Saturday, May 31, 2014

ទឹកផ្លែឈើ និង បន្លែសម្រាប់បន្សាប់សារធាតុពុល និង សុខភាពតម្រងនោម

ដកស្រង់ពីអត្ថបទ "Kidney Detox Drink"


តើអ្នកដឹងទេថា

តម្រងនោម (kidney)  របស់យើង មានរូបរាងប្រហាក់ប្រហែលនិងគ្រាប់សណ្តែក មានទំហំប៉ុនដៃ ក្តាប់ (របស់យើង) ។ តួនាតីរបស់វា គឺ ទាញយកកាកសំណល់ និង ទឹកលើសលប់ពីក្នុងឈាម ដើម្បីបង្កើតទៅជា ទឹកមូត្រ ។  ទឹកមូត្រហូរពីតម្រងនោមទៅកាន់ផ្លោកនោមតាមរយៈបំពងទឺកមូត្រ (ureters) ។

តម្រងនោម គឺ ជាអ្នកប្រមូលសំរាមដ៏ទំនើប ។ ជារៀងរាល់ថ្ងៃតម្រងនោមរបស់យើង ច្រុុះ ឬ លាង សម្អាតឈាមប្រមាណជា ២០០ quarts ១៨៩.២៧ លីត្រ  រេងកាកសំណល់ចេញប្រមាណជា ២ quarts និងបរិមាណទឹកលើសលប់នៅក្នុងឈាមផងដែរ ។

អ្វីខ្លះដែលយើងអាចជួយតម្រោងនោមរបស់យើងបាន

  • កំណត់ការទទួលទានគ្រឿងស្រវឹងនិងភេសជ្ជៈរបស់យើង។ ភេសជ្ជៈទាំងនេះ អាចបណ្តាល អោយកើតមានបញ្ហាដល់មុខងារតម្រងនោម (kidney functions) និង ប៉ះពាល់សមត្ថភាព របស់ពួកគេ ក្នុងការកម្រិតសមាសភាពនៃសារធាតុរាវ និង សារធាតុ អេឡិចត្រូ (electrolytes - គឺ ជាខនិជ (minerals) នៅក្នុងឈាម និង វត្ថុរាវផ្សេងៗ ទៀត នៅក្នុងរាងកាយរបស់យើង ដែលមានផ្ទុកចរន្តអគ្គីសនី នៅក្នុងរាងកាយ ។ 

ការទទួលទានគ្រឿងស្រវឹង និង ភេសជ្ជៈ (soft drinks) ប្រចាំថ្ងៃ អាចនាំឱ្យមានអោនភាព/បន្ទាបនៃ ការប្រមូលផ្តុំនៃអេឡិចត្រូសំខាន់ៗ នៅក្នុងឈាម និង តុល្យភាពអាល់កាឡាំង (alkalinity balance) របស់រាង កាយ ។

ទម្លាប់មួយចំនួន ដែលអាចបណ្តាលឱ្យមានបញ្ហាដល់តម្រងនោមរបស់យើង


  • មិនបានបញ្ចេញ / បន្ទោរបង់ជើងតូចអោយអស់ពីប្លោកនោមនៅពេលដែលមានតម្រូវការ 
  • មិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់ 
  • បរិភោគរបបអាហារដែលមានប្រូតេអ៊ីនច្រើនលើសលប់ (high protein diet)
  • បរិភោគអាហារកែឆ្នៃបឬចម្រាញ់ច្រើនពេក 
  • ការអូសបន្លាយក្នុងការប្រើប្រាស់ថ្នាំ (prolonged use of medication) 
  • មិនបានសម្រាកឱ្យបានគ្រប់គ្រាន់


ការពារតម្រងនោម និង ប្លោកនោមរបស់យើងជាមួយផ្លែក្រូច (orange) ទំពាំងឫស្សីបារាំង (asparagus) និង ជីវ៉ាន់ស៊ុយ  (cilantro/coriander leaves) - មានប្រយោជន៍ ក្នុងការការពារជម្ងឺ និង ការបង្កើត ថ្មតម្រងនោម។ 

ទោះបីជាវាមានអត្ថប្រយោជន៏យ៉ាងនេះក្តី គឺ វាមិនមែនជាអាជ្ញាប័ណ្ណសម្រាប់ការទទួលទានគ្រឿង ស្រវឹង / ភេសជ្ជៈនោះឡើយ!

គ្រឿងផ្សំ

ផ្លែក្រូច ២ ផ្លែ
ផ្លែប៉ោមពណ៌បៃតង ២ ផ្លែ
ទំពាំងឫស្សីបារាំង ៨ - ១០ ដើម  
ជីវ៉ាន់ស៊ុយមួយពែង 
ទឹកក្រូចឆ្មា (មួយច្របាច់) 
មើមខ្ញី កន្លះអ៊ីញ

អត្ថប្រយោជន៍សុខភាព: 

សម្រួលដល់សភាពប្រពៃនៃឈាម (alkalizing)
ជួយទប់ស្កាត់ក្រួសក្នុងតម្រងនោម 
ជួយបំបាត់ការហើមពោះ ឬ ហើម ខណៈមានរដូវ (menstrual) 
សម្បូរទៅដោយសារជាតិតិប្រឆាំងនឹងការរលាក (inflammatory) អុកស៊ីដប្រឆាំង (antioxidants) និង សារជាតិ ប្រឆាំងនឹងមហារីក (anti cancer)។ 
ផ្គត់ផ្គង់អេឡិចត្រូ និង ស្ដារជាតិទឹកនៅក្នុងកោសិកា (cells)



No comments:

Post a Comment