Sunday, May 25, 2014

ជីវ៉ាន់ស៊ុយ និង សុខភាព (Cilantro/Coriander leaves and health)

ដកស្រង់ពីអត្ថបទ "Health Benefits of Cilantro"

ជីវ៉ាន់ស៊ុយ - cilantro/coriander 

ជីវ៉ាន់ស៊ុយ (Cilantro or Coriander leaves) គឺ ជាឱសថមួយក្នុងចំណោមឱសថជាច្រើនប្រភេទ ដែលត្រូវបានប្រើប្រាស់ជាភ្នាក់ងារបំបាត់ជាតិពុលលោហៈ (metal) កម្រឹតធ្ងន់ សម្រាប់បន្សាប ជាតិ ពុលដោយសារធាតុអាលុយមីញ៉ូ (aluminium - Al)  សំណរ (lead - Pb) បារត (mercury)  cadmium - Cd និង សារធាតុដទៃទៀត ។

ជី Parsley អីុតាលីប្រភេទស្លឹកលា

លក្ខណៈប្រភេទ

ជីវ៉ាន់ស៊ុយ ត្រូវបានគេស្គាល់ផងដែរថា ជា CilantroCoriander ឬ ជីវ៉ាន់ស៊ុយចិន ។ គ្រាប់ និង ស្លឹករបស់វា ត្រូវបានប្រើជាគ្រឿងទេសសម្រាប់ដាំស្លរ (condiment)  ម្ល៉ោះហើយជីវ៉ាន់ស៊ុយត្រូវ បានគេចាត់ទុកថា ជាគ្រឿងទេស (spice) និង ជាឱសថ (herb) ។ ជីវ៉ាន់ស៊ុយស្រដៀងនឹង  parsley អ៊ីតាលីប្រភេទស្លឹកលា។ ជីទាំង ២ ប្រភេទ គឺ មានដើមកំណើតពី គ្រួសារតែមួយដែលគេហៅថា  Umbelliferae

អត្ថប្រយោជន៍អាហារូបត្ថម្ភ

ជីវ៉ាន់ស៊ុយ  គឺ សម្បូរទៅដោយសារធាតុគីមីធម្មជាតិ (phytonutrients) នឹង អុកស៊ីតប្រឆាំង។ ស្លឹក និង គ្រាប់របស់វាមានជាតិប្រេងសំខាន់ជាច្រើន ដែលមានប្រយោជន៍ក្នុងការប្រើប្រាស់ផលិតជា ឱសថបុរាណ។ វាប្រឆាំងនឹងក្លឹនស្អុយ វាជាថ្នាំបំបាត់ការឈឺចាប់់ សារធាតុ (aphrodisiac) ដែលមាន ក្នុងជីវ៉ាន់ស៊ុយ ជួយរំលាយអាហារ សម្លាប់មេរោគ (fungicidal) និង ជាសារធាតុរំញោចធម្មជាតិមូយ (stimulant) 

ជីវ៉ាន់ស៊ុយជាប្រភពដ៏ល្អនៃវីតាមីន វីតាមីនវីតាមីន K និង ដាននៃវីតាមីន ។ ផ្នែកខនិជ (minerals) វិញនោះ វាផ្ដល់នូវជាតិកាល់ស៉្យូម និង ប៉ូតាស៉្យូមជាច្រើន ដែលមានប្រយោជន៍សម្រាប់ ការបន្ថយជម្ងឺជាច្រើន ។ ជីវ៉ាន់ស៊ុយ ក៏មានផ្ទុកជាតិដែក (iron) ម៉ណេស៉្យូម (magnesium) និង សូដ្យូម (sodium)

អត្ថប្រយោជន៍សុខភាព

ជីវ៉ាន់ស៊ុយ មានស្លឹកតូចមែនតែសម្បូរទៅដោយសារធាតុល្អប្រពៃ ដែលធ្វីអោយវាជាឱសថមាន សារៈប្រយោជន៍ខ្លាំងណាស់សម្រាប់បន្ថយជម្ងឺជាច្រើន ។

លក្ខណៈសម្បត្តិថ្នាំផ្សះ (antibiotic properties) : សមាសធាតុថ្នាំផ្សះ សារធាតុ dodecenal ដែល បំបែកចេញពីជីវ៉ាន់ស៊ុយ ហើយបានតេស្តនៅក្នុងមន្ទីរពិសោធន៍ ។ លទ្ធផលដ៏គួរអោយចាប់ អារម្មណ៍នោះ គឺ សារធាតុនេះមានប្រសិទ្ធិភាពទ្វេរដងដូចជាថ្នាំផ្សះប្រភេទ gentamicin ដែលត្រូវ បានប្រើជាទូទៅនៅក្នុងការសម្លាប់បាក់តេរី Salmonella ដែលបង្កឡើងដោយចំណីអាហារ (food borne bacteria)

ប្រឆាំងមហារីក (anti-cancer): លក្ខណៈសម្បត្តិប្រឆាំងនឹងអុកស៊ីដនៃជីវ៉ាន់ស៊ុយ រួមមាន បេតាការ៉ូ (beta carotene - សារធាតុព៌ណលឿង ពណ៌ទឹកក្រូច) វីតាមីន C និង វីតាមីន E អាស៊ីត  ferulic  អាស៊ីត caffeic សារធាតុ  kaempferol, និង quercetin ។ អុកស៊ីដប្រឆាំងនេះ ជួយបន្ថយហានិភ័យ នៃ ភាពតានតឹងក្នុងកោសិកា (cells)  ដែលបណ្តាលអោយកើតជម្ងឺមហារីក 

ជាតិស្ករក្នុងឈាម (blood sugar): យោងតាមការសិក្សាមួយ ដែលពិសោធលើសត្វកណ្តុរមួយ ក្បាល បានបញ្ជាក់ថា ឱសថនេះ មានឥទ្ធិពលប្រឆាំងនឹងជម្ងឺទឹកនោមផ្អែម ហើយអាចគ្រប់គ្រង ជាតិស្ករក្នុងឈាម ។ ពេលដែលក្រឡុកជាទឹក ហើយទទួលទានជាប្រចាំ នោះជីវ៉ាន់ស៊ុយអាចជួយ ជំរុញការផលិតអាំងស៊ុយលីន (secretion of insulin) ដោយហេតុនេះវាបញ្ចុះជាតិស្ករក្នុងឈាម ។

ឆ្អឹងសុខភាព (bone health): ជីវ៉ាន់ស៊ុយ គឺ ជាប្រភពនៃជាតិកាល់ស៉្យូម ។ កាល់ស៉្យូម ជាសារធាតុ ចិញ្ចឹមដ៏សំខាន់ មួយ ដែលចាំបាច់សម្រាប់ការបង្កើត និង ការថែរក្សាឆ្អឹងឱ្យបានរឹងមាំ ។

សមត្ថភាពក្នុងការបញ្ចុះកូឡេស្តេរ៉ូ (cholesterol lowering ability) : ទទួលទានទឹកជីវ៉ាន់ស៊ុយ  អាច ជួយកាត់បន្ថយចំនួននៃខ្លាញ់ខូចខាត (peroxide lipid) នៅក្នុងភ្នាសនៃកោសិកា ។ ការសិក្សាបាន បង្ហាញថា ជីវ៉ាន់ស៊ុយ អាចបន្ថយកម្រិតកូលេស្តេរ៉ូអាក្រក់ និង បង្កើនកម្រិតកូឡេស្តេរ៉ុលល្អ ។

សុខភាពភ្នែក (eyes health): កម្រឹតខ្ពស់នៃសារធាតុ Beta-carotene និង អុកស៊ីតប្រឆាំងមាននៅ ក្នុងជីវ៉ាន់ស៊ុយ ជាឱសថដ៏ប្រពៃមួយ ដែលអាចជួយកាត់បន្ថយបញ្ហាភ្នែក ។ លើសពីនេះទៀត វាក៏ ជួយកាត់បន្ថយការគំរាមកំហែងដែលបានចោទដោយវិវត្តនភាពនៃវ័យ ដែលបានផ្សារភ្ជាប់ទៅនឹង បញ្ហាទស្សនៈវិស័យ ដូចជាអោនភាពនៃ macular (macular degeneration) និង ជម្ងឺភ្នែកឡើងបាយ (cataract) ។

បំបាត់ជាតិពុលលោហៈកម្រឹតធ្ងន់ (heavy metal detox):  ជីវ៉ាន់ស៊ុយ ស្ថឹតនៅក្នុងចំណោមឱសថ មួយចំនួន ដែលត្រូវបានប្រើជាភ្នាក់ងារបំបាត់ជាតិពុលលោហធាតុកម្រឹតធ្ងន់ ដើម្បីបន្សាប់សារធាតុ  អាលុយ មីញ៉ូម និង សំណរ ។ វាកាន់តែល្អប្រពៃបើលាយទឹកជីវ៉ាន់ស៊ុយនឹងម្សៅ chlorella   (សា រាយមួយ ប្រភេទ ដែលដុះក្នុងទឹកសាប) - ទទួលទានមួយអោន (ounce) ជារៀងរាល់ថ្ងៃ នោះអ្នក នឹងមាន អារម្មណ៍ថា ខួរក្បាលរបស់អ្នក គឺ ប្រសើរជាងមុន ។ ចូររក្សាទឹកនេះ ក្នុងទូរទឹកកក ។

បង្កើនប្រសិទ្ធភាពនៃភាពស៊ាំ (immune booster) :  វត្តមាននៃអុកស៊ីតប្រឆាំង ដែលសម្បូរទៅដោយ សារធាតុគីមីធម្មជាតិ ខនិជ និង វីតាមីន មាននៅក្នុងជីវ៉ាន់ស៊ុយ  បង្កើនប្រព័ន្ធភាពស៊ាំរបស់រាង កាយប្រឆាំងទប់ទល់នឹងការឆ្លងមេរោគ ។ 

គេងមិនលក់ (Insomnia) : សារធាតុគីមីធម្មជាតិ និងតម្លៃគុណភាពឱសថនៃជីវ៉ានស៊ុយ អាចជួយ សម្រួលដល់តុល្យភាព (rebalance) នៃសារធាតុគីមីនៅក្នុងរាងកាយឡើងវិញ ផ្តល់នូវប្រសិទ្ធិភាព ស្ងប់ស្ងាត់ដល់សរសៃប្រសាទ ហើយជួយដល់ដំណេកអោយកាន់តែងាយស្រួល។ 

ក្រួសក្នុងតម្រងនោម (kidney stone): ជីវ៉ាន់ស៊ុយ មានសារធាតុបញ្ចុះនិងបន្សាប់ ដែលអាចជួយ បន្ថយហានិភ័យនៃគ្រួសក្នុងតម្រងនោម

No comments:

Post a Comment