Friday, July 4, 2014

វិធីងាយស្រួលចំនួន ៤ ដែលអ្នកអាចទប់ស្កាត់រោគឬសដូងបាត - 4 Simple Ways You Can Prevent Hemorrhoids

ដកស្រង់ពីអត្ថបទ 4 Simple Ways You Can Prevent Hemorrhoids

តើឬសដូងបាតបណ្តាលមកពីអ្វី?

ឬសដូងបាត - ការហើមទ្រនាប់សរសៃឈាមនៅក្នុងប្រឡាយរន្ធគូថ - ជាញឹកញាប់វាបណ្តាល អោយមានការឈឺចាប់ បណ្តាលឱ្យរមាស់ និង អាចមានការហូរឈាមផងដែរ ។ ក៏ប៉ុន្តែអ្នកអាច ជៀសវាងរោគសញ្ញានេះបានដោយការផ្លាស់ប្តូររបៀបរស់នៅធម្មតាមួយចំនួន ។

What cause hemorrhoids?

Hemorrhoids — swollen, inflamed venous cushions in the anal canal — are often painful and itchy and can cause bleeding. But you can avoid these irritating symptoms with some simple lifestyle changes.


១ គួរទៅបន្ទោរបង់ពេលដែលអ្នកត្រូវទៅ 

នេះហាក់បីដូចជាដំបូន្មានសុភនិច្ឆ័យមួយ ក៏ប៉ុន្តែកមនុស្សជាច្រើនមិនបានអើពើផងដែរ ។ ប្រសិន បើអ្នកពន្យាពេលការប្រើបន្ទប់ទឹក នោះលាមកនៅក្នុងពោះវៀនរបស់អ្នក ប្រហែលក្លាយជារឹង ហើយស្ងួត ខណៈនោះវាបង្ករការពិបាកក្នុងការបន្ទោរបង់ ។ ប្រសិនបើអ្នកមានបញ្ហាក្នុងការបន្ទោរ បង់លាមក នោះហានិភ័យរបស់អ្នកពីបញ្ហាឬសដូងបាតនឹងកើនឡើង ។

និយាយពីបញ្ហាតានតឹងក្នុងបន្ទោរបង់លាមកនេះ ចូរកុំបង្ខំចលនាពោះវៀននៅពេលដែលអ្នកមិន ត្រូវការទៅបន្ទោរបង់នោះឡើយព្រោះវាអាចដាក់សម្ពាធទៅលើទ្រនាប់នៃសរសៃឈាមរបស់អ្នក ញ្ញុាំងឱ្យមានកើតរោគឬសដូងបាត ។ ជាពិសេស ឬសដូងបាតខាងក្នុង អាចក្លាយទៅជាឬសដូង បាតខាងក្រៅ។

1. Go when you need to go


This sounds like common-sense advice, but too many people ignore it. If you delay using the bathroom, your stool may become hard and dry in your bowel, which makes it harder to pass. If you strain to pass stool, your risk for hemorrhoids rises.



Speaking of straining, don’t force a bowel movement when you don’t need to go, either. Straining increases the pressure on your venous cushions, which leads to hemorrhoids. In particular, straining can turn internal hemorrhoids into external ones.



“Think of your time in the bathroom as a necessity, not an extended escape. If your toilet has stacks of magazines or books on the water tank, consider moving them to another room.”


២ កុំប្រែក្លាយបន្ទប់ទឹករបស់អ្នកទៅជាបណ្ណាល័យមួយ

ចូរគិតពីពេលវេលារបស់អ្នកចំណាយនៅក្នុងបន្ទប់ទឹក គឺ ជាសេចក្តីតម្រូវការចាំបាច់មួយ មិនមែន ជាការរត់គេចខ្លួននោះឡើយ ។ ប្រសិនបើបង្គន់របស់អ្នកមានទស្សនាវដ្តី ឬ ជង់សៀវភៅនៅលើធុង ទឹកនោះ គួរពិចារណាយកទៅដាក់បន្ទប់ផ្សេងទៀត ។

ហេតុអ្វីទៅ?

ពេលវេលាដែលអ្នកចំណាយលើបង្គន់កាន់តែច្រើននោះ ទំនងជាបង្ករភាពតានតឹងដល់ចលនា ពោះវៀន ។ ទន្ទឹមគ្នាផងដែរ ឥរិយាបថនៃការអង្គុយនោះ បង្កើនភាពតានតឹងបន្ថែមទៅលើសសៃរ ឈាមរន្ធគូថរបស់អ្នក។ កត្តាទាំង ២ នេះបង្កើនហានិភ័យរបស់អ្នកនឹងរោគឬសដូងបាត ។

2. Don’t turn the bathroom into a library



Think of your time in the bathroom as a necessity, not an extended escape. If your toilet has stacks of magazines or books on the water tank, consider moving them to another room.


Why? The more time you spend on the toilet, the more likely you will strain for bowel movements. Also, the seated position puts extra stress on your anal blood vessels. Both of these factors boost your risk of hemorrhoids.

៣ គួរវាយតម្លៃរបបអាហាររបស់អ្នកឡើងវិញ

ដើម្បីបងា្ករឬសដូងបាត នោះអ្នកចង់បានលាមក ដែលមានលក្ខណៈទន់ ហើយងាយស្រួលក្នុងការ បន្ទោរបង់ ។ អ្នកអាចរក្សាស្ថិរភាពនៃប្រភេទលាមកនេះ ដោយធ្វើការជ្រើសរើសរបបអាហារដ៏ល្អ ប្រសើរមួយ និង ការទទួលទានទឹកឱ្យបាប្រើនដើម្បីជៀសវាងក្វះជាតិទឹក។

កង្វះនៃជាតិសរសៃក៏ជាបញ្ហាមួយផងដែរ ។ ឧទាហរណ៍ ប្រសិនបើអ្នកដឹងខ្លួនឯងថា មានបញ្ហា ទល់លាមក នោះចូរព្យាយាមទទួលទានអាហារជាតិសរសៃអោយបានច្រើន ដូចជាបន្លែពណ៌បៃ តង និង ធញ្ញជាតិទាំងមូល 100 ភាគរយ ។ ប្រសិនបើមានសេចក្តីតម្រូវការណាមួយ សូមពិភាក្សា ជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការប្រើប្រាស់ថ្នាំគ្រាប់ជាតិសរសៃ ក៏ប៉ន្តែគួរចាប់ផ្តើមព្យាយាម ទទួលទានជាតិសរសៃតាមរយៈរបបអាហាររបស់អ្នក ។ ជាតិសរសៃអាចជួយឱ្យអ្នកជៀសវាង ពីការទល់លាមក ។ ការទល់លាមក - នាំឱ្យមានសំពាធ - វា គឺ ជាកត្តាហានិភ័យមួយ នៃរោគឬស ដូងបាត។

មនុស្សមួយចំនួនមានបញ្ហាដែលយើងហៅថា "ឆ្លងកាត់ការទល់លាមកសភាពយឺត។ " ការបន្ទោរ បង់លាមករបស់ពួកគេមានសភាពយឺតយ៉ាវជាងធម្មតា ។ សម្រាប់មនុស្សទាំងនេះ ការទទួលទាន អាហារជាតិសរសៃច្រើនលើសលប់អាចបណ្តាលអោយមានការផ្ទុកជាតិសសែរនោះនៅក្នុងវៀន ហើយធ្វើឱ្យការទល់លាមកកាន់តែធ្ងន់ធ្ងរទៅវិញ ។

ស្ដាប់រាងកាយរបស់អ្នក ហើយគួរជៀសវាងអាហារដែលបង្ករបញ្ហាដល់ពោះវៀនរបស់អ្នក ។ សម្រាប់មនុស្សមួយចំនួន សារជាតិនៅក្នុងផលិតផលទឹកដោះគោអាបង្ករបញ្ហាមួយផងដែរ ។ សម្រាប់អ្នកដទៃទៀត មានបញ្ហាទល់លាមកដោយសារប្រូតេអីុននៃពោតសំឡី ឬ ទទួលទាន អាហារចម្រាញ់ច្រើនលើសលប់  ។

3. Reassess your diet



To prevent hemorrhoids, you want stool that is soft and easy to pass. You can reach the right consistency by making smart diet choices and drinking plenty of water to avoid dehydration.




A lack of fiber is the most common culprit. For example, if you find yourself constipated, try getting more fiber from green vegetables and 100 percent whole grains. If need be, ask your doctor about taking fiber supplements, but start by trying to get fiber through your diet. Fiber can help you avoid constipation, and constipation — which leads to straining — is a risk factor for hemorrhoids.




Some people have what we call “slow transit constipation.” Their bowels move slower than normal. For these people, excess fiber tends to sit in the gut and make constipation worse.




Listen to your body and avoid foods that irritate your bowels. For some people, the lactose in dairy products is an irritant. For others, it’s gluten or too many refined foods.


៤ បង្កើនសកម្មភាព / ចលនារាងកាយ 

ការធ្វើលំហាត់ប្រាណអាចជួយកែលម្អ ឬ ទប់ស្កាត់បញ្ហាពោះវៀន និង ការរំលាយអាហារជាច្រើន ក្នុងនោះរួមមានរោគឬសដូងបាតផងដែរ ។ នៅពេលដែលអ្នកមិនមានសកម្មភាពរាងកាយណា សោះនោះ អ្វីគ្រប់យ៉ាងក៏ធ្លាក់ចុះធ្លាក់ចុះ រួមទាំងការបន្ទោរបង់របស់អ្នក ។ 

ការធ្វើលំហាត់ប្រាណអាចជួយជន្លៀសកាកសំណល់ក្នុងពោះវៀនរបស់អ្នក។ នោះវានឹងជួយអ្នក ជៀសវាងពីបញ្ហាទល់លាមក ទប់ស្កាត់លាមកប្រែក្លាយទៅជាស្ងួតហើយរឹង ។ ការដើរ ការរត់ ការជិះកង់ យូហា្ក - អ្នកអាចធ្វីការជ្រើសរើសយកណាមួយតាមចំណង់ចិត្ត ក៏ប៉ុន្តែគួរជ្រើសរើស របៀបរស់នៅសកម្មមួយ ។ 

កំណត់ត្រាមួយគួរប្រុងប្រយ័ត្: ជៀសវាងការជំទែងពេលលើកទម្ងន់ និង សកម្មភាពស្រដៀងគ្នា នេះ ព្រោះវាបង្កើនសម្ពាធទៅលើពោះ ។ ប្រសិនបើអ្នកកំពុងព្យាយាមទប់ស្កាត់រោគឬសដូងបាត ការធ្វើលំហាត់ប្រាណរបៀបេនះអាចធ្វើឱ្យគ្រោះថ្នាក់ជាងប្រយោជន៏ជាវិជ្ជមាន ។

4. Get moving

Exercise helps improve or prevent many bowel and digestive issues, including hemorrhoids. When you are sedentary, everything slows down, including your bowels.

Exercise helps keep waste moving through your intestinal tract. In turn, this helps you avoid constipation and dry, hard stool. Walking, running, biking, yoga — take your pick, but choose an active lifestyle.

One note of caution, though: Avoid heavy-duty weight-lifting squats and similar motions that increase abdominal pressure. If you’re trying to prevent hemorrhoids, these exercises can do more harm than good.

No comments:

Post a Comment