Wednesday, May 14, 2014

ទឹកផ្លែឈើក្រឡុកដែលសម្បូរទៅដោយវីតាមីន ដើម្បីកែលម្អអារម្មណ៍ និង បង្កើនភាពស៊ាំ

Vitamin Bomb To Improve Mood And Boost Immunity

(ដកស្រងពី Healthy Food Star)

ក្រៅពីរស់ជាតិឆ្ងាញ់ ភេសជ្ជៈផ្លែឈើនេះ គឺ សម្បូរទៅដោយវីតាមីន ហើយមានអត្ថប្រយោជន៏ល្អ ប្រពៃ ជាពិសេសចំពោះបុគ្គលទាំងឡាយណា ដែលមានបំណងពារខ្លួននឹងជម្ងឺផ្ដាសាយ។ 

គ្រឿងផ្សំ: 

  • ម្នាស់ចំណឹត ១០០ ក្រាម (100 g chopped pineapple)

  • ចេក ១ ផ្លែ (1 banana)
  • ផ្លែ kiwi ១ ផ្លែ (1 kiwi fruit)
  • ទឹកក្រូចច្របាច់ស្រស់ៗ ១ កែវ (1 glass of fresh orange juice)
  • ទឹក (ទទួលទាន) កន្លះកែវ (1/2 glass of water)
  • ទឹកក្រូចឆ្មាច្របាច់  (lemon juice)
  • ខ្ញីចញ្រ្ចាំ ១ មើម (1 chopped ginger) 

ការរៀបចំ

ដាក់​​គ្រឿងផ្សំទាំងអស់ នៅក្នុងក្រឡុក កិនប្រមាណជា ១០ វិនាទី ក្នុងល្បើនមធ្យម (ទទួលទាន ភ្លាមៗ ក្រោយពេលក្រឡុករួច) ។ 

ចេកធានាថា ធ្វើអោយឱ្យអារម្មណ៍របស់យើងប្រសើរឡើងវិញ ផ្លែ kiwi ក្រូចឆ្មា និង ទឹកក្រូចច្របាច់ ផ្តល់វីតាមីន C ដល់រាងកាយរបស់យើង និង សារធាតុចិញ្ចឹម ដែលបង្កើនប្រព័ន្ធភាពស៊ាំ (immune system)  ។ 

 "ផ្លែចេក-សារធាតុចិញ្ចឹម និង អត្ថប្រយោជន៏"

 "ផ្លែម្នាស់ -សារធាតុចិញ្ចឹម និង អត្ថប្រយោជន៏"

 "ផ្លែ kiwi -សារធាតុចិញ្ចឹម និង អត្ថប្រយោជន៏"

 "ផ្លែក្រូច -សារធាតុចិញ្ចឹម និង អត្ថប្រយោជន៏"

 "ផ្លែក្រូចឆ្មា - សារធាតុចិញ្ចឹម និង អត្ថប្រយោជន៏"

 "មើមខ្ញី - សរាធាតុចិញ្ចឹម និង អត្ថប្រយោជន៏"

អានអត្ថបទដើម ==> http://www.healthyfoodstar.com/vitamin-bomb-improve-mood-boost-immunity/ # sthash.a8xO1bF1.dpuf

No comments:

Post a Comment