Thursday, May 8, 2014

អស់រដូវមុនកំណត់កាលអាចប៉ះពាល់ដល់ខួរក្បាល (Early menopause could impair brain)



យោងតាមការសិក្សា ដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិនៃផ្នែកសម្ភព និង សុខ ភាពនៃប្រព័ន្ធបន្តពូជ និង ផ្លូវភេទស្ត្រី (International Journal of Obstetrics and GynaecologyBJOG) បានរកឃើញថា ការអស់រដូវមុនកំណត់កាលមុនអាយុ ៤០ ឆ្នាំ ទោះជាតាមធម្មជាតិក្តី ឬ បណ្ដាលមកវះកាត់ក្តី អាចមានផលប៉ះពាល់អវិជ្ជមានលើមុខងារនៃការយល់ដឹង (Cognitive function) ។

ការសិក្សាលើស្ត្រីចំនួន ៤,៨៦៨ នាក់ បានបញ្ជាក់ថាអ្នកដែលបាត់បង់រដូវ (menstruation / period) មុនមុនកំណត់កាលនោះ អាត្រានៃការលំបាកក្នុងភាពស្ទាត់ជំនាញពាក្យសម្តី (verbal fluency) ការធ្វើតេស្តនៃការចងចាំដោយរូបភាព (visual  memory test) របស់គេទំនងជាកើនលើស ៤០% ។ 

ក្នុងរយៈពេល ៧ ឆ្នាំនៃការសិក្សាបានរកឃើញផងដែរថា  ក្រុមស្រ្តីដែលអស់រដូវមុនកំណត់កាល អាត្រានៃល្បឿន psychomotor (psychomotor - ទំនាក់ទំនងរវាងមុខងារខួរក្បាល និង ចលនារាង កាយ) និងមុខងារនៃការយល់ដឹងរបស់គេបានធ្លាក់ចុះប្រមាណជា ៣៥%  ។

សទ្ទានុក្រម

Gynaecology ការអនុវត្តន៍វេជ្ជសាស្រ្តផ្នែកសុខភាពប្រព័ន្ធបន្តពូជ និង ផ្លូវភេទស្ត្រី

Psychomotorទំនាក់ទំនងរវាងមុខងារខួរក្បាល និង ចលនារាង កាយ (relationship between cognitive functions and physical movement)



Source: The Information Daily Dot Com, អានអត្ថបទដើម ==> "Early menopause can accelerate cognitive decline
(accessed 08/05/2014)  

អត្ថបទទនាក់ទំនង
ninemsn - "Menopause could impair brain"
The New Zealand Herald - "Early menopause could spark bigger brain problems"



No comments:

Post a Comment