Tuesday, April 15, 2014

តើបរមតិ/ប្រតិមិតនៃភាពធាត់ជ្រុលពេកគឺជាអ្វី? (What is the obesity paradox?)

ការលើសទម្ងន់ (Overweight) ឬ ភាពធាត់ពេក (Obesity) ត្រូវបានគេទទួលស្គាល់ថា បានបង្កើននូវ ហានិភ័យរបស់យើងនឹងជម្ងឺដ៏ធ្ងន់ធ្ងរ មួយចំនួន ដូចជា ជម្ងឺទឹកនោមផ្អឺមប្រភេទទី ២ និង ជម្ងឺបេះដូង ជាដើម ។ ប៉ុន្តែការសិក្សាថ្មីៗ នេះ នៅសហរដ្ឋអាមេរិក បានចុះផ្សាយដោយ "សមាគមន៏វេជ្ជសាស្រ្តនៃសហរដ្ធអាមេរិក" (Journal of the American Medical Association) បាន រកឃើញថា ការលើសទម្ងន់ ឬ ភាពធាត់ពេក ដែលស្ថឹតនៅក្នុងចំណាត់ថ្នាក់ទី ១ ពិតជាមាន ឱកាសរស់រានមានជីវិតកាន់តែប្រសើរពីជម្ងឺរ៉ាំរ៉ៃមួយចំនួន ដែលបានបង្ករឡើងពីការលើសទម្ងន់ ឬ ភាពធាត់ពេក មិនចំពោះថាគេមានអាយុតិច ឬ ច្រើននោះទេ ។





ពាក់ព័ន្ធនឹង "ការលើសទម្ងន់ ឬ ភាពធាត់ពេក ដែលស្ថឹតនៅក្នុងចំណាត់ថ្នាក់ ទី ១ ជាអ្នក ដែល មានឱកាសរស់រានមានជីវិតកាន់តែប្រសើរ ពីជម្ងឺរ៉ាំរ៉ៃមួយចំនួននោះ" លោក John Dixon (ប្រធាន អ្នកជំនាញស្រាវជ្រាវភាពធាត់ពេក ពីវិទ្យាស្ថាន Baker IDI ផ្នែកជម្ងឺបេះដូង និង ជម្ងឺទឹកនោមផ្អែម - Baker IDI Heart and Diabetes Institue) បានមានប្រសាសន៏ថាៈ-

"ទម្ងន់វាកាន់តែធ្ងន់ពេលណា គឺ វាកាន់តែប្រសើរក្នុងការទទួលការព្យាបាល ពិសេសអ្នកដែលមាន ជម្ងឺមហារីកគ្រប់ប្រភេទ ពីព្រោះពួកគេមានសាច់ដុំ និង ជាតិខ្លាញ់បម្រុងកាន់តែច្រើន ខណៈដែល ពួកគេស្ថិតនៅក្រោមភាពតានតឹង" ។

ពាក់ព៌ន្ធនឹងបញ្ហានេះ លោកសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ Joseph Proietto នៃសាកលវិទ្យាល័យ ទីក្រុង Melbourne ប្រទេស Australia បានលើកឡើង ឧទាហរណ៏មួយ មកប្រៀបធៀបៈ-

បុគ្គលម្នាក់ដែលមាន សន្ទស្សន៏ម៉ាស់នៃរាងកាយ ១៩   ដែលមានសុខភាពល្អនិងរឹងមាំ និង បុគ្គល ម្នាក់ទៀត ដែលមានសន្ទស្សន៏ម៉ាស់នៃរាងកាយ ៣៤ ហើយគេទាំង ២ នាក់ បានទទួលរងគ្រោះពី ជម្ងឺគាំងបេះដូង ដោយសារតែកូឡេស្តេរ៉ុលមានកម្រឹតខ្ពស់ ។ តើនរណានឹងមានឱកាសច្រើនក្នុង ការរស់រានមានជីវិត? ភស្តុតាងបានបង្ហាញថា មនុស្សដែលមានសន្ទស្សន៏ម៉ាស់នៃរាងកាយ ៣៤ គឺ មានឱកាសល្អប្រសើរជាង។

នេះវាអាចជាដោយសារតែ មនុស្សដែលធាត់លើសទម្ងន់ ជាញឹកញាប់ គេត្រូវបានទទួលការ ព្យាបាលរួចទៅហើយសម្រាប់លក្ខខណ្ឌសុខភាពមួយចំនួន ដូចជា សម្ពាធឈាមខ្ពស់ (High blood pressure) និង កូឡេស្តេ រ៉ុល (Cholesterol) ។ 

មនុស្សដែលគ្មានបញ្ហានឹងទម្ងន់ខ្លួនរបស់គេ នោះប្រហែលជា មិនបានដឹងថា ពួកគេមានបញ្ហាសុខ ភាព នេះជាគុណវិបត្តិមួយ ប្រសិនបើពួកគេធ្លាក់ខ្លួនឈឺភ្លាមៗ ។

ការបំបែកសន្ទស្សន៏ម៉ាស់នៃរាងកាយ

មាត្រដ្ឋានសន្ទស្សន៏ម៉ាស់នៃរាងកាយ ត្រូវបានគេប្រើនៅទូទាំងពិភពលោក និង ត្រូវបានគេចាត់ទុក ថា ជាវិធីដ៏ល្អប្រពៃ ក្នុងការវាស់ជាតិខ្លាញ់ក្នុងរាងកាយរបស់មនុស្សយើង ដោយយោងទៅនឹង កម្ពស់របស់យើង ។ 



  • សន្ទស្សន៏ម៉ាស់នៃរាងកាយ ក្រោម ១៥ = ស្ថឹតនៅក្នុងស្ថានភាពក្រោមទម្ងន់ជ្រុលហួស




  • សន្ទស្សន៏ម៉ាស់នៃរាងកាយ ១៥ - ១៦ = ស្ថឹតនៅក្នុងស្ថានភាពក្រោមទម្ងន់ជ្រុល




  • សន្ទស្សន៏ម៉ាស់នៃរាងកាយ ១៦ - ១៨.៥ = ស្ថឹតនៅក្នុងស្ថានភាពក្រោមទម្ងន់




  • សន្ទស្សន៏ម៉ាស់នៃរាងកាយ ១៨.៥ - ២៥ = ស្ថឹតនៅក្នុងស្ថានភាពទម្ងន់ធម្មតា (សុខភាពល្អ)




  • សន្ទស្សន៏ម៉ាស់នៃរាងកាយ ២៥ - ៣០ = ស្ថឹតនៅក្នុងស្ថានភាពលើសទម្ងន់




  • សន្ទស្សន៏ម៉ាស់នៃរាងកាយ ៣០ - ៣៥ =  ស្ថឹតនៅក្នុងស្ថានភាពធាត់ (មធ្យម) កម្រឹតទី ១  




  • សន្ទស្សន៏ម៉ាស់នៃរាងកាយ ៣៥-៤០ = ស្ថឹតនៅក្នុងស្ថានភាពធាត់ (ជ្រុល) កម្រឹតទី ២




  • សន្ទស្សន៏ម៉ាស់នៃរាងកាយ លើសពី ៤០ = ស្ថឹតនៅក្នុងស្ថានភាពធាត់ (ជ្រុលហួស) កម្រឹតទី ៣


  • ស្វែងយល់អំពីសន្ទស្សន៍ម៉ាស់នៃរាងកាយ និងការអនុវត្តន៏ សូមចុច -- > "Body Mass Index"



    ទោះជាយ៉ាងណាក្តីលោក John Dixon បានសង្កត់ធ្ងន់ទៅលើប្រតិមតិនៃភាពធាត់ជ្រុលពេកនេះថា វាមិនគួរជាលេសក្នុងការបោះបង់ទម្លាប់បរិភោគ និង លំហាត់ប្រាណ ដើម្បីសុខភាពល្អនោះឡើយ។ ការការពារជម្ងឺទាំងនេះ គួរតែជាអាទិភាព របស់យើងទាំងអស់គ្នា ហើយវិធីដ៏ល្អប្រពៃនោះ គឺ រក្សា ទម្ងន់សមស្របមួយខណៈដែលស្ថឹតក្នុងវ័យក្មេង ។

    ដើម្បីបំបាត់នូវការភាន់ច្រឡំលើបញ្ហានេះ លោក Dixon និង Proietto បានផ្តល់អនុសាសន៏មួយ ចំនួនៈ-

    • អ្នកដែលមានអាយុក្រោម ៤០ ឆ្នាំ ហើយមិនមានជម្ងឺប្រចាំខ្លួននោះ គួរតែព្យាយាមសម្រក ទម្ងន់ - ព្រោះថាការលើសទម្ងន់ និង ការធាត់ជ្រុលពេក ត្រូវបានផ្សារភ្ជាប់នឹងជម្ងឺមួយចំនួន ដូចជា ជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង និងជម្ងឺខ្សោយបេះដូង ។
    • អ្នកស្ថឹតនៅក្នុងវ័យពាក់កណ្តាលអាយុ - គួរតែព្យាយាមរក្សាសន្ទស្សន៏ម៉ាស់នៃរាងកាយ ក្នុង កម្រឹត ២០ - ២៥ និង រក្សារបៀបរស់នៅសកម្មមួយឆ្ពោះទៅរកសុខភាពល្អ ។ 
    • ពេលអាយុកាន់តែកើនឡើងជាងនេះ - មិនគួរព្រួួយបារម្ភច្រើនពេក ដោយសារតែបញ្ហា កំណើនទម្ងន់តិចតួច ។ គួរផ្តោតសំខាន់ លើការរក្សាសុខភាពអោយបានរឹងមាំ និង បរិភោគ អាហារ ដែលមានជីវជាតិខ្ពស់ ជាជាងការសម្រកទម្ងន់ - សុខភាពអោយរឹងមាំនឹងកាត់បន្ថយ ហានិភ័យរបស់អ្នកនៃការមានបញ្ហាសរសៃឈាមបេះដូង ។ 
    • ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែម ហើយមានអាយុលើសពី ៥០ ឆ្នាំ -  គួរតែសាកសួរ ដំបូន្មានពីគ្រូពេទ្យរបស់អ្នក ។
    Source: ABC Health & Well-being,  អានបន្ថែម/អត្ថបទដើម ---> "What is obesity paradox?"

    No comments:

    Post a Comment