Friday, June 6, 2014

អត្ថប្រយោជន៍សុខភាពទទួលបានពីមើមការ៉ុត (Health benefits of carrot)

ដកស្រង់ពីអត្ថបទ "Health benefits of carrot"


ការ៉ុតមិនត្រឹមតែមានរស់ជាតិឆ្ងាញ់ តែវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ហើយមានសារ ធាតុលាងសម្អាតជាតិពុល (cleansing) ជាអតិបរិមាផងដែរ ។

ការ៉ុតសម្បុរទៅដោយជាតិស្ករ ហើយវាក៏ជាភ្នាក់ងារនិយ័តករជាតិស្ករក្នុងឈាមដ៏ប្រពៃ​ ។

ជាទូទៅប្រសិនបើអ្នកមានសុខភាពល្អហើយគ្មានបញ្ហាជាតិស្ករក្នុងឈាម ការទទួលទានការ៉ុតធុន មធ្យម ២ ឬ ៣ មើម ជាប្រចាំនិងជារៀងរាល់ថ្ងៃ វាមិនមានផលប៉ះពាល់អវិជ្ជមានណាមួយនោះ ឡើយ ។ (ចំពោះអ្នកទឹកនោមផ្អែមវិញនោះ ដើម្បីរក្សាស្ថេរភាពជាត់ស្ករ គួរតែគ្រាន់តែទទួលទាន ពាក់កណ្តាលមើមក្នុងមួយថ្ងៃ) ។

ជាតិស្ករធម្មជាតិដែលមាននៅក្នុងការ៉ុត មានលក្ខណៈប្រពៃក្នុងការកិនលម្អឹត និង ស្រូបចូលបាន យ៉ាងងាយស្រួល ។ ទឹកការ៉ុតស្រស់ មានសន្ទស្សន៍ glycemic (glycemic index ឬ glycemic index (GI) គឺ ជារង្វាស់ជាតិស្ករក្នុងឈាម ពោលគឺ ជាតិស្ករក្នុងឈាមដែលមានកើនឡើងយ៉ាងឆាប់ រហ័ស ក្រោយពេលបរិភោគប្រភេទអាហារណាមួយ) ប្រមាណជា ៨០ ដែលស្ថឹតនៅក្នុងកម្រឹតដែលអាច ទទួលយកបាន ។

អត្ថប្រយោជន៍អាហារូបត្ថម្ភ

ការ៉ុត គឺ ជាអាហារព្យាបាល (healing food) មួយដ៏ប្រពៃក្នុងចំណោាមអាហារព្យបាលមួយចំនួន ដែលផ្តល់នូវគុណភាពសរធាតុចិញ្ចឹមដ៏ល្អ និងខ្ពស់បំផុត  ជាពិសេសទឹកការ៉ុត ។ វាជាប្រភពដ៏ អស្ចារ្យនៃវីតាមីន ដូចជា វីតាមីន "C" "D" "E" "K"  "B1" និង "B6" ។ វាសម្បូរសារធាតុ Biotin ឬ វីតាមីន H ប៉ូតាស្យូម (potassium) កាល់ស៉្យូម (calcium) ម៉ាញេស៉្យូម (magnesium) ផូស្វ័រ (phos- phorus) សូដ្យូម (sodium) ខនិជ (minerals) មួយចំនួន ។

ដើម/ទងការ៉ុតព៌ណបៃតង អាចបរិភោគបាន - សម្បូរទៅដោយប៉ូតាស្យូម (វីតាមីន K) និង ប្រូតេអ៊ីន (protein) ។ ប៉ូតាស្យូម ជាខនិជដ៏សំខាន់មួយនៅក្នុងរាងកាយរបស់យើងដូច្នេះ ការទទួលទានសារ ធាតុនេះ វាជួយរក្សាសរីរាង្គទាំងឡាយនៅក្នុងរាងកាយរបស់យើងមានលក្ខណៈល្អប្រពៃ ។

សារជាតិ phytonutrients នៅក្នុងការ៉ុត រួមមាន lutein, lycopene អុកស៊ីតប្រឆាំងប្រភេទអាល់ហ្វា (antioxidant alpha) សារធាតុ Carotenes បេតា (beta) និង ហ្គាម៉ា (gamma) zeaxanthin និង xanthophyll

អត្ថប្រយោជន៍សុខភាព 

carotene គឺជាធាតុផ្សំដ៏ល្បីល្បាញនៅក្នុងការ៉ុតប្រឆាំងនឹងអុកស៊ីដ ដែលមានឥទ្ធិពលព្យាបាលជម្ងឺ មួយចំនួន ។ ទទួលទានទឹកការ៉ុត១កែវជារៀងរាល់ថ្ងៃវាល្អប្រសើរជាងការលេបថ្នាំបំប៉ន់បន្ថែម (supplement tablets) ។ ការទទួលទានទឹកការ៉ុតជាប្រចាំ អាចជួយសម្រមួលបញ្ហាសុខភាពមួយ ចំនួន ដូចមានរៀបរាប់ខាងក្រោមនេះ :-

Acidosis : សរីរាង្គនៃធាតុអាល់កាឡាំងធម្មជាតិដ៏សំខាន់នៅក្នុងការ៉ុត ជួយសម្រួលដល់តុល្យភាព អាសុីតឈាម និង ជាតិស្ករក្នុងឈាម ។

មុនមុខ (acne): លក្ខណៈសម្បត្តិសម្អាតដ៏មានឥទ្ធិពលរបស់វា គឺ មានប្រសិទ្ធិភាពក្នុងការបន្សាប ជាតិពុលនៅក្នុងថ្លើម លាងសម្អាតជាតិពុលនៅក្នុងឈាម ដែលជាកត្តាបណ្តាលអាយកើតមុនមុខ នោះ ។

កង្វះឈាមក្រហម/ភាពស្លេកសាំង (anemia): ម៉ូលេគុលរបស់ការ៉ុត គឺ មានលក្ខណៈប្រហាក់ ប្រហែលនឹងម៉ូលេគុលឈាមក្រហម (hemoglobin molecules)  របស់មនុស្យយើងដែលមានសារៈ សំខាន់យ៉ាងខ្លាំងណាស់នៅក្នុងការកកើតឈាម ។

atherosclerosis - (ជាលក្ខណៈបញ្ហាសរសែមួយដែលបណ្តាមកពីកំណកកូលេស្តេរ៉ុល កាលស៉្យូម ជាតិខ្លាញ់ និង សារធាតុដ៏ទែទៀតនៅលើជញ្ជាំងនៃសរសែឈាម) : ឥទ្ធិពលនៃសារធាតុសម្អាត cleansing ដ៏សម្បើមនៃទឹកការ៉ុតនេះ អាចដុសសម្អាត (Scrub) កំណក ជាពីសេសកំណកចាស់ៗ ទាំងឡាយដែលមាននៅក្នុងសរសៃឈាម (arteries)  កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និង ជម្ងឺ ដាច់សរសៃឈាមខួរក្បាល ។

ជម្ងឺហឺត (asthma): អុកស៊ីតប្រឆាំងមានប្រសិទ្ធិភាព ក្នុងការពារប្រព័ន្ធដង្ហើមពីមេរោគឆ្លង (infection) និង ការវាយប្រហារពីរ៉ាឌីកាល់ (free-radical) ។

ជម្ងឺមហារីក (cancer): ការសិក្សាបង្ហាញថា ការបន្ថែមមើមការ៉ុត ១ មើម ក្នុងរបបអាហាររបស់យើង ជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យជម្ងឺមហារីក ។

កូលេស្តេរ៉ុល (cholesterol) : សារធាតុ Pectin (Pectin គឺ ជាតិសរសៃ បានរកឃើញនៅក្នុងផ្លែឈើ មួយចំនួន ។  វាត្រូវបានប្រើដើម្បីផលិតថ្នាំ) នៅក្នុងការ៉ុតបញ្ចុំកម្រិតសេរ៉ូមកូឡេស្តេរ៉ុល (cholesterol serum)។

ការស្ទះ (congestion): ទឹកការ៉ុត មានប្រសិទ្ធិភាពខ្លាំងក្លានៅក្នុងការរំលាយបញ្ចេញអាចម៏ត្រចៀក ទឹកសបោរ និង ស្លេស បំបាត់ភាពតឹងច្រមុះ, sinusitis (ច្រមុះហើមរលាក) និង បញ្ហាប្រហាក់ ប្រហែលគ្នាមួយចំនួនផ្សេងៗ ទៀត ។

ទល់លាមក (constipation): លាយទឹកការ៉ុតប្រាំភាគមួយជាមួយទឹក spinach  ។

ជម្ងឺសួត (emphysema - ជាប្រភេទចំបងនៃជម្ងឺសួតរ៉ាំរ៉ៃមួយចំនួន (រយៈពេលវែង)  "chronic obstruction pulmonary disease សរសេកាត់ COPD : ប្រសិនបើអ្នកជាអ្នកទទួលទានបារី ឬ រង ការប៉ះពាល់ពីផ្សែងបារី ទទួលទានទឹកការ៉ុតអោយបានទៀងទាត់ នោះអាចជួយសង្រ្គោះជីវិតរបស់ អ្នកបាន ។

សុខភាពភ្នែក (eye health): សារធាតុ Beta-carotene lutein និង zeaxanthin គឺ ជាសារធាតុចិញ្ចឹមបី បាច់ល្អបំផុតមួយចំនួន ដែលជួយរក្សាប្រព័ន្លសរសែចក្ខុអោយមានខក្ខណៈល្អប្រពៃ ជួយការពារ ជា ពិសេសប្រឆាំងនឹង astigmatism ("Astigmatism គឺ ជាលក្ខណៈនៃភ្នែកស្រទាប់ថ្លា -គ្របដណ្តប់ នៅផ្ទៃគ្រាប់ភ្នែកមិនមាលក្ខណៈដូចគ្នា), macular degeneration (macular degeneration សរសេ កាត់ (AMD) ការខូចខាតផ្នែកខាងក្រោយនៃគ្រាប់ភ្នែក (retina) វាជាបញ្ហាភ្នែកដ៏ធ្ងន់ធ្ងរមួយ ។ បច្ចុប្យន្នគ្មានការព្យាបាលជាដាច់ណាមួយសម្រាប់ប្រភេទជម្ងឺភ្នែកនេះ ក៏ប៉ុន្តែអាចព្យា បាលទប់ ស្កាត់ (មិនអោយទៅជាបញ្ហាធ្ងន់ធ្ងរ) បានជាមួយនឹងវីតាមីន ការព្យាបាលដោយកាំរស្មីឡាស៊ែ ថ្នាំ ភ្នែក និង ឧបករណ៍ជំនួយ) និង ជម្ងឺភ្នែកឡើងបាយ (cataract)។

លិទ្ធភាពនៃការមានផ្ទៃពោះ (fertility) មូលហេតុមួយដែលបណ្តាលអោយមានផ្ទៃពោះ គឺ ដោយសារ កង្វះសារ ធាតុចិញ្ចឹម និង អង់ស៊ីម (enzymes) នៅក្នុងរបបអាហាររបស់អ្នក ។ ទទួលទាន ទឹកការ៉ុត អោយបានទៀងទាត់អាចចិញ្ចឹមរាងកាយរបស់អ្នកវិលត្រឡប់ទៅរកស្ថានភាពល្អប្រពៃ នឹងជួយ សម្រួលដល់បញ្ហាមានផ្ទៃពោះ ។


ការរលាក (inflammation):  សារធាតុប្រឆាំងនឹងការរលាកមានប្រសិទ្ធិភាពរបស់ការ៉ុត ជួយកាត់ បន្ថយជម្ងឺរលាកសន្លាក់ (arthritis) ជម្ងឺឈឺសន្លាក់ឆ្អឹង (rheumatoid arthritis), ជម្ងឺហើមសន្លាក់ (gout  -  បណ្តាលមកពីការវាយប្រហារនៃការត្តៅចុកចាប់, គាំងសន្លាក់, និង ហើមសន្លាក់ ជាពិសេសម្រាម ជើងធំ) និង ការរលាកផ្សេងទៀត ។


ប្រព័ន្ធភាពស៊ាំ (immune system) : ទឹកការ៉ុតមានប្រសិទ្ធភាពក្នុងការបង្កើនប្រព័ន្ធភាពស៊ាំ តាមរយៈ ការបង្កើនផលិតភាព និង ការអនុវត្តន៏នៃកោសិកាឈាមស បង្កិើតភាពធន់ទ្រាំទៅនឹងប្រភេទមេ រោគទាំងពួង ។

ម្តាយដែលបំបៅកូន (nursing's mother): ទឹកការ៉ុត ជួយបង្កើនគុណភាព និង បរិមាណនៃទឹកដោះ ម្តាយ ។ 

មានផ្ទៃពោះ (pregnancy): ទទួលទានទឹកការ៉ុតជាប្រចាំខណៈមានផ្ទៃពោះ ជាពិសេសក្នុងរយះពេល ប៉ុន្មានខែចុងក្រោយមុនសម្រាលកូន វាអាចជួយកាត់បន្ថយឱកាសនៃជម្ងឺខាន់លឿង (jaundice) នៅ ក្នុងទារក ។ 

បញ្ហាស្បែក (skin problems): កម្រឹតវីតាមីន Cនិងសារធាតុចិញ្ចឹមដទៃទៀតនៅក្នុងទឹកសម្បូរការ៉ុត មានប្រសិទ្ធិភាពក្នុងការចិញ្ចឹមស្បែក ការពារស្បែកប្រែក្លាយជាស្ងួត ស្នាមជាំលើស្បែក ជម្ងឺស្បែក របកក្រហមផ្សេងៗទៀត ។

ព្រូន (thread worm):  ទទួលទានទឹកការ៉ុតនៅពេលព្រឹករយះពេល១សប្តាហ៍ អាចបំបាត់ព្រូន ជា ពេសសចំពោះកុមារ ។

ដំបៅ (ulcers): សម្បូរបែបនៃវត្តមានសរធាតុចិញ្ចឹមនៅក្នុងការ៉ុតបានជួយកោសិកាចិហឹ្ចមដែលត្រូវបានបាត់បង់សារធាតុចិញ្ចឹមទាំងអស់ដែលបណ្តាលនៅក្នុងដំបៅ។

ផ្ទុកសារធាតុទឹកក្នុងរាងកាយ (water retention): ទឹកការ៉ុតអាចសម្រួលដល់ការបង្កើនបញ្ចុះទឹកនោមនិងជួយលុបបំបាត់វត្ថុរាវលើសលប់ពីរាងកាយ ជាពិសេសសម្រាប់ស្រ្តីក្នុងអំឡុងពេលមករដូវប្រចាំខែរបស់ពួកគេនិងស្ត្រីដែលមានផ្ទៃពោះ។


No comments:

Post a Comment