Friday, May 2, 2014

ប្រភេទថ្នាំប្រើប្រាស់ព្យាបាលជម្ងឺសម្ពាធឈាមខ្ពស់ (High blood pressure / Hypertension)



Coversyl 


ឈ្មោះថ្នាំ Coversyl : ថ្នាំនេះមានសារធាតុផ្សំសកម្ម "Perindopril  Arginine" - ថ្នាំនេះ ស្ថឹតនៅក្នុង ចំណោាមជំពូកថ្នាំ ដែលគេហៅថា "Angiotensin Converting Enzyme ដែលសរសេកាត់ ACE"    

Coversyl ប្រើប្រាស់សម្រាប់ :


  • ជួយបន្ទាបសម្ពាធឈាម (lower blood pressure)
  • ជួុយជម្ងឺខ្សោយបេះដូង - "Heart Failure"   (ជួនកាលវេជ្ជបណ្ឌឹត អាចប្រីប្រាស់នេះ សម្រាប់អ្នកជម្ងឺខ្យោយបេះដូងផងដែរ)


ផលប៉ះពាល់ដោយថ្នាំ Covesyl អាចរួមមាន: 


  • ក្អក (coughing) ដែលជាញឹកញាប់ត្រូវបានពិពណ៌នាថា មានសភាពស្ងួត (dry)  
  • ពិបាកដកដង្ហើម (short of breath - ដែលសរសេកាត់ជា SOB) មានអារម្មណ៏មិនស្រណុក ខណៈធ្វើសកម្មភាពណាមួយ (discomfort exertion)
  • ឈឺក្យាល (headache) វិលមុខ (dizziness - អាចបណ្តាលមកពីសម្ពាធឈាមទាប បញ្ហាបេះ ដូង ជម្ងឹថប់អារម្មណ៏ "Anxiety disorder" ការភ័យខ្លាច "Panic attack" ឬ ជាតិស្ករក្នុងខ្លួនមាន កម្រឹតទាប "Low blood sugar") ងងឹតមុខចង់ដួល (vertigo) មានអារម្មណ៏ដូចម្ជុលចាក់ (pin & needle) 
  • ផ្លាស់ប្តូរចង្វាក់បេះដូង ឬ ល្បឿន និង ភាពប្រក្រតីនៃបេះដូង
  • ជម្ងឺដាច់សរសៃឈាមខួរក្បាល (stroke) ជម្ងឺគាំងបេះដូង (infarction myocardial- heart attack) ឈឺចុកចាប់ក្នុងទ្រូង - Angina Pictoris (អារម្មណ៍ថាតឹងនៅក្នុងទ្រូង) ។
  • មានអារម្មណ៍អស់កំលាំង ឬ ល្ហឹតល្ហើយក្នុងខ្លួន (lethargic)
  • សម្លេងរំពងនៅក្នុងត្រចៀក (Tinnitus)  ព្រឹលភ្នែក (blurred vision)
  • សម្ពាធឈាមធ្លាក់ចុះ (hypo-tension) ក្តៅភាយៗ (flushing)  ឱនភាពក្នុងចលនាឈាមរត់ (impaired peripheral circulation) ឈាមច្រមុះ (nose bleeds)
  • ចង្អោរ (nausea) ក្អួត (vomiting) បាត់បង់រស់ជាតិ (taste disturbance)  បញ្ហារំលាយអាហារ  (indigestion) ជម្ងឺរាគរូស (diarrhea) ទល់លាមក (constipation) ឬ ឈឺពោះ (stomach pain) 
  • រមួលក្រពើ (muscle cramps)
  • កន្ទួលក្រហម (rashes) រមាស់ (pruritus/itching)
  • រោគថ្លើម (hepatitis)
  • ខូចតម្រងនោម (renal failure)
  • ហូរឈាម (bleeding) ឬ  ងាយស្រួួលជាំសាច់(bruising) ជាងធម្មតាដោយសារប្លាកែត (platelat) ក្នុងឈាមទាប រងគ្រោះក្នុងការឆ្លងមេរោគញឹកញឹប់ ដូចជា ក្តៅខ្លួន រងាញាក់មានសភាពធ្ងន់ធ្ងរ (severe chills) ឈឺក (sore throat) ឬ ដំបៅមាត់ (mouth ulcer) បណ្តាលមកពីកង្វះកោសិកាឈាមពណ៌ស  និង ភាពស្លេកស្លាំងដ៏កម្រមួយប្រភេទ ដែលហៅថា "Pancytopenia" 
  • កម្រិតជាតិស្ករក្នុងឈាមថយចុះ (lower blood sugar) ដួលសន្លប់ (fainting)



គួរប្រាប់វេជ្ជបណ្ឌិតរបស់អ្នកជាបន្ទាន់ ឬ ទៅមន្ទីរសង្រ្គោះបន្ទាន់ ប្រសិនបើមានរោគសញ្ញាដូច ពណ័នាខាងក្រោម (ផលប៉ះពាល់ទាំងនេះ វាកម្រកើតមានឡងក៏ប៉ុន្តែអាចក្លាយជាបញ្ហាធ្ងន់ធ្ងរ)


  • ហើមដៃឬ ហើមជើង ហើមបបូរមាត់ ហើមមុខ ហើមមាត់ ហើមអណ្តាត ឬ ហើមបំពង់ក
  • ចង្វាក់បេះដូងមិនប្រក្រតី- លឿន និង មិនទៀងទាត់
  • ចំណុចដុំពណ៌ស្វាយដែលមានម្តងម្កាលជាមួយពងបែកនៅលើផ្នែកខាងមុខនៃដៃ ជើង និង/ ឬ នៅជុំវិញករបស់អ្នក និង ត្រចៀក (លក្ខខណ្ឌដ៏កម្រមួយដែលគេស្គាល់ថា  រោគសញ្ញា  Stevens-Johnson) 


អានអត្ថបទដើមជា (PDF)

(accessed 02/05/2013)


សទ្ទានុក្រម (Glossary)

Angiotensin Coverting Enzyme (ACE) ជាធម្មតា ACE ផលិតសមាសធាតុផ្សេងទៀត ដែលគេ ហៅថា Angiotensin II ជាផ្នែកមួយនៃការគ្រប់គ្រងសម្ពាធឈាមធម្មជាតិរបស់រាងកាយ។ 

"Angiotensin II" ធ្វើឱ្យសសៃឈាមតូចចង្អៀត ហើយបង្កើនសម្ពាធក្នុងសរសៃឈាម ។

Perindopril រារាំង ACE ម្ល៉ោះហើយវាជួយកាត់បន្ថយនៃការផលិត "Angiotensin II" ។ នេះបាន សេចក្តីថា សរសៃឈាមត្រូវបានអនុញ្ញាតឱ្យសម្រាក និង ពង្រីកឡើងវិញ  ជាលិទ្ធផលសម្ពាធ ឈាមធ្លាក់ចុះ

Heart Failure ឬ Congestive Heart Failure (CHF) : បេះដូងមិនអាចផ្តល់នូវសកម្មភាពបូមគ្រប់ គ្រាន់ដើម្បីរក្សាលំហូរឈាមតាមតម្រូវការរបស់រាងកាយ

Angina Pictoris : ឈឺដើមទ្រូង បណ្តាលមកពីកង្វះលំហូរឈាមផ្តល់ទៅសាច់ដុំបេះដូង


Pancytopenia គឺ ជាលក្ខខណ្ឌវេជ្ជសាស្រ្ត ដែលក្នុងនោះ ចំនួននៃកោសិកាឈាមក្រហម និង កោសិកាឈាមក្រហម ពណ៌សក៏ដូចជាប្លាកែត (Platelet) បានធ្លាក់ចុះ

http://www.betterhealth.vic.gov.au/bhcv2/bhcarticles.nsf/pages/Angina


http://www.netdoctor.co.uk/heart-and-blood/medicines/coversyl-arginine.html

No comments:

Post a Comment