Friday, May 9, 2014

ថ្នាំមួយគ្រាប់ដើម្បីបញ្ចៀសជម្ងឺសរសៃឈាមបេះដូង (Single Pill to Avert Cardiovascular Events - SPACE)

Single Pill to Avert Cardiovascular Events ឬ សរសេកាត់ថា SPACE ត្រូវបានសហការក្នុងការ សិក្សាវាយតម្លៃលើតួនាទីរបស់កន្សោមថ្នាំគ្រាប់មួយ ដែលហៅថា 'Polypill សម្រាប់ប្រើប្រាស់ក្នុង ការព្យាបាល រោគគាំងបេះដូង (Cardiovascular disease) ជម្ងឺដាច់សរសៃឈាមខួរក្បាល (strokes) ឬ មូលហេតុ ផ្សេងៗ ទៀត ដែលបង្កើនហានិភ័យនៃជម្ងឺសរសៃឈាមបេះដូង ។


ថ្នាំមួយគ្រាប់ដើម្បីបញ្ចៀសជម្ងឺសរសៃឈាមបេះដូងនេះ រួមមានសារធាតុថ្នាំចំនួន ៤ មុខ
ថ្នាំបញ្ចុះកូឡេស្តេរ៉ូ ១ (1 cholesterol lowering tablet) 
ថ្នាំបញ្ចុះសម្ពាធឈាមចំនួន២ (2  blood lowering tablets) និង ថ្នាំអាស្ពីរីន (1 Aspirin)

កន្សោមថ្នាំមួយគ្រាប់នេះ (Polypill) រួមមានសារធាតុថ្នាំចំនួន ៤ មុខៈ- ថ្នាំបញ្ចុះកូឡេស្តេរ៉ូ ១ (1 cholesterol lowering tablet) ថ្នាំបញ្ចុះសម្ពាធឈាមចំនួន២ (2  blood lowering tablets) និង ថ្នាំ អាស្ពីរីន (1 Aspirin) 

ថ្នាំដូចបានអធិប្យាយខាងលើនេះ ជាប្រភេទថ្នាំអនុសាសន៏ចំពោះអ្នកដែលមានជម្ងឺគាំងបេះដូង ឬ ជម្ងឺដាច់សរសៃឈាមខួរក្បាល ហើយជាធម្មតាថ្នាំទាំង ៤ ប្រភេទនេះ ត្រូវបានប្រើប្រាស់សម្រាប់ រយៈពេលវែង ។  

គោលបំណងនៃការសាកល្បងនេះ គឺ ដើម្បីស្វែងយល់ថា តើ Polypill នេះ អាចផ្តល់នូវប្រសិទ្ធភាព ជាវិជ្ជមានដែរឬទេ ក្នុងការព្យាបាលរយៈពេលយូរអង្វែងនោះ  ។ 

ថ្នាំនេះ បានសាកល្បងក្នុងបណ្តាប្រទេសមួយចំនួននៅអ៊ឺរ៉ុប ប្រទេសឥណ្ឌា Australasia មានអ្នក ចូលរួម ៣.១៤០ នាក់ ដែលជាអ្នកជម្ងឺរងគ្រោះដោយជម្ងឺបេះដូង (Cardiovascular disease) ឬ អ្នកដែលមានហានិភ័យខ្ពស់ពីជម្ងឺបេះដូង

សមាសភាពអ្នកស្រាវជ្រាវ និង បណ្តាប្រភេទដែលបានចូលរួម [PDF]

Source: The George Institute for Global Health, អានអត្ថបទដើម ==> "Single Pill to Avert Cardiovascular Events - SPACE"  
(Accessed 09/05/2014)


No comments:

Post a Comment