Friday, April 11, 2014

កំពូលល្បិចរបបអាហារ ១៥ ដើម្បីបញ្ចុះទម្ងន់ (The Top 15 Diet Tricks to Lose Weight)




ខ្ញុំជឿជាក់ថាល្បិចទាំង ១៥ នេះអាចជួយដល់ការសម្រកទម្ងន់ តែអ្វីដែលសំខាន់បំផុតនោះ គឺ អាស្រ័យទៅលើការបេ្តផ្ញាចិត្តរបស់យើងផ្ទាល់ ។



១. ផ្លាស់ប្តូររបៀបរៀបចំផ្ទុកចំណីអាហារក្នុងទូទឹកកក

ដាក់ម្ហូបអាហារមានសុខភាពល្អទាំងឡាយនៅផ្នែកខាងមុខ និង ផ្នែកកណ្តាល ហើយដាក់ចំណី ចំណុកមិនជាអំណោយផលដល់សុខភាព អោយបាត់ពីក្រសែភ្នែករបស់យើង ។



២.ទិវាក្បត់នឹងសតិអារម្មណ៏របស់យើង

អ្នកផងតែងពោលថា និយាយស្រួលជាងធ្វើ ។ ការប្រកាន់ភ្ជាប់នឹងរបបអាហាររបស់យើង គឺ មិន ខុសគ្នាពីពាក្យអ្នកផងពោលនោះឡើយ ។ ជួលកាលទំនាញចិត្តរបស់យើង ទៅលើការបរិភោគ ចំណីចំណុក វាមានសភាពក្លៀវក្លាពិបាកនឹងអត់ធ្មត់បាន ហើយបើយើងបណ្តោយខ្លួនធ្វើតាម ទំនាញចិត្តនោះ គឺ យើងនឹងបាត់បង់ការអត់ធ្មត់នឹងរបបអាហាររបស់យើង ។ វាជាការប្រសើរមួយ ក្នុងការរៀបចំទិវានេះ ហើយផ្តល់សេរីភាពក្នុងការទទួលទានអាហារដ៏ទៃទៀត ដែលយើងចូលចិត្ត តែក្នុងលក្ខណៈសមហេតុផល ។




៣. ដឹងអំពីចំណុចខ្សោយរបស់យើង

ប្រសិនបើអ្នកយើង ចង់កែលំអរទម្លាប់នៃការទទួលអាហាររបស់យើង ឱ្យប្រសើរឡើងនោះ យើង ត្រូវដឹងពីចំណុចខ្សោយរបស់យើង។ 

ជួនកាលយើងត្រូវសរសេរបញ្ជីរាយឈ្មោះអាហារដែលយើងបរិភោគជាទូទៅមួយ - រួមទាំងអាហារ ឬ ចំណីចំណុកដែលគ្មាន ឬ មិនសូវជាមានអំណោយផល ហើយពិចារណាឡើងវិញ តើចំណុចណា មួយ ដែលយើងអាចកែលំអរបាន ។ 




៤. ការទទួលទាន និង ការសម្រាកចន្លោះពេលទទួលទានអាហារ


គួរតែចងចាំថា ខួរក្បាលរបស់យើងចំណាយពេលប្រហែលជា ២០ នាទី ក្នុងការសម្គាល់ តើពេល ណាយើងបានទទួលទានឆ្អែត ដូច្នេះវាជាទំលាប់ដ៏ប្រពៃមួយសម្រាប់យើង ដោយទទួល អាហារ ៣ មាត់ រួចឈប់សម្រាកម្តង ប្រមាណជា ១ នាទី ទើបន្តការទទួលទានតទៅទៀត ។




៥. ជៀសវាងការទទួលទានភេសជ្ជៈ (soft drink)

ភេសជ្ជៈធម្មតាក្តី ភេសជ្ជៈដែលមិនមានជាតិស្ករក្តី គឺ មិនមានអំណោយផលល្អប្រសើរដល់សុខភាព របស់យើនោះទេ ។ ដូច្នេះ ដើម្បីជៀសវាងការទទួលទានកាឡូរីដែលមិនចាំបាច់ និង បន្ថែម ទម្ងន់មិនចាំបាច់ទៅលើទំហំចង្កេះរបស់យើង នោះយើងគួរប្តូរទៅទទួលទានទឹក ដែលសម្បូរទៅ ដោយជីវជាតិខនិជ (mineral water) ជាមួយក្រូចឆ្មាវិញ ។




៦. កម្រិតការទទួលទានស្រា ឬ ភេសជ្ជៈដែលមានជាតិសុរា

ស្រាមួយកែវអាចមានប្រមាណជា ១៥០ កាឡូរី ហើយបើយើងទទួលទានអស់ ១ ដប នោះ បរិមាណចំននួនកាឡូរី អាចស្មើនឹងពាក់កណ្តាលនៃកាឡូរីអនុសាសន៍ សម្រាប់ការទទួលអាហារ ក្នុង ១ ថ្ងៃ។ 



៧. ទំហំនៃអាហារ

ជ្រើសម្ហូបអាហារ ដែលមានទំហំសមរម្យ គឺ ជាវិធីដ៏ល្អបំផុត ដើម្បីធានាថា យើងមិនបានបរិភោគ លើសពី ឬ បន្ថែមនូវកាឡូរី ដែលមិនចាំបាច់ក្នុងការទទួលទានអាហាររបស់យើង ។




៨. ធ្វើឱ្យអាហាររបស់យើងពោរពេញទៅដោយពណ៌ចម្រុះ តាមការដែលអាចអាចធ្វើទៅបាន

ផ្លែឈើ និង បន្លែ សម្បូរទៅដោយវីតាមីន និង សារធាតុបំប៉ន ដែលជួយរក្សាសុខភាពរបស់យើង។ ព៌ណកាន់តែច្រើនត្រចះត្រចង់ នោះវាកាន់ល្អប្រសើរ!



៩. កុំរំលងអាហារ

ពុំមានភស្តុតាងណាមួយ ដែលបានបង្ហាញថា ការមិនទទួលទានអាហារ្ ១ ពេល ឬ ២ ពេលនោះ នឹងធ្វើអោយរាងកាយរបស់យើងស្ថឹតនៅក្នុងស្ថានភាពអត់ឃ្លាននោះទេ ផ្ទុយទៅវិញនោះ គឺ យើង មានអារម្មណ៏ថា យើងឃ្លានជាងមុន ហើយវាបណ្តាលឱ្យយើងទទួលទានចំណីចំណុក ដែលគ្មាន សុខភាពល្អ ដើម្បីជំនួសថាមពល ដែលបាត់យ៉ាងឆាប់រហ័សនោះ ។




១០. ផ្លាស់ប្តូរការប្រើប្រាស់អំបិល 

អំបិលត្រូវបានគេទទួលស្គាល់ថា បានបង្កបញ្ហាសុខភាពបេះដូងមួយចំនួន ដូចជា ជម្ងឺគាំងបេះដូង ជម្ងឺដាច់សរសៃឈាមខួរក្បាល និង សម្ពាធឈាមខ្ពស់ ។ កាត់បន្ថយការទទួលទានអំបិលរបស់ យើង មិនត្រឹមតែធ្វើអោយសុខភាពបស់យើងល្អប្រសើរទេ តែវាក៏អាចកាត់បន្ថយទំហំចង្កេះរបស់ យើងផងដែរ ។ គួរប្តូរការប្រើប្រាស់អំបិល និងគ្រឿងទេស ។



១១. ទទួលទាលទឹកអោយបានច្រើន

ទឹក គឺ ជាថ្នាំដែលធ្វើអោយរូបភាពយើងមានសភាពយុវវ័យជារៀងរហូត ។  វាមិនមែនជារឿង ចម្លែកនោះឡើយ ដែលថ្ងៃខ្លះយើងមិនបានទទួលទានទឹកតឹតួច។ យើងគួរតែរក្សាទុកដបទឹកនៅ ក្បែរខ្លួន ហើយបើយើងត្រូវការក្រើនរំលឹកខ្លួនយើង នោះយើងគួរសរសេកំណត់ដាស់តឿនមួយ ហើយបឹទនៅលើកញ្ជក់កុំព្យូទ័ររបស់នៅឯគេហដ្ធានរបស់យើង និង នៅកន្លែងធ្វើការ។




១២. ខ្ចប់អាហារពីផ្ទះ

យោងតាមការស្រាវជ្រាវបានបង្ហាញថា អ្នកដែលបរិភោគអាហារនៅតាមហាង ឬ ទិញអាហារ ថ្ងៃត្រង់របស់គេជារៀងរាល់ថ្ងៃ គឺ ទម្ងន់របស់គេ មិនងាយនឹងស្រកចុះ ដូចអ្នកដែលវេចខ្ចប់អាហារ ថ្ងៃត្រង់ពីផ្ទះ ។




១៣. រៀបចំគម្រោងអាហាររបស់យើង

នេះគឺជាទំលាប់ដ៏ល្អមួយដែលយើងគួរអុវត្ត ។ នៅពេលដែលយើងបានគ្រោងរបបអាហាររបស់ យើង ហើយបានរៀបចំវាទុក ១ សប្តាហ៍មុខ នោះឱកាសដែលយើងទទួលទានចំណីចំណុកផ្សេងៗ ទៀត ដែលយើងមិនធ្លាប់ទទួលទានជាប្រកតី គឺ វាតឹចតួចណាស់ ។




១៤. កុំទៅដើរផ្សារនៅពេលឃ្លាន

វាមិនមែនជាគំនិតល្អប្រពៃ ទៅផ្សារទឹញម្ញូបអាហារ គ្រឿងទេស និង ចំណីចំណុកប្រចាំសប្តាហ៍ របស់យើង នៅពេលដែលយើងមានអារម្មណ៏ថាឃ្លាននោះទេ យើងទំនងជាចាប់ក្បង់បញ្ចូលកន្រ្តក់ ម្ហូបអាហារ និង ចំណីចំណុកមួយចំនួនបន្ថែមទៀត ដែលសម្បូរទៅដោយកាឡូរី ។




១៥. កុំទទួលទានអាហារមុនពេលគេង

ការរំលាយអាហាររបស់យើងបានថយចុះ ជាពិសេសមុនពេលគេង ម្ល៉ោះហើយការរំលាយមរិមាណ ចំនួនកាឡូរី ដែលយើងបានទទួទាននាពេលនោះ គឺ មិនងាយនឹងរំលាយបានទាំងស្រុងឡើយ ។


Source : Popsugar.com.au, អត្ថបទដើម "Best tips to lose weight"
(accessed 11/04/2014)


No comments:

Post a Comment