Friday, May 9, 2014

សត្វ penguins នៅទ្វីបអង់តាក់ទិក ត្រូវបានរកឃើញមានគ្រុនផ្តាសាយបក្សីប្រភេទ H11N2

Avian Influenza




ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានរកឃើញវត្តមាននៃគ្រុនផ្តាសាយបក្សី (Avian  influenza) ក្នុង ចំណោមប្រជាជននៃសត្វ penguins Adelie នៅអង់តាក់ទិក (Antarctica) ។ មេរោគថ្មីនៃគ្រុន ផ្តាសាយបក្សីនេះ ត្រូវបានកំណត់ថាជាប្រភេទ H11N2 ។

ការរកឃើញនេះត្រូវបានគេចុះផ្សាយនៅក្នុងសង្គមអាមេរិកផ្នែកអតិសុខុម (American society for MicrobiologymBio) នាពេលថ្មីនេះ  បានលើកឡើងនូវសំនួរមួយចំនួន នៅក្នុងសហគមន៍ អ្នកវិទ្យាសាស្រ្ត អំពីវិធីសាស្រ្តនៃការឆ្លង ដែលអាចនាំយកមេរោគផ្តាសាយបក្សីនេះ ទៅកាន់ ទ្វីបដ៏ដាច់ស្រយោល ។

វិធីសាស្រ្តនៃការសិក្សានេះ ត្រូវបានធ្វើឡើងតាមរយៈការផ្តឹតយកវត្ថុរាវ (swabbing) ពីសត្វ penguins ចំនួន ៣០១ ក្បាល និងគំរូឈាមពី សត្វ penguins ចំនួន ២៧០ ក្បាល 

នៅក្នុងគំរូ ៣០ នេះ សត្វ penguins ៨ ក្បាល ត្រូវបានរកឃើញមានមេរោគ គ្រុនផ្តាសាយ បក្សីប្រភេទ H11N2 ក្នុងនោះ ៦ក្បាលជាសត្វពេញវ័យនិង២ក្បាលទៀតជាកូនសត្វ ។ នេះ តំណាងឱ្យប្រមាណ ២.៦% នៃចំនួនសរុប ។

Source: Liberty Voice, អានអត្ថបទដើម => "Avian Influenza Present in Antarctic Penguins"
(accessed 09/05/2014)


http://guardianlv.com/2014/05/avian-influenza-present-in-antarctic-penguins/

No comments:

Post a Comment