Friday, May 23, 2014

ផ្លែស្វាយទុំ និង សុខភាព (Mango & health)



ដល់រដូវផ្លែស្វាយនៅស្រុកយើងហើយ ។ អ្នកភូមិ អ្នកស្រុក អ្នកទីក្រុង គឺ ចូលចិត្តបរិភោគផ្លែស្វាយ ទុំ មិនថាក្អេង ឬ មនុស្សចាស់ ។ តើប្រជាជនប៉ុន្មាននាក់ដែលដឹងជ្រាបអំពីអត្ថប្រយោជន៍អាហា រូបត្ថម្ភ និង សុខភាព ព្រមទាំងសារធាតុទាំងឡាយដែលមាននៅក្នុងផ្លែស្វាយទុំ?

ដកស្រង់ពីអត្ថបទ "Mango Mania



អត្ថប្រយោជន៍អាហារូបត្ថម្ភ (nutritional benefits)


អាសីុដប្រភេទ amino 


មុខងាររបស់ amino acid : បំបែកម្ហូបអាហារ (break down food) ការរីកលូតលាស់ (grow) ជួសជុល ជាលិការាងកាយ (repair body tissues) អនុវត្តមុខងាររាងកាយជាច្រើនទៀត (perform other body functions)


flavonoids (មុខងាររបស់ flavonoids : )

កាលស៉្យូម (calcium)

មុខងាររបស់ calcium : រាងកាយរបស់យើង ត្រូវការជាតិកាល់ស្យូម ដើម្បី ជួយឱ្យសាច់ដុំ (muscles) សរសៃឈាម (blood vessels) កន្ត្រាក់ (contract) និង ពង្រីក (expand) ដើម្បីបញ្ចេញ (secrete) អរម៉ូន (hormones) និង អង់ស៊ីម (enzymes) និង ផ្ញើសារ (send message) តាមរយៈប្រព័ន្ធសរសៃ ប្រសាទ)

ជាតិដែក (iron)

មុខងាររបស់ iron : ជាតិដែក គឺ ជាសារធាតុខនិជ (mineral) មួយ ដែលរាងកាយយើងត្រូវការ សម្រាប់មុខងារជាច្រើន ។ ឧទាហរណ៍: ជាតិដែក គឺ ជាផ្នែកមួយនៃ hemoglobin  -ប្រូតេអ៊ីននៅក្នុង កោសិកាឈាមក្រហមដែលមានអុកស៊ីហ្សែន ពាំនាំពីសួតរបស់យើងនៅកាន់ដងខ្លួនរបស់យើង ។ វាជួយឱ្យសាច់ដុំរបស់យើងរក្សាទុក និង ប្រើប្រាស់អុកស៊ីហ្សែន ។ ជាតិដែកក៏ជាផ្នែកមួយនៃ ប្រូតេអ៊ីន និង អង់ស៊ីមផ្សេងទៀតជាច្រើន ។


ម៉ាណេស៉្យូម (magnesium)

មុខងាររបស់ magnesium :  គឺជាផ្នែកមួយនៃខនិជ វាមានសារៈសំខាន់សម្រាប់រាងកាយរបស់យើង ក្នុងការរក្សាសុខភាពរបស់យើងឱ្យបានល្អប្រសើរ  


សារធាតុ niacin (niacin ឬ វិតាមីនប្រភេទ ប៉េ ៣ - vitamin B3)

មុខងាររបស់ niacin : ជំពូកវីតាមីនទាំងនេះ (វីតាមីន A   វីតាមីន B  វីតាមីន C វីតាមីន D) ជួយដល់ ដំណើរការរាងកាយរបស់យើង ដើម្បីទទួលបាន ឬ បង្កើតថាមពលពីអាហារដែលយើងបាន បរិភោគ ។ ពួកគេក៏បានជួយបង្កើតកោសិកាឈាមក្រហម ។ យើងអាចទទួលបាននូវវីតាមីន B ពី ប្រូតេអ៊ីន (protein) ដូចជា : ត្រី  មាន់ទា (poultry) សាច់ (meat) ស៊ុត និង ផលិតផលពីទឹកដោះគោ បន្លែដែលមានស្លឹកពណ៌បៃតង (leafy green vegetables) សណ្តែក (beans & peas) ។ ធញ្ញជាតិជាច្រើនប្រភេទ និង នំប៉័ងមួយចំនួនបានបន្ថែមវីតាមីន B ។ 

បើមិនទទួលបានវីតាមីន B គ្រប់គ្រាន់នោះអាចបណ្តាលមានជម្ងឺ ។ កង្វះវីតាមីន B12 ឬ B6 អាច បណ្តាលឱ្យមានជម្ងឺស្លេកស្លាំង (anemia)

ប៉ូតាស៉្យូម (potassium)

មុខងាររបស់ potassium : ប៉ូតាស្យូម គឺ ជាខនិជ (mineral) ដែលរាងកាយត្រូវការដើម្បីធ្វើការបាន ជាធម្មតា ។ វាជួយឱ្យសរសៃប្រសាទ និង សាច់ដុំទំនាក់ទំនងគ្នាបាន ។ វាក៏អាចជួយជញ្ចូនសារ ធាតុចិញ្ចឹមចូលទៅក្នុងកោសិកា និង ផលិតផលកាកសំណល់ចេញពីកោសិកា ។ របបអាហារដែល សម្បូរប៉ូតាស្យូមជួយទប់ស្កាត់ផលប៉ះពាល់មួយចំនួន រួមមាន សម្រួលផលប៉ះពាល់បង្ករដោយ សូដ្យូម (sodium) ទៅលើសម្ពាធឈាម (blood pressure) ។


សារធាតុ beta carotene (beta carotene)

មុខងាររបស់ beta carotene :   គឺ ជាផ្នែកមួយ នៃក្រុមសារធាតុពណ៌ក្រហម ពណ៌ទឹកក្រូច និង ពណ៌លឿង ដែលគេហៅថា carotenoids ។ សារធាតុ Beta-carotene មាននៅក្នុងផ្លែឈើ បន្លែ និង គ្រាប់ធញ្ញជាតិ។ វាក៏អាចត្រូវបានបង្កើតនៅក្នុងមន្ទីរពិសោធន៍ ។

No comments:

Post a Comment