Wednesday, June 4, 2014

Parechovirus - វីរ៉ុសថ្មីមួយប្រភេទដែលកំពុងរាត្បាតទារក

យោងតាមសារព៌តមាន ABC (Australia Broadcast Commission) Parechovirus ជាវីរ៉ុសថ្មីមួយ ប្រភេទដែលកំពុងរាត្បាតទារក ។ ករណីមុនដំបូងបង្អស់នៅក្នុងប្រទេសអូស្ត្រាលី ត្រូវបានរាយ ការណ៍កាលពីខែធ្នូឆ្នាំទៅមុន ហើយបច្ចុប្បន្ននេះមានករណីរាប់សិបនាក់ ដែលកំពុងបានរងគ្រោះ ទូទាំងប្រទេស ។

នៅក្នុងរដ្ឋ Queensland មានទារកចំនួន ១១ នាក់ បានរងគ្រោះដោយមេរោគនេះ 

រោគសញ្ញាធម្មតា គឺ មានកន្ទួលសើស្បែក និង រាគរូស ក៏ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរវិញនោះ វាអាច បណ្តាលទៅជាជម្ងឺរលាកថ្លើម ឬ រោគរលាកខួរក្បាល។ 


បច្ចុប្បន្ននេះ គឺ គ្មានការព្យាបាលជាក់លាក់សម្រាប់វ៉រ៉ុសនេះឡើយ ។

មន្ទីរពិសោធន៍នៃក្រុមអ្នកស្រាវជ្រាវផ្នែកជម្ងឺឆ្លងកុមារនៃរដ្ឋ Queensland (Queensland Paediatric Infectious Diseases - QPID) បានបង្កើតការធ្វើតេស្ត៏តមួយសម្រាប់ការរាវរកវីរ៉ុសនេះ ហើយកំពុង ផ្តោតអារម្មណ៍របស់គេ ក្នុងការស្វែងរកការព្យាបាល ឬ វ៉ាក់សាំងការពារវីរ៉ុសនេះ។

យោងតាមពាក្យសម្តីរបស់លោកសាស្រ្តាចារ្យរងQPID លោក Michael Nissen បានបញ្ជាក់ថា បើរោគវិនិច្ឆ័យឃើញបានរកឃើញថា កុមារ ត្រូវបានរងគ្រោះដោយវីរ៉ុសនេះ វេជ្ជបណ្ឌឹតត្រូវបញ្ឈប់ ការប្រើប្រាស់ថ្នាំផ្សះ antibiotics ឬ ការព្យាបាលផ្សេងៗទៀត ដែលអាចបង្កអោយមានបញ្ហាស្មុក ស្មាញទៅទៀត ។

No comments:

Post a Comment