Saturday, May 24, 2014

តើអ្នកបរិភោគអារម្មណ៍របស់អ្នក?

តើអ្នកបរិភោគអារម្មណ៍របស់អ្នក ? ជាសំណួរដែលយើងត្រូវចោទសួរមកកាន់រូបយើងផ្ទាល់ម្តង ម្កាល នេះបើយោងតាមអ្នកចិត្តវិទូ Victoria Kasunic (victoriakasunic.com) ។


យើងហាក់បីដូចជាស្វែងរកចំណីចំណុកទទួលទាន ពេលមិនមានអារម្មណ៏មិនសប្បាយចិត្ត បន្ទាប់ពីមានទម្លាស់ជាមួយមិត្តភ័ក្រ ការថ្នើសចិត្តពីនរណាម្នាក់ ឬ រឿងអ្វីមួយ ប៉ុន្តែនៅពេលដែល ធ្វើដំណើរទៅកាន់ផ្ទះបាយ បានក្លាយទៅជាចម្លើយរបស់យើងជារៀងរាល់ខណៈមានអារម្មណ៍ មិនល្អ ឬ រំជួលចិត្ត នោះវាអាចជាសញ្ញា ដែលយើងកំពុងប្រឈមមុខនឹងការជៀសវាងពីអារម្មណ៍ ពិតប្រាកដ របស់យើង ។

"សន្ទុះនៃអារម្មណ៏ និង ការប្រព្រឹត្តទាំងនេះ (គឹតតែទទួលទានចំណីចំណុកខណៈមានអារម្មណ៏មិន ល្អ) អាចបណ្តាលអោយលើសទម្ងន់ ឬ ទៅជាធាត់ ដែលជាកក្តាមួយមិនល្អប្រពៃ សម្រាប់សុខភាព រាងកាយរបស់អ្នក"  ។ "សតិអារម្មណ៍នេះ វាមានន័យថា អ្នកទប់ស្កាត់ និង ជៀសវាងអារម្មណ៍ ប្រាកដប្រជាមួយ ហើយវាអាចបង្កបញ្ហានៅក្នុងសាលារៀន ទំនាក់ទំនង និង អនាគតរបស់អ្នក "អ្នកចិត្តវិទូ Victoria Kasunic

តាមការសិក្សាមួយចំនួនបានបង្ហាញអោយឃើញថា ភាគច្រើននៃអ្នកបរិភោគចំណីចំណុក  ខណៈ មានអារម្មណ៏មិនល្អ គឺដោយសារតែ

  • ការធុញទ្រាន់ ...
  • ភាពតប់ប្រមល់
  • មានទុក្ខព្រួយ
  • ខឹងសម្បារ

អ្នកចិត្តវិទូ Victoria បានផ្តល់យោបល់ និងចែករំលែកសំណួរ ដែលយើងគួរតែចោទសួរមកកាន់ខ្លួន យើង ដើម្បីពិចារណាថា តើយើងទទួលទានចំណីចំណុកដោយមូលហេតុនៃភាពអត់ឃ្លាន ឬ ដោយ សារតែអារម្មណ៍រំជួលចិត្តរបស់យើង ។ 


  • តើខ្ញុំមានអារម្មណ៍តប់ប្រមល់? 
  • តើខ្ញុំពិតជាអត់ឃ្លាន? 
  • តើខ្ញុំបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់ខ្ញុំ? 
  • តើខ្ញុំបរិភោគនេះ ព្រោះវាធ្វើអោយខ្ញុំមានអារម្មណ៍អត់ធ្មត់ សប្បាយចិត្តជាង ឬ មិនសូវខឹង ? 
  • តើខ្ញុំចង់បរិភោគនេះជាការផ្តល់រង្វាន់ដល់ខ្លួនឯងសម្រាប់ការសម្រេចអ្វីមួយ? 
  • តើខ្ញុំចង់បរិភោគនេះពីព្រោះនេះខ្ញុំមានអារម្មណ៍ថាខ្ញុំមានសុវត្ថិភាព?

Source: Dolly (online edition) អត្ថបទដើម "Are you eating your feeling?"
http://www.dolly.com.au/advice/body-happy/2014/5/are-you-eating-your-feelings/

No comments:

Post a Comment