Friday, May 23, 2014

ផ្លែត្រសក់ និង សុខភាព (Cucumber and health)


ដកស្រងពីអត្ថបទ Health benefit of cucumber
ត្រសក់ផ្ទុកសារធាតុទឹកធម្មជាតិប្រមណជា ៩៦% 


អត្ថប្រយោជន៍អាហារូបត្ថម្ភ 

ត្រសក់ផ្ទុកសារធាតុទឹកធម្មជាតិប្រមាណជា ៩៦% ហើយវាប្រសើរជាងទឹកធម្មតាដែលយើងទទួល ទាន ។ សំបករបស់វាពោរពេញទៅដោយវីតាមីន A យើងមិនគួរចិតវាចោលនោះឡើយ ។ ត្រសក់ មានសារធាតុខនិជ (minerals) បង្កើតដោយអាល់កាឡាំង (alkaline)  និង ជាប្រភពដ៏ល្អនៃវីតាមីន C និង A  (ប្រឆាំងអុកស៊ីត - anti-oxidants) "Folate" ឬ អាស៊ីដហ្វលីក (folic acid) ម៉ាណេស្យូម (magnesium) "molybdenum" , ប៉ូតាស្យូម (potassium) សុីលីកា (silica) ស្ពន់ធ័រ (sulfur) វីតាមីន B   ចម្រុុះតឹចតួច (B complex) សូដ្យូម (sodium) កាល់ស្យូម (calcium) និង ផូស្វ័រ (phosphorus) ។ អ្នក ជំនាញផ្នែកសម្រស់ បានប្រើប្រាស់ចំណិតត្រសក់គ្របភ្នែក ។ 

ត្រសក់ ក៏ត្រូវបានរកឃើញផងដែរថាមាសារធាតុអាស៊ីត caffeic ដែលអាចជួយទប់ស្កាត់ការផ្ទុកទឹក (ប្រើប្រាស់សើរ ស្បែក) នោះវាអាចជួយកាត់បន្ថយការហើម និង ភ្នែកហើម ។

អត្ថប្រយោជន៍សុខភាព 


យើងទាំងអស់គ្នាប្រហែលជាមិនបានដឹងអំពី អត្ថប្រយោជន៏ សុខភាព អាចទទួលបានពីត្រសក់ ហើយភាគច្រើនបាន ជៀសវាងការបរិភោគត្រសក់ផងដែរ។ ផ្លែត្រសក់ស្រស់ ប្រហែលជាគ្មានរស់ជាតិ ប៉ុន្តែវាអាចជួយបំបាត់ការស្រេកទឹក វាមានតួនាទីជា anti-oxidant ប្រឆំាងនឹងអាហារចៀន និង BBQ ។ 



អត្ថប្រយោជន៍សុខភាពនៃត្រសក់ រួមមាន:


ភាពជូរ (acidity): អាល់កាឡាំង នៃខនិជនៅក្នុងទឹកត្រសក់ មានប្រសិទ្ធិភាពជួយសម្របសម្រួលកម្រឹត pH នៃរាងកាយ ដោយការបន្សាប (neutralize) កម្រឹតអាសុីត ។ ទឹកត្រសក់ មានប្រសិទ្ធភាពរំងាប់ (soothing) ក្នុង ការព្យាបាលដំបៅ ក្រពះ (gastric) និង ពោះវៀន (duodenal) ។


សម្ពាធឈាម (blood pressure): ដូចបន្លែ celery ទឹកត្រសក់ គឺ គ្មានព៌ណ តែវាអាចជួយគ្រប់គ្រង សម្ពាធឈាម នេះដោយសារតែខនិជ និង សារធាតុសូដ្យូមដែលមាននៅក្នុងត្រសក់ ។


បង្កើតជាលិកាតភ្ជាប់ (connective tissues, building):  ប្រភពដ៏ល្អបំផុតនៃសុីលីកា (silica) នៅក្នុង ផ្លែត្រសក់ បានរួមចំណែកនឹងការបង្កើតជាលិកាតភ្ជាប់នៅក្នុងរាងកាយរបស់យើង ដូចជា ឆ្អឹង (bones) សាច់ដុំ (muscles) ឆ្អឹងខ្ចី (cartilages) សរសៃចង ឬ សរសៃភ្ជាប់ឆ្អឆងត្រង់សន្លាក់ (ligaments) និង សរសៃពួរ (tendons) ។


សម្រួលសីតុណ្ហភាព (cooling) :  ជាពិសេសពេលអាកាសធាតុស្ងួតហើយក្តៅ គួរទទួលទានទឹក ត្រសក់ក្រឡុកលាយជាមួយ celery មួយកែវវាអាចជួយសម្រួលសីតុណ្ហភាពរាងកាយរបស់យើង ទៅធម្មតាវិញ។ 



សារធាតុជំរុញអោយបង្កើនទឹកមូត្រ (diuretic) : ទឹកត្រសក់ ជំរុញអោយបង្កើនទឹកមូត្រ ជំរុញការ បញ្ជេញកាកសំណល់ពីរាងកាយ តាមរយៈការបត់ជើងតូច ហើយទឹកត្រសក់ ក៏អាចជួយក្នុងការ រំលាយគ្រួសក្នុងតម្រងនោម (kidney stones) បានដែរ។ 



គ្រុនក្តៅ (fever) ទឹកត្រសក់មានសារធាតុគ្រប់គ្រងសីតុណ្ហាភាព ម្ល៉ោះហើយវាជាភេសជ្ជៈសមរម្យ 

មួយដែលអាចទទួលទានបាបពេលមានជម្ងឺគ្រុនក្តៅ ។

ការរលាក (inflammation) : ជនជាតិចិនគិតថា ត្រសក់សម្បូរទៅដោយសារធាតុសម្រួលសីតុណ្ហ ភាពរាងកាយ  "ធ្វើអោយកំដៅខ្លួួនត្រជាក់"  ម្ល៉ោះហើយវាមិនសមស្របសម្រាប់អ្នកដែលមាន ជម្ងឺឈឺសន្លាក់ឆ្អឹង (rheumatism) ។ ប៉ុន្តែឥឡូវនេះយើងដឹងថា ត្រសក់អាចជួយប្រឆាំងពពួកអាស៊ីត ប្រភេទ uric (uric acid) បានបង្កឱ្យមានបញ្ហារលាកនៅក្នុងសន្លាក់។ នៅពេលទទួលទានត្រសក់ វា បានអនុវត្តន៏ការងាររបស់ខ្លួនក្នុងការសំអាតសន្លាក់ទាំងនោះ ញង់ការឈឺចាប់ ហើយវាយលុក ទៅ លើអាសីុដប្រភេទ uric  នេះ មានន័យថា វាក៏ជួយលក្ខខណ្ឌៈប្រភេទនៃការលាកផ្សេងៗ ទៀត ដូចជា ជម្ងឺរលាកសន្លាក់ (arthritis) ជម្ងឺហឺត (asthma) និង រោគប្រគ្រីវ (gout) ។ 

កំណើនសក់ (hair growth)ទឹកត្រសក់ មានស៊ីលីកុន (silicon) និង ស្ពន់ធ័រ (Sulfur) ដែលមាន ប្រយោជន៍ពិសេស ក្នុងការលើកកម្ពស់នៃកំណើនសក់។ ក្រឡុកត្រសក់ជាមួយមើមការ៉ុត (carrot) សាឡាត់ (lettuce) ឬ ទឹកស្ពៃ spinach ។

ភ្នែកហើម (puffy eyes) : មនុស្សមួយចំនួនក្រោកឡើងនៅពេលព្រឹកដោយភ្នែកហើម  នេះប្រហែល ដោយសារតែការផ្ទុកទឹក (water retention) ច្រើនពេកក្នុងរាងកាយ (ឬ យំ) ។ ដើម្បីកាត់ បន្ថយនូវ ភាពហើមនេះ ចូរដាក់ចំណឹតត្រសក់ ២ ចំណិត គ្របភ្នែកប្រមាណជា ១០នាទី ។

លក្ខខណ្ឌៈនៃស្បែក្ (skin conditions): ផ្លែត្រសក់សម្បូរទៅដោយវីតាមីន C និង សារធាតុ anti-oxidants ជាធាតុផ្សំដ៏សំខាន់មួយក្នុងក្រែមសំអាង មួយចំនួនសម្រាប់ព្យាបាលជម្ងឺស្បែក eczema ជម្ងឺស្បែករបកក្រហម (psoriasis) មុនមុខ (acne) 

ស្បែកខ្លោចដោយសារកម្មរស្មីព្រះអាទឹត្យ (sunburn): លាបទឹកត្រសក់ នៅលើតំបន់ដែលរងការប៉ះ ពាល់ វាអាចបន្ថយនូវកំដៅ ។ 

ការផ្ទុកទឹក (water/fluids retention): ត្រសក់អាចផ្គត់ផ្គង់សារធាតុខនិជចាំបាច់ និង ស្ដារជាតិទឹកនៅ ក្នុងកោសិកា កាត់បន្ថយការផ្ទុកទឹកនៅក្នុងរាងកាយរបស់យើង ។



Molybdenum គឺជាខនិជបន្ទាប់បន្សំមួយ បានរកឃើញនៅក្នុងអាហារដូចជាទឹកដោះគោ - milk ឈីស - cheese គ្រាប់ធញ្ញជាតិប្រើប្រាស់ក្នុងអាហារពេលព្រឹក - cereal grains គ្រាប់ (ផ្លែឈើ) - nuts បន្លែសន្លឹក - leafy vegetables និង សាច់សរីរាង្គ - organ meat)

Connective tissues - ក្រុមជាលិកានៅក្នុងរាងកាយ ដែលរក្សានូវទម្រង់នៃរាងកាយ និង សរីរាង្គរបស់ខ្លួន និងផ្ដល់នូវរចនាសម្ព័ន្ធ និង ការគាំទ្រខាងក្នុង  

ស្វែងយល់អំពីអត្ថប្រយោជន៏នៃសីុលីកា និង សុខភាព ==> "Is silica the ultimate beauty vitamin?"
ស្វែងយល់អំពីអត្ថប្រយោជន៏នៃអាស៊ីត caffeic  ==> "Caffeic acid"
ស្វែងយល់អំពី ==> pH -
ស្វែងយល់អំពីដំបៅពោះវៀន ==> "Duodenal Ulcer"
ស្វែងយល់អំពី ==> "Connective tissues"
ស្វែងយល់អំពីជម្ងឺឈឺសន្លាក់ឆ្អឹង "Rheumatism disease
ស្វែងយល់អំពីអាស៊ីតប្រភេទ uric (uric acid in blood)
ស្វែងយល់អំពីការផ្ទុកទឹកនៅក្នុងរាងកាយ (water/fluids retention) 

http://juicing-for-health.com/basic-nutrition/healing-vegetables/health-benefits-of-cucumber.html

No comments:

Post a Comment