Monday, June 2, 2014

អត្ថប្រយោជន៏នៃផ្លែម្ទេសផ្លោក (Health benefits of Capsicum)

ដកស្រង់ពីអត្ថបទ "Health benefits of Capsicum"


ផ្លែម្ទេសផ្លោកមានពណ៌ចម្រុះដ៏ស្រស់ស្អាត ត្រូវអោយឈ្មោះខុសៗគ្នាអាស្រ័យទៅតាមប្រភពតំបន់​​របស់វា។ 


នៅសហរដ្ធអាមេរិកនិងប្រទេសកាណាដាម្ទេសផ្លោកបានគេអោយឈ្មោះថា bell pepper ចំណែក ប្រទេសអង់គ្លេសវាត្រូវបានគេហៅថា  chilli peppers, red or green pepper or sweet pepper នេះអាស្រ័យលើពណ៌សម្បុររបស់វា ។ នៅអូស្ត្រាលី និង អាស៊ីពួកគេត្រូវបានគេស្គាល់ថាជា capsicum បណ្តាប្រទេសមួយចំនួនទៀត ហៅម្ទេសផ្លោកថា paprika (ម្សៅ paprika ផលិតចេញ ពីចេញមកពី paprika) ។ Cayenne និង jalapeno គឺជាប្រភេទម្សៅម្ទេសផ្លោកហិលបំផុត ។


អត្ថប្រយោជន៍អាហារូបត្ថម្ភ 

ម្ទេសផ្លោក ដែលមានព៌ណសម្បុរកាន់តែចាស់ គឺ មានបិមាណអុកស៊ីតប្រឆាំងកាន់តែខ្ពស់ ។ ម្ទេស ផ្លោកមួយផ្លែតូច ផ្តល់វីតាមីន C ៣ ដងច្រើនជាងបរិមាណចំនួនអនុសាសន៍នៃវីតាមីន C ដែលត្រូវ ទទួលទានប្រចាំថ្ងៃ ។

ពណ៌សម្បុរនៃម្ទេសផ្លោកនីមួយៗ  ផ្តល់សារធាតុចិញ្ចឹមខុសៗ គ្នា ស្វែងយល់អំពី phytochemicals 

ម្ទេសផ្លោកលឿង ផ្តល់នូវសារជាតិ  - ស្វែងយល់អំពីអត្ថប្រយោជន៏នៃ  lutein និង zeaxanthin  
ម្ទេសផ្លោកក្រហម ផ្តល់នូវសារជាតិ - ស្វែងយល់អំពីអត្ថប្រយោជន៏នៃ  astaxanthin និង lycopene
ម្ទេសផ្លោកពណ៌ទឹកក្រូច ផ្តល់នូវសារជាតិ - ស្វែងយល់អំពីអត្ថប្រយោជន៏នៃ  alpha, beta and gamma-carotene 
ម្ទេសផ្លោកពណ៌ស្វាយ ផ្តល់នូវសារជាតិ - ស្វែងយល់អំពីអត្ថប្រយោជន៏នៃ  anthocyanin

ម្ទេសផ្លោកសម្បូរទៅដោយវីតាមីន A, C និង E (ដែលជាសារជាតិប្រឆាំងអុកស៊ីតកម្មទាំងអស់  anti oxidants) វាអាចបន្សាប រ៉ាឌីកាល់សេរី (free radicals) ប្រកបទៅដោយប្រសិទ្ធិភាព ។ សារធាតុ ប្រឆាំងអុកស៊ីតកម្ម ការពាររាងកាយពីជម្ងឺមហារីកនិងសារធាតុពុល។ 

ម្ទេសផ្លោកក៏សម្បូរទៅដោយវីតាមីន B ចម្រុះ (ស្វែងយល់អំពីអត្ថប្រយោជន៏នៃ B complex ក្នុងនោះរួមមានវីតាមីន B1  B2, B3, B5 B6 និង B9) ហើយវាក៏មានផ្ទុកសារជាតិខនិជ (ស្វែងយល់អំពីអត្ថប្រយោជន៏នៃ mineral) មួយចំនួនដូចជា ប៉ូតាស៉្យូម (potassium) ម៉ាណេស៉្យូម (magnesium) thiamine, molybdenum, tryptophan, ទង់ដែង (copper) cobalt និងស័ង្កសី (zinc)



http://juicing-for-health.com/basic-nutrition/healing-vegetables/health-benefits-of-capsicum.html

No comments:

Post a Comment