Saturday, May 24, 2014

Antigen សម្រាប់ផលិតថ្នាំបង្ការជម្ងឺគ្រុនចាញ់




ក្រុមអ្នកស្រាវជ្រាវ រួមមានអ្នកស៊ើបអង្កេតពីវិទ្យាស្ថានជាតិផ្នែកប្រត្តិកម្មនឹងសារធាតុ និង ជម្ងឺឆ្លង (National Institute of Allergy & Infectious Diseases - NIAID) នៃមន្ទីរពេទ្យ Rhode Island និង សាកលវិទ្យាល័យវេជ្ជសាស្រ្ត Harvard (Harvard Medical School) នៃរដ្ឋ Massachusetts -បាន កំណត់អត្តសញ្ញាណនៃ antigen ដែលគេហៅថា Plasmodium egress schizont Campylobacter antigen-1 (PfSEA-1) ។

ការធ្វើតេស្តបន្ថែមទៀតទៅលើ antigen នេះ បានបង្ហាញថា វាបានបឈ្ឈប់ប៉ារ៉ាស៊ីតគ្រុនចាញ់ (malaria parasite) ពីការចាកចេញពីកោសិកាឈាមក្រហមមួយទៅកាន់កោសិកាឈាមក្រហម មួយផ្សេងទៀត។ 

បើយោងតាម​​សាសហអ្នកនិពន្ធលោកបណ្ឌិតលោក Jonathan Kurtis ជាប្រធាននៃមជ្ឈមណ្ឌល ស្រាវជ្រាវសុខភាពអន្តរជាតិ (Center for International Health Research) នៅមន្ទីរពេទ្យ Rhode Island ។ លោកបានពន្យល់ថា: 


អ្នកស្រាវជ្រាវជាច្រើន កំពុងព្យាយាមរកវិធី ដើម្បីអភិវឌ្ឍថ្នាំបង្ការជម្ងឺគ្រុនចាញ់ ដោយរារាំងប៉ារ៉ា ស៊ីត  ចូលទៅកោសិកាឈាមក្រហម ហើយយើងបានរកឃើញវិធីមួយរារាំងវា (ប៉ារ៉ាស៊ីត) ពីការ ចាកចេញពីកោសិកា ខណៈដែលវាបានចូលទៅដល់កោសិកាឈាមក្រហមនោះ ។ ប្រសិនបើ ប៉ារ៉ាស៊ីតនេះ ត្រូវបានឃាំងជាប់នៅក្នុងកោសិកាឈាមក្រហម នោះវាមិនអាចចេញទៅគ្រប់ទី កន្លែង - នេះបានសេចក្តីថា វាមិនអាចធ្វើការខូចខាតណាមួយបន្ថែមទៀត ។

Source: Medical News Today អត្ថបទដើម ==>.  "Novel antigen holds promise for malaria vaccine"


*Antigen គឺ ជាសារធាតុដែលបណ្តាលឱ្យប្រព័ន្ធការពាររាងកាយរបស់យើង ផលិតអង្គបដិប្រាណ ណាមួយ ប្រឆាំងនឹងសារធាតុនោះ ។ antigen អាចជាសារធាតុមួយដែលមាននៅក្នុងបរិស្ថាន ដូច ជា សារធាតុគីមី  (chemicals) បាក់តេរី (bacteria)  វីរ៉ុស (virus) ឬ លំអង (pollen) ។ antigen ក៏អាចបាន បង្កើតឡើងនៅក្នុងរាងកាយ ដោយបាក់តេរីជាតិពុល ឬ ជាលិកានៃកោសិកា ។

No comments:

Post a Comment