Wednesday, April 16, 2014

តម្លៃថ្នាំបុរាណចិន "វល្លិព្រះផ្គរ -Thunder God Vine - 雷公藤) " ក្នុងការព្យាបាលជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ

Thunder god vine could become a new approach to treating rheumatoid arthritis because not all patients respond to methotrexate and modern biologic treatments, such as Amgen Inc.’s Enbrel, are expensive, the researchers wrote in the report.

យោងតាមអត្ថបទរបស់សារព៌តមាន Bloomberg (Bloomberg News - OnlineBloomberg News ចុះ ថ្ងៃទី ១៥ ​មេសា ២០១៤ ក្រោមចំណងជើង "Chinese Thunder God Herb works as Well as Pain therapy " បានបញ្ជាក់ថា វល្លិព្រះផ្គរមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការឈឺចាប់ និង ការហើម នៃ ជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ ដូចថ្នាំទំនើប  methotrexate   ដែលបានប្រើប្រាស់ជាទូទៅ ក្នុងបណ្តា ប្រទេស អភិវឌ្ឍន៏ និង ប្រទេសឧស្សាហកម្មទូទាំងពិភពលោក ។

បើយោងតាម​​ទិន្នន័យចងក្រងដោយ Bloomberg  តម្លៃប្រចាំខែនៃការព្យាបាល ដោយប្រើប្រាស់  ប្រភេទថ្នាំឆ្នៃពីវល្លិព្រះផ្គរ ប្រមាណជា ៨០ យន់ (១២.៩០ ដុល្លារ) ខណៈការព្យាបាលដោយថ្នាំ methotrexate  ដែលត្រូវតែប្រើប្រាស់រួមបញ្ចូលគ្នាជាមួយប្រភេទជីវសាស្រ្ត ឬ គីមី (Biological or chemical reagents) ផ្សេងទៀត នោះការចំណាយអាចថ្លែជាង ៣ ដង (យោងតាមប្រសាសន៏របស់ Peking Union’s Zhang)

Enbrel ជាប្រភេទថ្នាំចាក់ ដែលផលិតដោយក្រុមហ៊ុនផលិតឱសថ Abbvie Inc ជាធម្មតាត្រូវចាក់ជា រៀងរាល់សប្តាហ៍ មានតម្លៃ ៣,២២១ ដុល្លារ (ក្នុងមួយវេជ្ជបញ្ជា per prescription) ។ Humira ជាថ្នាំ ចាក់មួយប្រភេទទៀតផលិតដោយក្រុមហ៊ុនផលិតឱសថ ABBV ដែលត្រូវចាក់ចន្លោះសប្តាស៏ (ចាក់  សប្តាហ៍ខាន ១ សប្តាស៏) មានតម្លៃ៣,៦៥០ដុល្លារ ។

Source: Bloomberg News,  អានអត្ថបទដើម----> "Chinese God Thunder Vine works as Well as Pain therapy"
(accessed 16/04/2014)

No comments:

Post a Comment