Tuesday, May 27, 2014

របៀបធ្វើ white sauce ប្រើប្រាស់ក្នុងដំឡូងបារាំងដុត

ដំឡូងបារាំងដុត Potato baked 
គ្រឿងផ្សំ (ដំឡូងបារាំងដុត): ដំឡូងបារាំង (potatoes) ម្សៅមី (flour) ប៊ឺ (butter) ខ្ទឹម (garlic) សម្រេចខ្មៅ (black pepper) ម្សៅស៊ុបមាន់ (chicken powder) (អាចប្រើអំបឹលក៏បាន - can use salt if you like) ទឹកដោះគោឆៅ (milk)

ជាដំបូងខ្ញុំចង់បង្ហាញពីរបៀបធ្វើ White sauce ដែលជាផ្នែកមួយសម្រាប់ដាក់ក្នុងដំឡូងដុត (រូបភាព ខាងលើ)



ជាដំបូងកំដៅខ្ទះ ឬ ឆ្នាំងដាំស្លក្នុងកំដៅមធ្យម ដើម្បីរលាយប៊ឺ ។



ក្រោយពេលប៊ឺបានរលាយជាស្ថាពរ ហើយរោយម្សៅមីបន្តិចៗ ម្តង ។ កូរបន្តើយៗ ដើម្បីអោយ ម្សៅមី និង ប៊ឺបានលាយចូលគ្នា ។ បរិមាណម្សៅមីត្រូវការ អាស្រ័យទៅលើទឹកប៊ឺ (រូបភាពខាង ក្រោម) ។



ការកូរនេះ គឺ ដើម្បីចម្អឹនម្សៅមី (រូបភាព ខាងលើ) 



ចាក់ទឹកដោះគោឆៅបន្តិចៗ ម្តង ហើយបន្តការកូរទឹកម្សៅនោះ ។ប្រសិនបើយើងចាក់ទឹកដោះគោ ច្រើនពេកតែម្តងនោះ វាអាចបណ្តាលអោយរាវពេក ។ ដាក់គ្រឿងទេសទាំងនោះ ចូលរួចកូរមួយ សន្ទុះហើយភ្លក់រស់ជាតិ (តាមចណង់ចំណូលចិត្ត) ។

រូបភាពនេះខាងលើ ជាផលិតផលសម្រេច។

No comments:

Post a Comment