Monday, May 12, 2014

អត្ថប្រយោជន៏នៃការទទួលទានផ្សឹត តែបៃតង និង សុខភាពស្រ្តី

Button mushroom

ដកស្រងពី "The Eden Prescription"


ផ្សិត អាចកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកសុដន់ (breast cancer) ដល់ទៅ ៦៥% : នេះបើយោង តាមការស្រាវជ្រាវមួយពីប្រទេសកូរ៉េខាងត្បូង (South Korea) ។ ការបរិភោគផ្សិតចំនួន ១១ ក្រាម ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យជម្ងឺមហារីកសុដន់ស្រ្តីដល់ទៅ៦៥% ហើយជាពិសេក្នុង ចំណោមស្រ្តីវ័យក្មេង ដែល មានវ័យមុនកំណត់អស់រដូវ (pre-menopausal) ត្រូវបានគេបានរក ឃើញថា អាត្រានៃហានិភ័យនៃជម្ងឺមហារីកសុដន់នេះ បានថយចុះដល់ទៅ៧០% ។

Button mushrooms

ផ្សឹត ដែលស្ត្រីនៅក្នុងការសិក្សានេះ បានទទួលទាន គឺ ប្រភេទផ្សឹត Oyster  ផ្សិត Oak ផ្សិត button និង "  winter fungus " ។ 

Oyster mushroom

ការសិក្សានៅក្នុងមន្ទីរពិសោធន៍ (labs studies) មួយចំនូនបានបង្ហាញអំពីសមាសធាតុមួយចំនួន នៅក្នុងផ្សិត (ដូចជា Beta- glucans ) មិនត្រឹមតែសម្លាប់កោសិកាមហារីកសុដន់ដោយផ្ទាល់ ប៉ុន្តែវាក៏ បានបង្កើនប្រព័ន្ធភាពស៊ាំ (immune system) ដើម្បីតបទល់នឹងជម្ងឺមហារីក (cancer)។ 

Winter fungus

ការសិក្សាមួយផ្សេងទៀត ក្នុងចំណោមប្រជាជនដែលទទួលទានផ្សឹត ជាពិសេសស្រ្តីភេទ ក៏ត្រូវ បានរកឃើញថា បានទទួលអត្ថប្រយោជន៍ស្រដៀងគ្នានេះដែរ ។ អត្ថប្រយោជន៏រឹតកាន់តែទៅទៀត ចំពោះស្រ្តីដែលទទួលតែពណ៌បៃតង (green tea) ។

ការសិក្សាមួយថ្មីទៀតពីប្រទេសចិន បានរកឃើញថា ស្ត្រីដែលទទួលទានតែបៃតង ១ ពេង ក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ បន្ថែមទៅលើការបរិភោគផ្សិត (បរិមាណចំនួនដូចបានរៀបរាប់ខាងលើ) នោះហានិភ័យនៃការរងគ្រោះដោយជម្ងឺមហារីកសុដន់ អាចមានប្រហែលជា១០%  ។ 

#Mushroom #BreastCancer #Shiitake # Glucan
http://www.ncbi.nlm.nih.gov/pubmed/20432168

Source: "The Eden Prescription"

No comments:

Post a Comment