Wednesday, June 4, 2014

បំបាត់ជើងញ័រកន្រ្តាក់ ឈឺចាប់ក្នុងសាច់ដំុ ឬ រមួលក្រពើ និង ការពិបាកទទួលទានដំណេក


ដលស្រង់ពីអត្ថបទ "Juice for restless legs syndrome, leg muscles cramps, insomnia"


តើរោគសញ្ញាជើងញ័រកន្រ្តាក់ជាអ្វី?

រោគសញ្ញាជើងញ័រកន្រ្តាក់ជើង (Restless leg syndrome) គឺ លក្ខណៈសុខភាពមួយ ដែលបណ្តាល ឱ្យជើងកន្រ្តាក់រមួលនិងទាត់ដោយអចេតនា (involuntarily)  ជាពិសេសនៅមុនពេលទទួលទាន ដំណេកលក់ ។វាត្រូវបានផ្សារភ្ជាប់ទៅនឹងការឈឺចាប់ក្នងសាច់ដុំជើង/រមួលក្រពើ ដែលរំខានដល់ការ ទទួលទានដំណេក។


តើរោគសញ្ញាជើងញ័រកន្រ្តាក់បណ្តាលមកពីអ្វី?

កត្តានៃរោគសញ្ញាជើងញ័រកន្រ្តាក់ជើង គឺដោយសារតែចលនាឈាមរត់មិនអំណោយផល ឬ កង្វះ ជាតិកាល់ស៉្យូម (calcium), ម៉ាញេស៉្យូម (magnesium) ប៉ូតាស៉្យូម (potassium) និងស័ង្កសី (zinc)។ 
កង្វះនៃសកម្មភាពរាងកាយនិងដំណេកអាចធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ ។

ពោតសំឡី (Oatmeal)

គួរជៀសវាង: 
ផលិតផលកែច្នៃ/ អាហារចម្រាញ់ ម្សៅ (flour) និង ផលិតផលដែលមានជាតិស្ករ (sugary foods) គ្រឿងស្រវឹង (alcohol) ជាតិកាហ្វេអ៊ីន (caffeine) ការទទួលទានបារី (smoking) ។ 

សណ្តែក lentils

គួរទទួលទាន: គ្រាប់ធញ្ញជាតិទាំងមូល (whole grains) ពោតសំឡី (Oatmeal) គ្រាប់ផ្លែឈើ និង គ្រាប់ធញ្ញជាតិ (nuts and seeds) សណ្តែក (beans) សណ្តែក lentils និង ជីវ៉ាន់ស៊ុយ (coriander)  fennel, សារាយសមុទ្រ (kelp) និង បន្លែពណ៌ បៃតង (green vegetables) អោយបានច្រើន។

 fennel

ជាមួយការទទួលទានរបបអាហារដែលត្រឹមត្រូវ សារធាតុចិញ្ចឹមចម្រុះដែលមាននៅក្នុងទឹកកិននេះ អាចសម្រួលដល់ការកន្រ្តាក់សាច់ដុំនិងរម្ងាប់សរសៃប្រសាទ។ ទឹកកិននេះសមស្រប ចំពោះបញ្ហា រោគសញ្ញាជើងញ័រកន្រ្តាក់ជើង ឈឺចាប់ក្នុងសាច់ដុំរមួលក្រពើនិងការគេងមិនលក់។

សារាយសមុទ្រ (kelp)
គ្រឿងផ្សំ
មើម beetroot កន្លះមើម (មើមតូច) 
ផ្លែប៉ោមពណ៌បៃតង ២ ផ្លែ
Celery ២ ធាង
ស្លឹក spinach មួយដៃ 
ផ្កា broccoli (យកតែផ្កាសុទ្ធ -broccoli florets) មួយពែង 
ក្រូចឆ្មា កន្លះផ្លែ 

No comments:

Post a Comment