue include:
  • Lack of sleep – typically adults need about eight hours of sleep each night. 
  • Too much sleep – adults sleeping more than 11 hours per day can lead to excessive daytime sleepiness.
  • Alcohol and drugs – alcohol is a depressant drug that slows the nervous system and disturbs normal sleep patterns. Other drugs, such as cigarettes and caffeine, stimulate the nervous system and can cause insomnia.
  • Sleep disturbances – disturbed sleep may occur for a number of reasons, for example, noisy neighbours, young children who wake in the night, a snoring partner, or an uncomfortable sleeping environment such as a stuffy bedroom.
  • Lack of regular exercise and sedentary behaviour – physical activity is known to improve fitness, health and wellbeing, reduce stress, and boost energy levels. It also helps you sleep.
  • Poor diet – low kilojoule diets, low carbohydrate diets or high energy foods that are nutritionally poor don’t provide the body with enough fuel or nutrients to function at its best. Quick fix foods, such as chocolate bars or caffeinated drinks, only offer a temporary energy boost that quickly wears off and worsens fatigue.
  • Individual factors – personal illness or injury, illnesses or injuries in the family, too many commitments (for example, working two jobs) or financial problems can cause fatigue.
មូលហេតុទាក់ទងនឹងកន្លែងធ្វើការ



បញ្ហានៅកន្លែងការងារទូទៅអាចរួមបញ្ចូលអស់កម្លាំងដោយសារ: 
  • ការងារផ្លាស់ប្តូរម៉ោង/វែន - រាងកាយរបស់មនុស្សបានបង្កើតមកដើម្បីទទួលទានដំណេកនា ពេលយប់ ។ លំនាំនៃការទទួលទានដំណេកនេះ ត្រូវបានកំណត់ដោយផ្នែកតូចមួយនៃខួរ ក្បាល ដែលត្រូវបានគេស្គាល់ថាជានាឡិកាជីវសាស្រ្ត ។ និយោជិកធ្វើការផ្លាស់ប្តូរម៉ោង/វែន បានបំភ័ននាឡិកាជីវសាស្រ្តរបស់ពួកគេ ដោយការធ្វើការ ខណៈដែលរាងកាយរបស់ពួកគេ ត្រូវបានរៀបចំឡើងសម្រាប់ការទទួលទានដំណេក ។ 
  • ការអនុវត្តន៍នៅកន្លែងធ្វើការមិនល្អប្រពៃ - វាអាចបង្កើនកម្រិតទៅលើភាពអស់កម្លាំងរបស់ បុគ្គលម្នាក់ ។ នេះអាចរួមបញ្ចូលទាំង ម៉ោងមានរយះពេលវែង ការងារដែលត្រូវអនុវត្តដោយ កម្លាំងកាយមានសភាពយ៉ប់យឿន ម៉ោងការងារមិនទៀងទាត់ (ដូចជា ផ្លាស់ប្តូរម៉ោង/វែន) បរិស្ថានការងារដែលបង្កភាពតានតឹង (ដូចជា សំលេងរំខានលើសលប់ ឬ សីតុណ្ហាភាពខ្ពស់ ជ្រុល) ធ្វើការតែម្នាក់ឯង  ឬ គ្មានទំនាក់ទំនងជាមួយអ្នកដ៏ទៃ ឬ ការផ្តោតអារម្មណ៍ទៅលើភារ កិច្ចច្រំដែលៗ ។ 
  • ភាពតានតឹងនៅកន្លែងធ្វើការ - អាចបង្កឡើងដោយកត្តាមួយចំនួនធំ ដែលរួមមាន ការមិន ពេញចិត្តការងារ បន្ទុកការងារធ្ងន់ ជម្លោះជាមួយមេការ ឬ មិត្តរួមការងារ  ការគំរាមកំហែង, ការផ្លាស់ប្តូរមិនឈប់ឈរ ឬ ការគំរាមកំហែងដល់សន្តិសុខការងារ។ 
  • នឿយហត់ - អាចពណ៌នាថា ជាការខិតខំប្រឹងប្រែងខ្លាំង ទៅលើផ្នែក/ជ្រុងមួយនៃជីវិត ខណៈដែលមិនបានយកចិត្តទុកដាក់លើបញ្ហាអ្វីៗផ្សេងទៀត ។  វឹកវល់នឹងការងារ - ឧទា ហរណ៍ ការប្រមូលផ្តុំថាមពលរបស់ពួកគេទាំងអស់ទៅលើអាជីព ហើយដែលធ្វើឱ្យបាត់បង់ នូវតុល្យភាពនៃជីវិតក្រុមគ្រួសាររបស់ពួកគេ  ជីវិតក្នុងសង្គមរបស់ពួកគេ និង ផលប្រយោជន៍ ផ្ទាល់ខ្លួន ។
  • អ្នកដែលគ្មានការងារធ្វើ - សមាធផ្នែកហិរញ្ញវត្ថុ អារម្មណ៍នៃការបរាជ័យ ឬ បន្ទោសខ្លួនឯង និង ភាពអស់កម្លាំងខាងអារម្មណ៍ក្នុងការស្វែងរកការងារអស់រយះពេលយូរ អាចបណ្តាល ឱ្យមានភាពតានតឹង ភាពថប់អារម្មណ៍ ជម្ងឺធ្លាក់ទឹកចិត្ត និង ភាពអស់កម្លាំង។
Workplace related causes

Common workplace issues that can cause fatigue include:
  • Shift work – the human body is designed to sleep during the night. This pattern is set by a small part of the brain known as the circadian clock. A shift worker confuses their circadian clock by working when their body is programmed to be asleep.
  • Poor workplace practices – can add to a person’s level of fatigue. These may include long work hours, hard physical labour, irregular working hours (such as rotating shifts), stressful work environment (such as excessive noise or temperature extremes), boredom, working alone with little or no interaction with others, or fixed concentration on a repetitive task.
  • Workplace stress – can be caused by a wide range of factors including job dissatisfaction, heavy workload, conflicts with bosses or colleagues, bullying, constant change, or threats to job security.
  • Burnout – can be described as striving too hard in one area of life while neglecting everything else. ‘Workaholics’, for example, put all their energies into their career, which puts their family life, social life and personal interests out of balance.
  • Unemployment – financial pressures, feelings of failure or guilt, and the emotional exhaustion of prolonged job hunting can lead to stress, anxiety, depression and fatigue
មូលហេតុផ្លូវចិត្ត 


ការសិក្សាជាច្រើនបានបង្ហាញថា កត្តាផ្លូវចិត្ត គឺ មានវត្តមានយ៉ាងហោចណាស់ ៥០% នៃករណីនៃ ភាពអស់កម្លាំង ។ កត្តាទាំងនេះ អាចរួមមាន: 


ជម្ងឺធ្លាក់ទឹកចិត្ត - ជម្ងឺនេះ ត្រូវបានកំណត់លក្ខណៈ ជាប្រភេទអារម្មណ៍នៃភាពទុក្ខព្រួយ ដែលមាន សភាពធ្ងន់ធ្ងរ និង អូសបន្លាយ  វិញ្ញាណកម្រឹតទាប និង ក្តីអស់សង្ឃឹម ។ មនុស្ស ត្រូវបានគេក្រៀមក្រំណាស់ជាទូទៅតើអ្នកធ្លាប់មានអស់កម្លាំងរ៉ាំរ៉ៃ។ 

ទុក្ខព្រួយ/កាន់ទុក្ខ - ការបាត់បងមនុស្សជាទីស្រឡាញ់ បណ្តាលអោយមានបញ្ហាដ៏ធំមួយចំនួន រួម មានការភ្ញាក់ផ្អើល ការបន្ទោសខ្លួន ជម្ងឺធ្លាក់ទឹកចិត្ក្តីតអស់សង្ឃឹម និង ភាពឯកោ ។


Psychological causes



Studies suggest that psychological factors are present in at least 50 per cent of fatigue cases. These may include:


Depression – this illness is characterised by severe and prolonged feelings of sadness, dejection and hopelessness. People who are depressed commonly experience chronic tiredness.

Grief – losing a loved one causes a wide range of emotions including shock, guilt, depression, despair and loneliness.


Source Better Health Channel

No comments:

Post a Comment