Saturday, May 10, 2014

រមៀត (Turmeric)




ឈ្មោះផ្សេងទៀតរបស់ "រមៀត" រួមមាន :


Curcuma, Curcuma aromatica, Curcuma domestica, Curcumae longa, Curcumae Longae Rhizoma, Curcumin, Curcumine, Curcuminoid, Curcuminoïde, Curcuminoïdes, Curcuminoids, Halada, Haldi, Haridra, Indian Saffron, Nisha, Pian Jiang Huang, Racine de Curcuma, Radix Curcumae, Rajani, Rhizoma Cucurmae Longae, Safran Bourbon, Safran de Batallita, Safran des Indes, Turmeric Root

យោងតាមការស្រាវជ្រាវ រមៀត អាចមានប្រសិទ្ធិភាពសម្រាប់

ឆ្អល់ពោះ - dyspepsia :  ការទទួលទាន រមៀត អាចជួយសម្រួលដល់ការឆ្អឹតឆ្អល់ក្នុងពោះ

ជម្ងឺរលាកសន្លាក់ឆ្អឹង - osteoarthritis : សារធាតុរមៀត អាចកាត់បន្ថយការឈឺចាប់ បង្កឡើង ដោយការរលាកសន្លាក់ឆ្អឹងនៃជង្គង់ មានប្រសិទ្ធភាពប្រហាក់ប្រហែលនិងថ្នាំពេទ្យ ibuprofen ដែលបានប្រើប្រាស់សម្រាប់កាត់បន្ថយការឈឺចាប់។

រមៀត ត្រូវបានគេប្រើប្រាស់ជាទូទៅសម្រាប់

រមៀត គឺ ជារុក្ខជាតិមួយប្រភេទ ។ រមៀត ត្រូវបានគេប្រើប្រាស់ជាគ្រឿងទេសដ៏សំខាន់ក្នុង សម្លការី ប៉ុន្តែ មើមរមៀតក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយដើម្បីផលិតឳសថផងដែរ ។

  • ជម្ងឺរលាកសន្លាក់ - arthritis ឆ្អឹតចុងដង្ហើម - heartburn / dyspepsia ឈឺពោះ - stomach pain
  • រាក - diarrhea ឧស្ម័នក្នុងពោះវៀន - intestinal gas ហើមពោះ - stomach bloating
  • បាត់បង់ចំណង់អាហារ - loss of appetite ជម្ងឺខាន់លឿង - jaundice បញ្ហាថ្លើម - liver problem
  • ជម្ងឺប្រមាត់ - gallbladder disorders  ឈឺក្បាល - headache ជម្ងឺរលាកទងសួត - bronchitis
  • ជម្ងឺផ្តាសាយ - colds ជម្ងឺសួត - lung infections ឈឺររាលដាលមិនអាចប៉ះបាន - fibromyalgia 
  • រោគឃ្លង់ - leprosy គ្រុនក្តៅ - fever បញ្ហារដូវ - menstrual problem ជម្ងឺមហារីក - cancer
  • ជម្ងឺធ្លាក់ទឹកចិត្ត - depression ជម្ងឺវង្វេង - Alzheimer's ហើមទឹក - fluid retention / oedema
  • ព្រូន - ringworm បញ្ហាតម្រងនោម - kidney problems 

មនុស្សមួយចំនួនបានប្រើរមៀតលាបស្បែកសម្រាប់បំបាត់ ការឈឺចាប់ - pain ស្នាមជាំ - bruising សត្វតៀកខាំ - leech ឆ្លងមេរោគភ្នែក - eye infections រលាកស្បែក - inflammatory skin condition  ឈឺនៅក្នុងមាត់ - soreness inside the mouth និង របួសក្លាយ infected wound 

រមៀតក៏ត្រូវបានគេយកទៅចម្រាញ់ជាប្រេង ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មផលិតម្ហូបអា ហារ និង គ្រឿងក្រអូប ដូចជា ទឹកអប់ និង សមាសភាគរសជាតិ និង ពណ៌នៅក្នុងអាហារ ។ 

ផលប៉ះពាល

ខណៈមានផ្ទៃពោះ និង ការបំបៅកូន គួរកុំប្រើប្រាស់ឱសថនេះព្រោះវាមិនមានសុវត្ថិភាព ហើយវាអាចនឹងជំរុញការមករដូវ ឬ ស្បូន ដែលបង្កើនហានិភ័យដល់ការមានផ្ទៃពោះ ។  

ទោះជាមិនមានពត៌មានគ្រប់គ្រាន់ណាមួយ ដែលអាចសន្មត់លើអត្រាសុវត្ថិភាពនៃរមៀត ក្នុង អំឡុងពេលបំបៅកូនក្តី វាជាការល្អបំផុត ដែលអ្នកមានគភ៌គួរឈប់ប្រើប្រាស់ថ្នាំនោះ ។ 

បញ្ហាប្រមាត់ - Gallbladder : រមៀតអាចបង្កើនបញ្ហាបន្ថែមទៀតជាពិសេស ប្រសិនបើអ្នកមាន គ្រួសក្នុងថង់ទឹកប្រមាត់ ឬ ស្ទះបំពង់ទឹកប្រមាត់ ។ 

ជម្ងឺច្រាលបំពង់អាហារ Gastroesophageal / reflux : រមៀត អាចបណ្តាលឱ្យឆ្អល់ពោះ ចំពោះ មនុស្សមួយចំនួន ។ វាអាចធ្វើអោយបញ្ហាក្រពះកាន់តែធ្ងន់ធ្ងរ។ 

ការវះកាត់ : រមៀតអាចពន្យាពេល/ល្បឿននៃកំណកឈាម ។ វាអាចបណ្តាលឱ្យឈាមហូរ ជាងធម្មតា ក្នុង អំឡុងពេលនិងបន្ទាប់ពីការវះកាត់។ បញ្ឈប់ការប្រើរមៀតយ៉ាងហោចណាស់ ២ សប្តាហ៍មុនកំណត់ពេល វះកាត់ទេ។

Source: WebMD, អានអតថបទដើម ==> "Turmeric"
(accessed 10/05/2014) 

No comments:

Post a Comment