Friday, May 23, 2014

ម្ទេសផ្លោកដុត និង ប៉េងប៉ោះក្រឡុកមត់ (Roasted red pepper & tomato puree)


ដកស្រង់ពីអត្ថបទ "ROASTED RED PEPPER & TOMATO PUREE"

A beautiful platter of mini toasts for a tea party, appetizers, etc. **Using the puree as a spread mixed with cream cheese by Red Rocks the Kitchen
គ្រឿងផ្សំ

  • ម្ទេសផ្លោកក្រហម ១ ផ្លែ (ដុតរួចបកសំបកចេញ) 
  • ប៉េងប៉ោះសម្ងួត ១/៤ ពែង 
  • ខ្ទឹមស ២ ក្លែប 
  • ប្រេងអូលីវ ២ ស្លាបព្រាបាយ 
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ម្រេចខ្មៅ

សម្រាប់លាប (spread): 

ក្រែមឈីស (cream cheese) ១ កញ្ចប់ប្រមាណជា 8oz ។ 
ម្ទេសផ្លោកក្រហម (ដុតរួចបកសំបកចេញ) ហើយកិនឬចញ្រ្ជាំអោយមត់ (roasted red pepper / capsicum puree)  



សម្រាប់ជ្រលក់ (dip): 

យ៉ាអួក្រិក ១ ពែង (Greek yogurt) 

របៀបចម្អឺន


១) បើសិនជាអ្នកមានចង្ក្រានហ្គាស - ដុតម្ទេសផ្លោកនៅលើអណ្តាតភ្លើងមធ្យម ។ បើគ្មានចង្រ្កាន ហ្គាស - អាចប្រើចង្រ្កានធ្យូងក៏បាន ។ ទុកឱ្យត្រជាក់ បកសំបក និង យកគ្រាប់ចេញ្ រួចចញ្រ្ជាំ ។

២) ខណៈពេលដែលអ្នកកំពុងដុតម្ទេសផ្លោក យកប៉េងប៉ោះសម្ងួត/ក្រៀម ដាក់ក្នុងចានតូចមួយ រួចចាក់ ទឹកក្តៅត្រាំ រហូតដល់ប៉េងប៉ោះសម្ងួតនោះរីក ឬ ទន់ឡើងវិញ  

៣)  បើសិនមានម៉ាសីុនក្រឡុក (blender) យកម្រេចប៉េងប៉ោះ (នៅក្នុងទឹក) និង គ្រឿងផ្សំទាំងអស់ កិនអោយមត់ (puree។ ដាក់គ្រឿងទេស (អំបឹលម៉្រេច-តាមចំណងចំណូលចិត្ត) បន្ទាប់ពីបានកិន រួចស្រេចបាច់ ។ អាចបន្ថែមទឹក ឬ ប្រេងបន្ថែមទៀត ធ្វើអោយរាវ ឬ ខាប់តាមចំណងចំណូលចិត្ត របស់អ្នក ។ 

(គួរទុកអោយវាខាប់បន្តឹចសម្រាប់ធ្វើទឺកជ្រលក់ ឬ លាប)



No comments:

Post a Comment