Tuesday, May 13, 2014

ផលប្រយោជន៏នៃមើមឆាយថាវពណ៌ស្វាយ និង សុខភាពស្រ្តី (Turnip & Women's health)

មើមឆាយថាវព៌ណស្វាយ - Turnip 

ដកស្រងពី "The Eden Prescriptio"

Turnip ជាមើមស្ពៃ ក្នុងចំណោមប្រភេទគ្រួសារ "ឆាយថាវ" សម្លាប់កោសិកាជម្ងឺមហារីក សុដន់បានដល់ ៨៦ % និងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកសុដន់ស្រ្តី : 

 ការសិក្សានៅក្នុងមន្ទីរពិសោធន៏មួយ (in vitro) លើមើមស្ពៃ នេះ បានរកឃើញសារធាតុថ្មីមួយ ដែលត្រូវបានគេបង្ហាញអោយឃើញថា អាចសម្លាប់កោសិកាមហារីកសុដន់មនុស្សប្រភេទ( MCF - 7) បានដល់ ៨៦ % ក្នុងរយះពេល ១២ ម៉ោងប៉ុណ្ណោះ ។ សារធាតុនៃមើមនេះ បាន ត្រូវគេស្គាល់ថាជា "Brassicaphenanthrene A -  ប្រភេទបន្លែមើមមានពណ៌ស្វាយចាស់ អាច បរិភោគបាន ដែលទូទៅគេស្គាល់ឬហៅថា Turnip ។

Cabbage

វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម (antioxidant) ដ៏ខ្លាំងក្លាមួយ ដែលអាចការពារការខូចខាតនៃ អុកស៊ីដ (oxidative) របស់កូឡេស្តេរ៉ុល (Low-density lipoprotein -LDL) ដែលស្ថឹតនៅក្នុងកែវ ពិសាធន៏ (in vitro) ។ 


Chinese cabbage / womb bok


ការសិក្សាចុងក្រោយមួយនៅប្រទេសចិន បានរកឃើញថា ភាគច្រើននៃស្ត្រីដែលបរិភោគ Turnip បានកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកសុដន់ ក្រោយពេលអស់រដូវបានដល់ ៣៥%  ។ 
ជាការពិត Turnip ជាបន្លែដ៏មានឥទ្ធិពលបំផុត ក្នុងការការពារជំងឺមហារីកសុដន់ ។

Bok Choy

ការសិក្សានេះ មិនបានអធិប្បាយអំពីតម្រូវការនៃបរិមាណចំនួន Turnip ដែលស្រ្តីត្រូវទទួលទាន សម្រាប់កម្រិតការការពារពីជម្ងឺមហារិកសុដន់ ប៉ុន្តែ ស្ត្រីនៅក្នុងក្រុមសិក្សានេះ បានទទួលទាន បន្លែចម្រុះជារៀងរាល់ថ្ងៃ ដូចជាៈ Bok Choy  ស្ពែក្តោប (cabbage) ស្ពែក្តោបចិន (Chinese cabbage) ផ្កាខាត់ ណា  (cauliflower) ប្រហែល ១៤០ ក្រាម នៃទម្ងន់បន្លែសរុប ហើយ Turnip វាគ្រាន់តែជាចំណែកមួយក្នុងចំណោមបន្លែ ទាំង ៥ ដូចបានរៀបរាប់ខាងដើម ។ ដូច្នេះការ ទទួលទាន Turnip ប្រមាណជា ៨០ ក្រាម ពី ២ - ៣ ដង ក្នុងមួយសប្តាហ៍ គឺ ប្រហែលជាសម ហេតុសមផល ។

Cauliflower 

ជាប្រពៃណីនៅទ្វីបអាស៊ី Turnip ត្រូវបានគេប្រើក្នុងការព្យាបាលជម្ងឺថ្លើម ជួយបង្កើនលទ្ធភាព នៃមុខងារនៃតម្រងនោម  ទល់លាមក និង បង្សាបភាពស្រវិង ។ ការសិក្សាមួយផ្សេងទៀត បានរកឃើញ Turnip ផ្តល់អត្ថប្រយោជន៏ក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែម និង គាំពារការ កើនទម្ងន់  ។ ការសិក្សានេះ បានរកឃើញផងដែរថា សារធាតុចម្រាញ់ពី Turnip អាចសម្លាប់ កោសិកានៃជម្ងឺមហារីកពោះវៀនធំ និង មហារីកស្បូន ។ 

Source: 

https://plus.google.com/u/0/photos/104286859424832354663

No comments:

Post a Comment