Wednesday, May 21, 2014

អត្ថប្រយោជន៏នៃផ្លែកន្ទឹម (Benefits of Pomegranate)


អត្ថប្រយោជន៍អាហារូបត្ថម្ភ 


ផ្លែកន្ទឹម Pomegranates សម្បូរទៅដោយសារាធាតុ  punicalagins  ដែលបានរកឃើញថា មាន សមាសភាគប្រឆាំងនឹងអុកស៊ីដ (antioxidant) មួយដ៏ខ្លាំងក្លា។ 



ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា សមត្ថភាពនៃការប្រឆាំងនឹងអុកស៊ីដនៅក្នុងផ្លែឈើនេះ គឺ ទ្វេរដង ឬ បីដងខ្ពស់ជាងសាតធាតុប្រឆាំងនឹងអុកស៊ីដ ដែលមាននៅក្នុងស្រាក្រហម (red wine) តែបៃតង (green tea) និង ផ្លែឈើដទៃទៀត ដែលគេស្គាល់ថា មានកម្រិតខ្ពស់នៃការ ប្រឆាំងនឹងអុកស៊ីដ blueberries cranberries និងក្រូច (oranges) ។ 



ផ្លែកន្ទឹម ក៏ជាប្រភពដ៏ល្អនៃវីតាមីន B (riboflavin thiamin និង niacin), វីតាមីន C កាល់ស្យូម (calcium) ផូស្វ័រ (phosphorus) និងសារធាតុខនិជ (minerals) មួយចំនួន ដែលមានអានុភាព រារាំងដល់ និង ផ្លាស់ប្តូរជម្ងឺជាមួយចំនួនផងដែរ ។


អត្ថប្រយោជន៍ សុខភាព


ការសិក្សាថ្មីមួយ បានបង្ហាញ ថាការទទួលទានទឹក ផ្លែកន្ទឹមជាញឹកញាប់ គឺ មានអត្ថប្រយោជន៍ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពប្រែប្រួលឡើងរឹងនៃសរសៃឈាម ( atherosclerosis ) ។ វា ជួយ កាត់បន្ថយ កត់សុី (oxidation) នៃកូឡេស្តេរ៉ុលអាក្រក់ LDL  ដែលមានចំណែកក្នុងការធ្វើអោយ ស្ទះនិងភាពរឹងនៃ សរសៃឈាម



ការសិក្សាមួយផ្សេងទៀត បានបង្ហាញថា ផ្លែកន្ទឹម pomegranates មានសារធាតុជាវិជ្ជមាន មួយដ៏មានឥទ្ធិពលប្រឆាំងនឹងមហារីក ជាពិសេស ជម្ងឺមហារីក ក្រពេញប្រូស្តាត (prostate cancer) 



អត្ថប្រយោជន៏ជាវិជ្ជមាន ក្នុងការទទួលផ្លែ ឬ ទឹកផ្លែកន្ទឹម រួមមាន:



ភាពស្លកសាំង (anemia)ជាពិសេសសម្រាប់ស្ត្រី  ក្រោយមានរដូវខែ - លាយម្សៅ cinnamon មួយ ស្លាបព្រាកាហ្វេ ទឹកឃ្មុំជាមួយនឹងទឺកផ្លែកន្ទឹម មួយកែវ រួចទទួលទានទឹកនោះ


រមាស់រន្ធគូថ (anal itch) ជាញឹកញាប់ រមាស់នៅក្នុងតំបន់ រន្ធគូថ ត្រូវបានបណ្តាលដោយសារ ប៉ារ៉ាស៊ីត (parasites) នៅក្នុងពោះវៀន ដែលចូលទៅពងនៅក្នុងតំបន់រន្ធគូថ ។ អាំង ស្បែកផ្លែកន្ទឹម មួយចំនួន រហូតដល់វាជាប្រែព៌ណដូចសំបកផ្លែត្នោតនិងផុយ ។ បន្ទាប់មក បុកកំទេចសំបកនោះ ទៅជាម្សៅ រួចលាយជាមួយនឹងប្រេងអូលីវ (olive oil) ។ លាបម្សៅនេះនៅរន្ធគូថ វាអាច សម្លាប់ប៉ារ៉ាស៊ីតទាំងនោះ 

ប្រឆាំងនឹងភាពទ្រុតទ្រោម (anti-ageing) : យើងទាំងអស់គ្នាដឹងថា សារធាតុប្រឆាំងនឹងអុកស៊ីដ គឺ មានប្រសិទ្ធិភាព ខ្ពស់ ក្នុងការជួយការពារស្បែកពីការខូចខាតដោយសារ រ៉ាឌីកាល់សេរី (free radicals) ដែលគេស្គាល់ថាបង្កឱ្យមានសញ្ញានៃភាពទ្រុតទ្រោម ។


ជម្ងឺហឺត (asthma): វីតាមីន C (ascorbic acid) នៅក្នុងផ្លែកន្ទឹមមានសារធាតុ ប្រឆាំងនឹងភាពរលាក (anti-inflammatory)។ វា អាចកាត់បន្ថយដកដង្ហើមតឹង ជាពិសេសកុមារដែមានជម្ងឺ ហឺត ។


សរសៃឈាមឡើងរឹង (atherosclerosis) : ទឺកផ្លែកន្ទឹមអាចជួយសម្អាតសារធាតុកកផ្តុំនៅក្នុង សរសៃឈាមអារទែ (build-up of arterial deposit) ការកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង (heart diseases) និង ជម្ងឺដាច់សរសៃឈាមខួរក្បាល (stroke)។

ហូរឈាមដោយសារឬសដូងបាត (bleeding piles/hemorrhoid): ប្រើប្រាស់សំបកផ្លែកន្ទឹមមួយ ពី ប្រភេទពូជមានសារធាតុជូរ ពុះយកសាច់pulp លាយក្នុងទឹកប្រមាណជា ២ ពែង ដាំរម្ងាស់ មួយ សន្ទុះធំ លាយជាមួយទឹកទឹកឃ្មុំ មុនពេលទទួលទានទឹកនោះ ។ គួរទទួលទានអោយបាន ២ ដង ក្នុងមួយថ្ងៃ រហូតដល់បានសះស្បើយ ។

ការបង្ការជម្ងឺមហារីក (cancer prevention) : មាតិកានៃសារធាតុប្រឆាំងនឹងអុកស៊ីដកម្រឹតខ្ពស់ អាច ជួយការពារដល់កោសិកា (cells) ពី​​ការខូចខាតបង្កឡើងដោយ រ៉ាឌីកាល់សេរី  (free radicals) ។ ទទួលទានទឹកផ្លែឈើ ដែលសម្បូរទៅដោយសារធាតុប្រឆាំងនឹងមអុកស៊ីត អាចជួយគាំពារពីជម្ងឺ មហារីក ។

កូលេស្តេរ៉ុល (cholesterol) : ទទួលទាន ទឹកផ្លែឈើ ដែលសម្បូរទៅដោយសារធាតុ ប្រឆាំងនឹង អុកស៊ីដ ត្រូវបានគេទទួលស្គាល់ថា អាចប្រយុទ្ធប្រឆាំងនឹងភាពតានតឹងអុកស៊ីដ ដែលបង្កបញ្ហា ដល់ ការ សម្រួលនៃ កូលេស្តេរ៉ូលប្រភេទ LDLs នៅក្នុងឈាម ។

រាគមួល (Dysentery) : ទទួលទានទឹកផ្លែកន្ទឹមស្រស់ ដើម្បីបន្ធូរការឈឺចាប់ និងការរលាក ដែលបង្ក ឡើងដោយ ជម្ងឺរាគរូសធ្ងន់ធ្ងរ ជាពិសេសពេលមានឈាមនិងទឹករំអិលនៅក្នុងលាមក ។


ភាពស៊ាំ (immune system) : សារធាតុចិញ្ចឹមប្រឆាំងនឹងអុកស៊ីដ នៅក្នុងផ្លែកន្ទឹម មានសារៈសំខាន់ យ៉ាងខ្លាំង ក្នុងការកសាងប្រព័ន្ធភាពស៊ាំរបស់យើង។ គួរទទួលទានទឹក ដែលមានសារធាតុប្រឆាំង នឹងអុកស៊ីដ ខណៈដែលអ្នកមានអារម្មណ៍ថា មានរោគផ្តាសាយ (cold) ។



ការបាត់បង់ចំណង់អាហារ (loss of appetite) : ប្រសិនបើ អ្នកមិនអាចបរិភោគអាហារ (solid foods) យ៉ាងហោចណាស់ អ្នកអាចទទួលទានបាន! ទឹកផ្លែកន្ទឹម អាចជួយបង្កើនចំណង់អាហារ របស់អ្នក។



ជម្ងឺចង្អោរ (morning sickness) : លាយទឹកផ្លែកន្ទឹម ទឹកឃ្មុំ (honey) ជាមួយទឹក ។



ឈឺក (sore throat) : ទឹកផ្លែកន្ទឹមអាចជួយកាត់បន្ថយការឈឺចាប់ និង ភាពក្រហមនៅក្នុង បំពង់ក។


Source: Juicing for Health, អានអត្តបទដើម ==> "Health benefits of Pomegranate"
http://juicing-for-health.com/basic-nutrition/healing-foods/health-benefits-of-pomegranate.html

ស្វែងយល់បន្ថែមអំពីអត្តប្រយោជន៏នៃផ្លែកន្ទឹម "Powerful Disease Protection from Pomegranate"
http://www.drfuhrman.com/library/powerful_disease_protection_from_pomegranate.aspx

No comments:

Post a Comment