Friday, May 16, 2014

សាលាត់ល្ពៅដុតគុណភាពភោជ្ជនីដ្ធានសម្រាប់រដូវក្តៅ (cafe style roasted pumpkin for summer)

roasted-pumpkin-salad

ក្នុងអំឡុងខែនៃរដូវក្តៅយើងទទួលទានទឹកច្រើនដើម្បី រក្សាធាតុទឹកនៅក្នងរាងកាយរបស់យើង (hydrate our body) ហើយយើងមាននិន្នាការ មិនបរិភោគអាហារដូចចំណង់ចិត្ត ព្រោះតែធាតុ អាកាសក្តៅហួតហែង ។

ខ្ញុំធ្លាប់ទទួលទានសាលាត់ (salad) "ល្ពៅដុត" ពីមុន វាមានរស់ជាតិធ្ងាញ់ ហើយងាយស្រួលចម្អឹន ផងដែរ ។

ខាងក្រោមនេះជាគ្រឿងផ្សំ និង របៀបចម្អឹន  (ដោយលោកស្រី Sena Greene ម្ចាស់ Blog "Healthy Living Hub")

ប្រេងអូលីវ (olive oil) និង ទឹកខ្មេះ Balsamic 

គ្រឿងផ្សំ :


  • ល្ពៅ Butternut មួយចំហៀង (អាចប្រើប្រភេទល្ពៅស្រុកយើងជំនួស) - កាត់ជាដុំតូចៗ
  • ឈីសប្រភេទ feta (feta cheese) កន្លះដុំ  - បំបែកជាដុំតូចៗ
  • ខ្ទឹមក្រហម (red onion) ២ - ចឹតស្តើងៗ
  • ម្ទេស ២ ផ្លែ (chilly) - ចិតតាមបណ្តោលផ្លែម្ទេស
  • ទឹកឃ្មុំ (honey) ២ សា្លព្រា - (តាមចំណង់ចំណូលចិត្តរបស់យើង - option)
  • ប្រេងអូលីវ (olive oil) ២ ស្លាបព្រា
  • ប្រេងអូលីវ (olive oil) និង ទឹកខ្មេះ Balsamic លាយធ្វើជាទឹកសាលាត់ 
  • ល្ងរស (white sesame) 
  • គ្រាប់ធញ្ញជាតិ Pinenuts (បានលីងរួចជាស្រេច - តាមចំណងចំណូលចិត្តរបស់យើង)
  • ស្លឹកជីស្រស់ប៉ុន្មានត្រួយ (basil) ឬតាមចំណងចំណូលចិត្តរបស់យើង

ល្ពៅ Butternut 

វិធីសាស្រ្ត

បើប្រើចង្រ្កានអគ្គីសនី - កំដៅចង្រ្កានជាមុនក្នុងសីតុណ្ហាភាព ២២០ អង្សា (ខ្ញុំប្រើចង្រ្កានឆ្យូង បើ គ្មានចង្រ្កានអគ្គិសនី) ដាក់ល្ពៅ ស្លឹក basil ម្ទេស ក្នុងថាស ចាក់ប្រេង និង ទឹកឃ្មុំ រោយអំបិល និង ម្រេច លើបន្លែទាំងនោះ រួចច្របល់វា បន្ទាប់មករៀបលើថាសដុតនំសម្រាប់ចម្អឹន។ 

រយះពេលត្រូវចំណាយប្រហែលជា ២០-២៥ នាទី ឬរហូតដល់វាឡឿងពណ៌រួចក្រឡប់បន្លែម្តង។ 


ខណៈដែលបន្លែទាំងនោះបានចម្អឹនមានព៌ណប្រហាក់ប្រហែលគ្នាទាំងសងខាង យកបន្លែទាំង នោះចេញពីចង្រ្កនរួចរោយគ្រាប់ល្ង ពីលើ (និង pinenuts ផងដែរប្រសិនបើអ្នកចង់ ) ។ 

Rocket leaves
ក្រោយមកដាក់ បន្លែទាំងនោះ ចូលទៅក្នុងចង្រ្កានវិញ ដុតបន្តទៀតប្រមាណជា ៥ នាទី ឬរហូតដល់ គ្រាប់ល្ង ឬ  pinenuts បានបានប្រែព៌ណ។ ទុកអោយឱ្យត្រជាក់បន្តិចមុនពេលទទួលទាន ។

ឈីសប្រភទ Feta

ចិតខ្ទឹមបារាំងមួយ និងរៀបស្លឹករ៉ុក្កែត (rocket leaves - បើគ្មានស្លឹកនេះទេ យើងអាចប្រើស្លឹក សាឡាត់ជំនួសបាន) និងខ្ទឹមបារាំងនោះលើចាន ចាប់បន្លែដុតទាំងនោះ ឈីស feta  រួចស្រោច ប្រេងអូលីវ និង ទឹកខ្មេះ balsamic  (បរិមាណតាមចំណង់ចំណូលចិត្តរបស់យើង)។ 

រីករាយជាមួយសាលាត់ល្ពៅដុត

No comments:

Post a Comment