Friday, May 30, 2014

ឆាបង្គារជាមួយសណ្តែកហោឡំាងតៅ (Prawns & Snow peas with XO sauce)

ដកស្រង់ពីអត្ថបទ (online) "Prawns & snow peas with XO sauce" 

Prawns & Snow peas with XO sauce

គ្រឿងផ្សំ 


  • ប្រេងសណ្តែកដី ១ ស្លាបព្រាបាយ tbs 
  • ត្រីប្រឡាក់ anchovies
  • ស្លឹកខ្ទឹម ២ ដើម - ហាន់
  • ខ្ទឹមស ៣ ក្លែប - ដំបំបែក
  • ម្ទេសស្ងួតបុក/កិន កន្លះស្លាបព្រាប 
  • ខ្ទឹមបារាំង
  • ស្ករព័ណត្នោត១ស្លាបព្រា សូមបព្ជាាក់ថា ជនជាតិអូស្រ្តាលីភាគច្រើនចូលចិត្តទទួលទាន អាហារ ដែលមានជាតិផ្អែម ។ ស្ករព៌ណត្នោត គឺ សំដៅទៅលើស្ករ ដែលមិនបានចម្រាញ់ព៌ណ ចេញ
  • ប្រេងខ្យង២ ស្លាបព្រា 
  • ទឹកសីុអីុវខ្មៅ/ខាប់ ១ ស្លាបព្រា 
  • បង្គា កន្លះគីឡូូ បកដោយបន្សល់ទុកកន្ទុយ 
  • សណ្តែកហោឡាំងតៅ ២០០ ក្រាម 
  • មីកញ្ចប់ ១០០ក្រាម (សូមបព្ជាាក់ថា ជនជាតិអូស្រ្តាលីភាគច្រើនចូលចិត្តទទួលទានឆានេះ ជា មួយមី) 


វិធីសាស្រ្តចម្អឹន 

កំដៅប្រេងនៅក្នុងខ្តះឆា ក្នុងកម្រឹតសីតុណ្ហភាពខ្ពស់។ ដាក់ត្រីប្រឡាក់ anchovies   ស្លឹកខ្ទឹម ខ្ទឹម និង ម្ទេស ។ ឆាប្រហែលជា ១ នាទី។ ដាក់ស្ករ ឆាប្រហែលជា ៣០ វិនាទី ឬ រហូតដល់វាប្រែព៌ណ (caramelized )។ បន្ថែមទឹកសីុអីុវខ្មៅ/ខាប់ ប្រេងខ្យង រម្ងាស់រហូតដល់ពុះ។ 

ដាក់បន្ថែមបង្គាចូលឆាប្រហែលជា ២ នាទីឬរហូតដល់ពាក់កណ្តលឆ្អិន។ ដាក់សណ្តែកហោឡាំង តៅ និង ខ្ទឹមបារាំង ។ ឆាប្រហែល ១ ទៅ ២ នាទី ឬ រហូតដល់បង្គា និង សណ្តែកហោឡាំងតៅ រហូតដល់ឆ្អឹន  ។

 សូមបញ្ជាក់ថាសណ្តែកហោឡាំងតៅងាយស្រួលចម្អឹន កាលណាប្រែព័ណគឺអាចទទួលទានបាន

ត្រី Anchovy ស្រស់ 



ត្រី Anchovy ប្រឡាក់



ត្រី Anchovy ស្រស់ មួយក្រឡនេះ- ១៨ ដុល្លារ



No comments:

Post a Comment