Monday, June 2, 2014

សម្ពាធឈាមទាប - Low blood pressure

ដកស្រង់ពីអត្ថបទ "Low blood pressure"


កត្តា ២ ដែលបណ្តាលអោយមានបញ្ហាសម្ពាធឈាមទាប : កង្វះឈាមក្រហម (ស្វែងយល់អំពី  anemia) និង កង្វះ ជាតិទឹកក្នុងរាងកាយ (ស្វែងយល់អំពីអត្ថប្រយោជន៏នៃទឹក និង បញ្ហាកង្វះទឹក ក្នុងរាងកាយ  dehydration) ។

អ្វីដែលយើងអាចធ្វើបានដើម្បីជៀសវាងបញ្ហានេះ គឺ 


  • លុបបំបាត់ពី/កាត់បន្ថយពីរបបអាហាររបស់យើង (តាមការដែលអាចធ្វើទៅបាន) នូវអាហារ កែច្នៃ (processed foods) ផលិតផលទឹកដោះគោ (dairy products) ម្សៅ (flour) និង ផលិត ផលជាតិស្ករ (sugar products) ផលិតផលសាច់កែច្នៃ (processed meat products) កាបូអ៊ី ដ្រាត (carbohydrate) ជាតិកាហ្វេអ៊ីន (caffeine) និង អាល់កុល (alcohol) ។ ប្រសិនបើអ្នក ប្រើប្រាស់ថ្នាំមានរយៈពេលវែងគួរពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីបន្ថយបរិមាណ ចំនួននៃថ្នាំពេទ្យ (dosage) ដោយហេតុថា ថ្នាំពេទ្យអាចប្រហែលជាកត្តាមួយដែលបណ្តាល អោយមាន បញ្ហសម្ពាធឈាមទាប ។  

  • រួមបញ្ចូលនៅក្នុងរបបអាហាររបស់យើងជាមួយផ្លែឈើ និង បន្លែ (ល្អបំផុតទទួលទឹកផ្លែឈើ ពណ៌បៃតង និង beetroot ដែលមានលក្ខណៈសម្បត្តិបង្កើតឈាម) និង ទទួលទានទឹកអោយ បានគ្រប់គ្រាន់។ គ្រឿងទេស ដូចជារមៀត (turmeric) cinnamon  ខ្ញី (ginger) ម្ទេសផ្លោក (pepper) ជីវ៉ាន់ស៊ុយ (cilantro/coriander leaves) អាចជួយសម្រួលដល់សម្ពាធឈាមរបស់ យើងបាន ។ 
តែខ្ញី និង រមៀត ដើម្បីបង្កើនសម្ពាធឈាម 

នេះ ជាវិធីមួយផ្សេងទៀត ដើម្បីបន្ថែម មើមខ្ញី និង រមៀត ទៅក្នុងរបបអាហារធម្មតារបស់យើង និថជួយសម្រួលបញ្ហាសម្ពាធឈាមទាបអោយកើនឡើង ។

គ្រឿងផ្សំ


  • ទឹកខ្ញី ១ ស្លាបព្រាកាហ្វេ (ឬ ប្រើម្សៅខ្ញី ១/៤ ស្លាបព្រាកាហ្វេ) 
  • ទឹករមៀត១ ស្លាបព្រាកាហ្វេ (ឬ ប្រើម្សៅរមៀត ១/៤ ស្លាបព្រាកាហ្វេ) 
  • ក្រូចឆ្មាកន្លះផ្លែ (ទាំងសំបក) 
  • ទឹកឃ្មុំ ១ - ២  ស្លាបព្រាកាហ្វេ - ដើម្បីរសជាតិ 
  • ម្សៅ cinnamon មួយចុងដែ 


លាយគ្រឿងផ្សំដូចបានរៀបរាប់ជាមួយទឹកក្តៅកន្លះលីត្រ -ទទួលទានទាន់នៅក្តៅ។ 

តែខ្ញី និង រមៀតនេះ អាចប្រឆាំងនឹងការរលាក (inflammation) ហើយអ្នកប្រហែលជាមានអារម្មណ៏ថា ការឈឹចាប់បានចាប់ផ្តើមរំសាយក្រោយពេលទទួលទានទឹកតែនេះ។ តែនេះ អាចទទួលទានបាន ដែរ  ប្រសិនបើអ្នកមានជម្ងឺផ្តាសាយរ៉ាំរ៉ៃ។ 

ចំណាំ:  រមៀតអាចជាប់ស្នាមព៌ណ ដូច្នេះត្រូវប្រុងប្រយ័ត្ន មិនត្រូវកំពប់នៅលើសម្លៀកបំពាក់របស់ អ្នក ។ ប្រសិនបើអ្នកមានផ្ទៃពោះ ឬ ទទួលទានថ្នាំពេទ្យគួរចៀសវាងទទួលទានតែនេះ ។



No comments:

Post a Comment