Saturday, June 7, 2014

សារដ៏បរិសុទ្ធ និង មានខ្លឹមសារ ស្តីអំពីធាតុពឹតនៃជីវឹត

សូមបញ្ជាក់ថា ពាក្យពេច្យន៏ក្នុងរូបភាពទាំង ២ ខាងក្រោមជាពាក្យពេច្យន៏របស់កុមារី Anthena Orchard ។ នាង អាយុ ១២ ឆ្នាំ ។

ខ្ញុំបានប្រើពាក្យដ៏បរិសុទ្ធ (pure) ជាជាងប្រើពាក្យបំផុសគំនឹត (inspired) ដោយហេតុថា ថ្វីត្បឹតតែ កុមារីរូបនេះមានអាយុ ១២ ឆ្នាំមែន តែនាងបានយល់ដឹងធាតុពឹតនៃជីវិត ជាពិសេសស្ថានភាពសុខ ភាពរបស់រូបនាងផ្ទាល់ (ស្លាប់ដោយជម្ងឺមហារីក) សន្តានចិត្ត ក្តីបារម្ភ និង ទុកលំបាករបស់លោក ឪពុក និង អ្នកម្តាយរបស់នាង ដែលបានបំពេញតួនាទីរបស់គាត់ប្រឹងប្រែងថែទាំរូបនាងក្នុងស្ថាន ភាពអកុសលនេះ។



យោងតាមពាក្យពេច្យន៏របស់នាង (រូបភាពទី ១ ខាងលើ) ខ្ញុំជឿជាក់ថានាងបានដឹងច្បាស់លាស់ យល់អំពីស្ថានភាពសុខភាពរបស់នាង តែនាងបានខឹតខំលាក់បាំងការឈឺចាប់ដោយស្នាមញញឹម។


អ្វីដែលយើងទាំងអស់គ្នាគួររៀនសូត្រពីកុមារីដ៏ក្លាហាននេះ ជាពិសេសអត្ថន័យនៃសុភមង្គល និង គោលបំណងនៃជីវិត ។

No comments:

Post a Comment