Sunday, June 8, 2014

ទឹកបន្លែ និង ផ្លែឈើដែលជួយកាត់បន្ថយការរលាក

ដកស្រង់ពីអត្ថបទ "What is inflammation?"


តើអ្វីទៅជាការរលាក (what is inflammation)? 

ការរលាក គឺ ជាការប៉ុនប៉ងរបស់រាងកាយរបស់យើងការពារខ្លួន ធ្វើអោយសរីរាង្គ ឬ ជាលិកា មាន ប្រតិកម្មទៅនឹងព្រឹត្តិការណ៍គ្រោះថ្នាក់ណាមួយ (stimuli) ដូចជា កោសិការដែលរងការខូចខាត ភាព រលាក ឬ អង្គធាតុបង្កជម្ងឺ ហើយចាប់ចាប់ផ្តើមដំណើរការព្យាបាល ។ 

ការរលាករ៉ាំរ៉ៃ (chronic inflammation) គឺ មានរយៈពេលវែង អាចមានរយៈពេលជាយូរខែ ឬ ឆ្នាំ ។ ប្រសិនបើមិនបានឬមានការព្យាបាលណាមួយនោះវាអាចបណ្តាលទៅជាជម្ងឺ ឬ បញ្ហាវេជ្ជសាស្រ្ត ដូចជា ជម្ងឺមហារីក ជម្ងឺហឺត (asthma), ជម្ងឺ Crohn's, ជម្ងឺរលាកសន្លាក់ (rheumatoid arthritis) ជម្ងឺ ត្បៀតសរសៃឈាម (atherosclerosis)  បញ្ហាអញ្ចាញធ្មេញ (periodontitis) ជាដើម។ 

ដើម្បីកាត់បន្ថយការរលាកនេះ សំខាន់បំផុត គឺ កាត់បន្ថយការបរិភោគ  អាហារកែឆ្នៃ/អាហារ ចម្រាញ់ អាហារដែលមានជាតិខ្លាញ់ខ្ពស់ ម្សៅ និ ងផលិតផលដែលមានជាតិស្ករ គ្រឿងស្រវឹង និង ទទួលទានបារី។ 

អាហារដែលជួយកាត់បន្ថយការរលាករួមមាន អាស៊ីតខ្លាញ់ប្រភេទ Omega3 អាហារដែលមានសារ ជាតិកូឡេស្តេរ៉ុលកម្រឹតទាប ផ្លែឈើស្រស់ និង បន្លែ។ 

ទឹកបន្លែផ្លែឈើដែលជួយកាត់បន្ថយការរលាក


  • ស្ពៃក្តោបពណ៌ស្វាយ - មួយភាគបួននៃស្ពៃ ឬ មួយជ្រុងធំ 
  • ផ្លែត្រសក់ - ១ផ្លែ 
  • ផ្លែ Pear - ២ផ្លែ 
  • ក្រូចឆ្មា- មួយភាគបួននៃផ្លែ
  • មើមខ្ញី ១ អ៊ីញ

ស្វែងយល់អំពី ==> Crohn's disease

No comments:

Post a Comment