Monday, May 26, 2014

ព្យាបាលរោគហើមពោះតាមវិធីធម្មជាតិ

ដកស្រង់ពីអត្ថបទ "Beat bloat



បើយើងក្រឡេកមើញគ្រឿងផ្សំ បន្លែម្យ៉ាងដែលប្រហែលជាពិបាករកនៅស្រុកខ្មែរ គឺ Fennel ។

Fennel

តើអ្នកដឹងទេតើរោគហើមពោះបណ្តាលមកពីអ្វី?

មានមូលហេតុជាច្រើនដែលបណ្តាលអោយហើមពោះ ។ រោគហើមពោះ គឺ ជាលទ្ធផលនៃឧស្ម័នដ៏ លើសលប់  ដែលបានផលិតនៅក្នុងពោះវៀន ។ 

មូលហេតុទាំងនោះអាចរួមមាន៖

ការលេបខ្យល់ (swallowing air ឬ ពាក្យសមាញ្ញរបស់យើងតែងតែហៅថាខ្យល់ចូលពោះ) ទល់លា មក (constipation) អាការ៖មុនពេលមករដូវ (Pre-menstruation Syndrome សរសេកាត់ថា PMS) អតុល្យភាពមេរោគ នៅក្នុងពោះវៀន (imbalanced intestinal flora), ថ្នាំសង្កូវ ឬ ថ្នាំពេទ្យ (Medica- tions) ជម្ងឺពោះវៀន (Irritate Bowel Sydrome  សរសេកាត់ថា IBS - លក្ខណៈប្រភេទ វេជ្ជសាស្រ្ត មួយ ដែលបណ្តាលឱ្យឈឺពោះ ហើម ពោះ ទល់លាមក ឬ រាគ) ឬ ជម្ងឺពោះវៀនផ្សេងៗ ទៀត ។

ប្រសិនបើការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តបានបង្ហាញថា អ្នកមានជម្ងឺពោះវៀនពឹតប្រាកដនោះ អា ហារដែលអ្នកបានបរិភោគ (ឬ មិនបានបរិភោគ) អាចជាកក្តាដែលបណ្តាលឱ្យហើមពោះ។

អ្វីដែលអ្នកអាចធ្វើបាន គឺ ការលៃតម្រូវរបបអាហាររបស់អ្នក នោះវាអាចកាត់បន្ថយ / លុបបំបាត់ អារម្មណ៍ហើមពោះនេះ ។

ម្ហូបអាហារ ឬ ទម្លាប់ដូចរៀបរាប់ខាងក្រោមនេះ អាចជាបណ្តាលឱ្យហើមពោះ:


  • ការប្រើប្រាស់បំពងប៊ឺត (straw) ពេលទទួលទានទឹក
  • ទំពារស្ករកៅស៊ូ 
  • រំលងអាហារ (skipping meal)
  • ការបរិភោគផ្លែឈើបន្ទាប់ពីទទួលម្ហូបអាហារ 
  • បរិភោគអាហារចៀន (fried) / ចំណីអាហារដែលមានជាតិខ្លាញ់លើសលប់ (greasy foods)
  • ការបរិភោគអាហារកែឆ្នៃ (processed foods) ឬអាហារដែលសម្បូរទៅដោយជាតិសូដ្យូម (foods high in sodium)
  • ទទួលទានភេសជ្ជៈសូដា (soda) / ភេសជ្ជៈកាបូហីុត្រាត (Carbohydrated drinks
  • សារធាតុផ្អែមសិប្បនិម្មិត (artificial sweeteners) និង អាហារដែលសម្បូរទៅដោយជាតិស្ករ (sugary foods)
  • ទទួលទានផលិតផលទឹកដោះគោ (dairy products)
  • បរិភោគអាហារដែលមានជាតិម្សៅច្រើន (foods high in starch
  • បរិភោគបន្លែនិងដែលមានជាតិសរសៃច្រើន (high in fiber
  • បរិភោគបន្លែដែលផលិតសារធាតុឧស្ម័នដូចជា ផ្កាខាត់ណាព៌ណបៃតង (broccoli) ស្ពៃក្តោប (Cabbage) ផ្កាខាត់ណាព៌ណស (Cauliflower) ខ្ទឹមបារាំងជាដើម

គ្រឿងផ្សំសម្រាប់ទឹកក្រឡុក

  • ផ្លែម្នាស់មួយចំហៀង (ផ្លែតូចល្មម) 
  • បន្លែ fennel មួយចំហៀង (ធុនមធ្យម) 
  • បន្លែ Celery ២ ធាង 
  • ខ្ញី ប្រវែងប្រមាណជា ១ អ៊ីញ 

គួរដឹងអំពីម្ហូបអាហារដែលអ្កទទួលទានហើយរក្សាសុខភាពរបស់អ្នក ។

អត្ថប្រយោជន៏នៃ

ផ្លែម្នាស់ : ផ្ទុកអង់ស៊ីមដែលលើកកម្ពស់ការរំលាយអាហារ (digest -promoting enzymes) ។បន្លែ Celery អាចជួយបំបាត់ការហើមពោះ (bloating) និង ការស្ដុកទឹកក្នុងរាងកាយ (water retention
បន្លែ fennel និង ខ្ញី គឺ ជាអាហារដ៏ល្អក្នុងការបង្កើតមេរោគពោះវៀន។
នេះអាហារដើម្បីផ្តួលរោគហើមពោះ!


No comments:

Post a Comment