Wednesday, May 28, 2014

អត្ថប្រយោជន៏នៃផ្លែត្របែក (Guava)

ដកស្រង់ពីអត្ថបទ "Health Benefits of Guava"


ផ្លែត្របែកមួយផ្លែ មានវីតាមីនសេ (vitamin C) ៤ ដងច្រើនជាងផ្លែក្រូចមធ្យមមួយផ្លែ និង វីតាមីនអា (vitamin A) ១០ ដង ច្រើនជាងផ្លែក្រូចឆ្មាមួយផ្លែ !

























ផ្លែត្របែកក៏ជាប្រភពដ៏ល្អនៃជាតិសរសៃ - សឹងតែ ៧០ ដង ច្រើនជាងជាតិសរសៃ ដែលអាចមាន ក្នុងផ្លែក្រូចមួយផ្លែ! ផ្លែត្របែកក៏មានសារធាតុចិញ្ចឹមសំខាន់ៗផ្សេង ទៀត ដូចជា វីតាមីនបេ ២ (vitamin B2) និង និងវីតាមីនអ៊ឺ (vitamin E) កាល់ស៉្យូម (calcium) ស្ពាន់ (copper) ជាតិអាស៊ីដហ្វលីគ (folic acid) ជាតិដែក (iron) ម៉ណេស៉្យូម (magnesium) ផូស្វ័រ (phosphorus) និងប៉ូតាស៉្យូម (potassium) ។

អត្ថប្រយោជន៍សុខភាព 

មាតិកាខ្ពស់នៃវីតាមីនសេ (Vitamin C  ឬ Ascorbic acid) នៅក្នុងផ្លែត្របែក   អាចប្រយុទ្ធប្រឆាំង នឹង រ៉ាឌីកាល់សេរី (free radical) ដែលបង្កឱ្យមានជម្ងឺធ្លាក់អោនខ្សោយ (degenerative diseases) ជាច្រើនជំពូក ។

ជម្ងឺមហារីក (cancer): អុកស៊ីដប្រឆាំងនៅក្នុងផ្លែ  ត្រូវបានគេមានជំនឿថា ជួយកាត់បន្ថយហានិភ័យ នៃជម្ងឺមហារីកក្រពះ (stomach cancer) បំពង់អាហារ (esophagus) បំពង់សម្លេង (larynx) ក្រអូម មាត់ (oral cavity) និង លំពែង (pancreas) ។ 

កូលេស្តេរ៉ុល (cholesterol) : វីតាមីនសេ នៅក្នុងផ្លែត្របែក  សម្រួលដល់កាតស្រូបយកវីតាមីនអ៊ឺ ប្រកប ទៅដោយប្រសិទ្ធិភាពដែលកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ (LDL) សម្រួលដល់កំណើននៃ កូលេស្តេរ៉ុលល្អ (HDL) ។

ការទល់លាមក (Constipation) : ជាតិសរសៃនៅក្នុងផ្លែត្របែក ជួយសម្រួលដល់ការរំលាយអាហារ និង ការបន្ធូរបន្ថយចលនាពោះវៀន។ 

ជម្ងឺ Diverticulitis: ជាតិសរសៃដែលមិនរលាយនោះ (insoluble) មានប្រយោជន៍ក្នុងការការពារ និង ការ ព្យាបាល diverticulities ។ 

ជម្ងឺបេះដូង (heart disease): បរិភោគ ឬ ទទួលទានទឹកផ្លែត្របែកអោយបានទៀងទាត់ អាចជួយទប់ ស្កាត់ជម្ងឺបេះដូងពីការរាលដាលទៅទៀត ។ 

សុខភាពភ្នែក (eye health): ការមាតិកាខ្ពស់នៃវីតាមីនអា នៅក្នុងផ្លែត្របែក មានតួនាទីសំខាន់ ក្នុងការរក្សាគុណភាព និង សុខភាពភ្នែក ស្បែក ធ្មេញ និង ឆ្អឹង ។



*Diverticulosis -  occurs when small defects in the muscle of the wall of the large intestine or colon allow small pockets or pouches (diverticula) to form. Diverticulitis is infection or inflam-mation of these abnormal pouches. 

No comments:

Post a Comment