Sunday, June 1, 2014

តើអាហារអ្វីដែលគួរទទួលសម្រាប់អាហារពេលព្រឹក ខណៈដែលអ្នកកំពុងព្យាយាមសម្រកទម្ងន់


ដកស្រង់ពីអត្ថបទព័ត៌មានជំនួយ អាហារូបត្ថម្ភ "What to have for breakfast if you're trying to lose weight"

What to have for breakfast if you're trying to lose weight

សំណួរដែលបានចោទសួរជាច្រើនឆ្នាំកន្លងមកអំពីបញ្ហាសម្រកទម្ងន់និងសុខភាពស្រ្តី "តើស្រ្តីគួរ រំលងអាហារដើម្បីសម្រកទម្ងន់ និង រក្សារូបរាងរបស់គេ?"

យោងតាមការស្ទង់មតិចុងក្រោយរបស់ Helga បានរកឃើញថា ស្រ្តីម្នាក់ក្នុងចំណោមស្ត្រី ១០នាក់ បានរំលងអាហារពេលព្រឹកដើម្បីសម្រកទម្ងន់ ។

បើយោងតាម​​អ្នកឯកទេសខាងរបបអាហារ (dietitian) លោកស្រី Gerladine Georgeou បានមាន ប្រសាសន៏ថា "ការសម្រកទម្ងន់មិនមានន័យថាមិនទទួលទានអាហារនោះទេ" ។

គន្លឹះនៃកម្មវិធីសម្រកទម្ងន់ណាមួយ ដែលមានតុល្យភាព គឺ អ្នកទទួលទានអាហារប្រូតេអ៊ីន ដែល គ្មានជាតិខ្លាញ់ (lean protein)  កាបូអ៊ីដ្រាតកម្រឹតទាប (low GI carbohydrate) ដែលគ្រប់គ្រងជាតិ ខ្លាញ់ល្អក្នុងអាហារជារៀងរាល់ ។

ខាងក្រោមនេះ អាហារចំនួន ៥ ប្រភេទដែលមានរស់ជាតិឆ្ងាញ់ ហើយជួយអ្នកក្នុងការ បញ្ចុះទម្ងន់ ។

What to have for breakfast if you're trying to lose weight

Wholegrain toasted sandwich with 25% reduced fat cheese and tomato

ជម្រើសនេះផ្តល់នូវកាបូអ៊ីដ្រាតកម្រឹតទាប ជាអាហារសម្រាប់ចាប់ផ្តើមទិវារបស់អ្នក ប្រកបដោយ ថាមពលយូរអង្វែង ព្រមទាំងអត្ថប្រយោជន៍បន្ថែមទៀតនៃជាតិកាល់ស្យូម និង ប្រូតេអ៊ីន។


What to have for breakfast if you're trying to lose weight

Poached egg with rye and tomato

អាហារនេះមានជាតិខ្លាញ់តិចតួចណាស់ តែសម្បូរទៅដោយប្រូតេអ៊ីន ហើយវានឹងធ្វើអោយអ្នកមាន អារម្មណ៍ថាបានទទួលទានឆ្អែតបរិបូរណ៍ ។ រូបមន្តនៃអាហារដែលមានសុខភាពល្អនេះ កាន់តែមាន ប្រសិទ្ធភាពប្រពៃ ដោយរួមបញ្ចូលស្លឹក rocket ផ្សិត និង ទំពាំងឬស្សីបារាំង (asparagus) ដើម្បីផ្តល់ នូវបន្លែជាតិសរសៃ ដែលអាចជួយទប់ស្កាត់នឹងភាពអត់ឃ្លានបាន  ។

What to have for breakfast if you're trying to lose weight

Vegetarian omelette

ផ្សិត ប៉េងប៉ោះ ឈីស (cheese) ដែលមានជាតិខ្លាញ់ទាបមួយចំនួនតូច ស៊ុត ២ ទទួលទានជាមួយ នំបុ័ងគ្រាប់ធញ្ញជាតិអាំង (wholegrain toast) មួយបន្ទះ/ចំណឹត ។ 

នេះនឹងផ្តល់នូវប្រភពតុល្យភាពនៃប្រូតេអ៊ីន ថាមពលយូរអង្វែង និង អារម្មណ៍បានទទួលទានឆ្អែត បរិបូរណ៍ ដូច្នេះអ្នកមិនសូវទំនងជាឈានទៅរកការទទួលទាននំ ឬ សូកូឡា (chocolate) នៅពេល សម្រាកពេលព្រឹក ។


What to have for breakfast if you're trying to lose weight

Avocado and vegemite on wholegrain toast

ជម្រើសនេះ ផ្តល់នូវប្រភពដ៏អស្ចារ្យនៃកាបូអ៊ីដ្រាតកម្រឹតទាប ប្រភពសម្បូរវីតាមីន B ចម្រុះ (vitamin B complex) ជាតិអាស៊ីដហ្វូលីគ (Folic acid) ពី vegemite  ប្រភពជាតិខ្លាញ់សាមញ្ញា ឬ ធម្មតា (ស្វែងយល់អំពីខ្លាញ់ប្រភេទ mono unsaturatedពីផ្លែ avocado ។ គួរចងចាំផងដែរថា ប្រើប្រាស់តែ ១ ភាគ ៤ នៃផ្លែ avocado ដើម្បីធានានូវការត្រួតពិនិត្យការទទួលទានជាតិខ្លាញ់របស់ អ្នក (ផ្លែ avocado សម្បូរទភដោយជាតិខ្លាញ់) 


What to have for breakfast if you're trying to lose weight

Boiled eggs with toast


ប្រភពដ៏ល្អឥតខ្ចោះនៃប្រូតេអ៊ីនទទួលបានពីស៊ុត ២ -  វាងាយស្រួលក្នុងការរៀបចំ (ចម្អឹន) និង អាច រក្សាទុក នៅក្នុងទូរទឹកកក ។ ទទួលទានជាមួយនំបុ័ងធញ្ញាជាតិអាំង (wholegrain toast) ដែលជា ប្រភពនៃកាបូអ៊ីដ្រាតកម្រឹតទាប នោះអ្នកនិងទទួលបាននូវតុល្យភាពអាហារពេលព្រឹកពេញលេញ 


What to have for breakfast if you're trying to lose weight

Reduced-fat ricotta on wholegrain toast

ជម្រើសអាហារពេលព្រឹកនេះផ្តល់នូវកាបូអ៊ីដ្រាតកម្រឹតទាប ប្រភពដ៏អស្ចារ្យនៃជាតិសរសៃ សម្បូរ ទៅដោយប្រូតេអ៊ីនដែលគ្មានជាតិខ្លាញ់ ព្រមទាំងអត្ថប្រយោជន៍បន្ថែមទៀតនៃជាតិកាល់ស្យូម ។


No comments:

Post a Comment